ភីតតាំងពីរត់ចេញពីផ្ទះវេហ្កាសមក ភីតត្រូវបាត់ការចងចាំមួយរយៈពេលប៉ុន្មានឆ្នាំក្រោយ ហើយអ្វីដែរកាន់តែមិនគួឲជឿគឺភីតមានកូន ដែរជាកូនរបស់មនុស្សចិត្តមានោះឯងតែដោយការបាត់ការចងចាំទើបលោកពុធថា គាត់កុហក់ភីតថាភីតមានកូនហើយឪពុកកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បាត់ហើយទើបភីតមិនបានសើររើរឿងទាំងនោះឡើងវិញនិងចិញ្ចឹម ភូ ផុងសាវីន សែងថាំ មកដោយដៃខ្លួនឯងផ្ទាល់ ភូប្រៀបបាននិងអ្វីគ្រប់យ៉ាងនៃជីវិតនាយនៅពេលនេះភូជាកែវភ្នែកជាបេះដូង របស់នាយដែរនាយត្រូវតែមើលថែឲបានល្អបំផុត

   *** ក្រឡេកមកមើលកម្លោះវ័យសាមសិបឆ្នាំឯនេះវិញក៏កំពុងតែមមាញឹកនិងការមើលឯកសារដូចគ្នា តាំងតែពីថ្ងៃដែរនាយដេញភីតចេញពីផ្ទះមកនាយក៏លែងចងកម្មចងពារជាមួយត្រកូលសែងថាំ ត ទៅទៀត ចំណែករឿងដែរភីតមានកូននាយក៏ដឹងដូចគ្នានាយក៏តាមមើលកូនពីចម្ងាយ ក្រោយពីបែកពីភីតទើបនាយដឹងថា បេះដូងនាយត្រូវបានភីតធ្វើឲរង្គោះរង្គើបាត់ទៅហើយ តែមិនអាចធ្វើអ្វីបានព្រោះអ្វីដែរនាយបានធ្វើចំពោះភីតវាពិតជាធ្ងន់ធ្ងរមិនអាចអត់ទោសឲបានទេ

      " ចៅហ្វាយ លោកផាទ្រីបានយកអ្នកប្រុសតូចមកដល់ហើយបាទ " 

      " ប៉ាៗ " ក្មេងតូចរត់មករកវេហ្កាសទាំងញញឹមរីករាយដូចជាមិនមែនមិនដែរជួបគ្នាទេ

      " នឹកប៉ាទេកូន " នាយក្រាសក្រោលើកកូនមកពរ រួមទាំងសួរសំនួរដោយសម្ដីស្រទន់ដាក់ក្មេងតូច

      " នឹកប៉ាៗជាទីបំផុត " ក្មេងតូចអោបរឹតក៏ប៉ាធំជាប់ព្រោះ គេឈឺមកមួយអាទិត្យហើយ ប៉ាតូចមិនឲមកលេងជាមួយអ៊ំទ្រី ចឹងអត់បានជួបប៉ាៗទើបធ្វើឲគេនឹងប៉ាៗយ៉ាងនេះ

      " ម៉ោងបួនយើងមកយក ភូវិញណា យើងទៅសិនហើយមានការប្រញាប់ " ផាទ្រី ដោយអស់ការហើយក៏ប្រញាប់ទៅធ្វើធុរៈបន្តទុកឲឪកូនគេនៅជាមួយគ្នាទៅ ជារឿយៗនាយតែងតែយកភូមកជួបវេហ្កាសព្រោះវាជាការអង្វរករបស់វេហ្កាស នាយក៏មិនចង់កុហកភីតតែនាយក៏យល់ចិត្តអ្នកជាឪពុកចង់នៅជិតកូន

      " អរគុណឯងហើយណាទ្រី "

      " អើ មិនអីទេ " និយាយចប់នាយក៏ដើរចេញទៅបាត់ទុកឲភូនៅជាមួយវេហ្កាសតែពីរនាក់

បំណុលស្នេហ៍Where stories live. Discover now