ភាគទី៤

548 10 0
                                        

(ធ្វើតួនាទីប្ដីប្រពន្ធ)

"ក្រែងនាងចូលចិត្តណាស់ហ្អេស ពេលឃើញអ្នកដទៃវេទនា ចឹងយើងឱ្យនាងស្គាល់ថាអាភាពវេទនានេះ មានរសជាតិបែបណា" ខាល៍ ខ្សឹបក្បែរបបូរមាត់ស្ដើង ម្រាមដៃស្អាត អង្អែលថ្នមៗ មុនញីខ្លាំងៗលើបបូរស្ដើង ព្រមទាំងញញឹមចំអកទឹកភ្នែកនាង។
"ហ៊ឹកៗ.." ឡាងសៀ និយាយអ្វីលែងចេញ បានត្រឹមគ្រវីក្បាល សម្រក់ទឹកភ្នែក។ សួរថានាងឈឺទេ? ឈឺ នាងឈឺខ្លាំងណាស់ ហើយនាងត្រូវធ្វើយ៉ាងណា នាងត្រូវទ្រាំជាមួយភាពឈឺចាប់មួយនេះឬ? មែន ព្រោះក្រៅពីពាក្យថាទ្រាំ នាងអាចធ្វើអ្វីបាន ហើយក៏មិនដឹងថាត្រូវធ្វើបែបណាដូចគ្នា។
ព្រុស
ខាល៍ ច្រានរាងតូចមួយទំហឹង មិនខ្វល់ពីការឈឺចាប់របស់នាង តែគេបែរជាដើរចេញគ្មានស្ដាយស្រណោះបន្តិច។ ស្ដាយហ្អេស ហ៊ឹស គេពេញចិត្តទៅវិញទេ ដែលឃើញនាងឈឺចាប់បែបនេះ។
ខាល៍ ចាកចេញពីបន្ទប់ ជាមួយទឹកមុខកំណាចបំផុត តែក៏រសាយមកវិញ ពេលមនុស្សជំនិតរត់ត្រហេបត្រហបចូលមករកខ្លួន។
"ឯងកើតស្អី បែនតូ?"។
"ចៅហ្វាយមើលនៀក" បែនតូ ហុច ទូរស័ព្ទមកឱ្យអ្នកកំលោះ ទាំងទឹកមុខមិនសសមប្រកប។
"ម៉េចក៏មានរឿងបែបនេះ?" ខាល៍ សម្លឹងមើលវីដេអូក្នុងទូរស័ព្ទ ព្រមទាំងបើកភ្នែកធំៗសឹងតែមិនចង់ជឿ ពេលស្រីតូចមិនដឹងអ្វី រងការមើលងាយពីមនុស្សជុំវិញខ្លួន តែវាក៏មិនបានឱ្យគេភ្ញាក់ផ្អើល ពេលអ្នកជាដើមហេតុជាម្ដាយរបស់គេនេះឯង។
(យ៉ាងម៉េចស្រីឥតកេរ្ដិ៍ខ្មាស) សម្ដីរបស់ម៉ាដាម សាងឱ្យមនុស្សម្នាជុំវិញនេះសម្លឹងមើលមករាងតូច ដោយក្រសែភ្នែកតែមួយ គឺការពេបជ្រាយស្អប់ខ្ពើមនោះអី។
(លោកជំទាវលោកច្រឡំហើយ ខ្ញុំមិនបាន..)
(កុំមកថានាងមិនបានធ្វើ ស្រីពិសពុល! អ្នកទាំងអស់គ្នាមានឃើញទេមុននេះ ដែលកូនខ្ញុំឈ្លោះគ្នាព្រោះតែមីស្រីនេះឯង មួយថ្ងៃៗគ្មានធ្វើស្អី គិតតែពីធ្វើខ្លួនទាក់ប្រុស ធ្វើឱ្យតែប្ដីប្រពន្ធទេបែកបាក់គ្នា មីស្រីដណ្ដើមប្ដីគេ) ម៉ាដាម ស្រែកជេររាងតូចខ្លាំងៗ ធ្វើយ៉ាងណាឱ្យនាងក្រមុំបាក់កណ្ដាលចំណោម។
(ហូយ រូបរាងស្អាតបាត តាមពិតដណ្ដើមប្ដីគេសោះ ពិតជាអត់គេខ្មាសមែន) តុលាការក្រៅសាលក្រម ចាប់ផ្ដើមកាត់ក្ដីទាំងគ្មានចំណេះដឹង។
(ហ៊ឹកៗ   ខ...ខ្ញុំមិនមែនបែបនេះទេ   ខ្ញុំមិនបានដណ្ដើមរបស់អ្នក
ណាទេ ហ៊ឹកៗ) ស៊ូអឺ ជ្រប់មុខយំ ពេលទទួលបានសំឡេងជេរស្ដីពីពពួកតែស្ករច្រើនពេក។
(ជេរវាទៅ ជេរមីស្រីមុខក្រាស់នេះទៅ) ម៉ាដាម រុញរាងតូចទៅកណ្ដាលមនុស្សជាច្រើន ឱ្យគ្រប់គ្នាដាក់សម្ពាធមកលើរាងតូចដោយការជេរស្ដី។
(ហ៊ឹកៗ សូមឈប់ទៅ) ស៊ូអឺ ខ្ទប់ត្រចៀកស្រែកយំ ព្រោះមិនចង់ឮសំឡេងជេរពីមនុស្សជុំវិញខ្លួន។
ប្រាវ
ព្រោះមិនអាចទ្រាំមើលបាន ត ទៅទៀត ប្រុសកំលោះក៏គប់ទូរស័ព្ទចោលមួយទំហឹង ដៃរឹងមាំក្ដាប់ចូលគ្នា ព្យាយាមរំងាប់កំហឹងរបស់ខ្លួន។
"អ្នកម៉ាក់ធ្វើបែបនេះហួសហេតុពេកហើយ... ហ៊ឹស គ្រប់យ៉ាងព្រោះតែនាងម្នាក់គត់" ខាល៍ ខ្សឹបកំណាចតាមជើងធ្មេញ គំនិតដែលចង់ចាកចេញមុននេះ ប្ដូរទៅជាបែរក្រោយ ទិសដៅគឺទៅរករឿងស្រីតូចហ្នឹងឯង។
ប៉ាំង
ទ្វារបន្ទប់ត្រូវធាក់ឱ្យរបើកមួយទំហឹង ដែលធ្វើឱ្យអ្នកកំពុងជ្រប់មុខយំ ងាកសម្លឹងមើលមកដោយការភ័យខ្លាច ហើយក៏កាន់តែខ្លាច ពេលគេស្ទុះមករកខ្លួនទាំងកម្រោលចូលតែម្ដង។
"ហ៊ឹក បងខាល៍ អាយយយ..."
ព្រុស
រាងតូចត្រូវដួលដោយតោកំណាច   ហក់សង្រ្គប់ពីលើមួយទំហឹង
ព្រមទាំងញក់ញីគល់ ក របស់នាងខ្លាំងៗគ្មានត្រាប្រណីទៀតផង។ មិនខ្វល់ថាទង្វើរបស់ខ្លួនធ្វើឱ្យនាងឈឺចាប់ឬក៏អត់ អ្វីដែលគេចង់បានគឺត្រូវបញ្ចេញកំហឹងទាំងអស់មកលើនាង។
"ហ៊ឹក បងខាល៍ ខ្ញុំឈឺ ហ៊ឹក" ឡាងសៀ ព្យាយាមរុញច្រានមុខមាំកំណាច ចេញពីគល់ ក របស់ខ្លួន តែនាងកាន់តែរើ គេកាន់តែខិតចូលលើសដើម។
"ឈឺ? យើងចង់ឃើញនាងឈឺស្រាប់ហើយ យើងហ្នឹងធ្វើឱ្យនាងឈឺចាប់ជាង ស៊ូអឺ រាប់រយពាន់ដង ស្រីពិសពុល.." ចប់សម្ដីកំណាច ខាល៍ ឱនមកខាំ ក សខ្ចីមួយទំហឹង បង្កើតជាស្នាមជាំខៀវនៅត្រង់នោះ។
"ហ៊ឹក លែងទៅ..."
ឌឹប ឌឹប
ស្រីតូចគក់ខ្នងរឹងមាំ មានចេតនាឱ្យគេបញ្ឈប់ទង្វើកំពុងធ្វើ បើមិនបញ្ឈប់នាងអាចស្លាប់ក៏ថាបាន បើគេលេងទាំងខាំ ទាំងខ្ញាំរាងកាយនាងបែបនេះ បើមិនឈឺស្លាប់ ក៏គ្រាំស្លាប់ដែរ។
"ហ៊ឹកៗ បងឈប់ទៅ ហ៊ឹកៗ ខ្ញុំឈឺណាស់"
"បិទមាត់នាងទៅ" ខាល៍ ចាប់ដៃតូចដែលវាយខ្លួន បោះផុតទៅលើក្បាល ហើយក៏ឱនមកញក់ញីនាងបន្ត មិនខ្វល់ពីទឹកភ្នែកកំពុងស្រក់ចុះមកបន្តិច។ ហេតុអីគេត្រូវខ្វល់ បើទឹកភ្នែកនាងជាក្ដីសុខរបស់គេ។
ឡាងសៀ រើបម្រាស់មិនឈប់ ព្រោះភាពឈឺចាប់ទាំងផ្លូវកាយនឹងផ្លូវចិត្ត កំពុងបោលសម្រុកចូលមកហើយ វាអួលណែនពេញដើមទ្រូងនាងតែម្ដង។
"ហ៊ឹក បងខាល៍ ឈប់ទៅខ្ញុំសូមអង្វរ ហ៊ឹកៗ"
"ហ៊ឹស ឈប់ហ្អេស? តាមមើល៍នាងដូចជាត្រូវការឱ្យយើងធ្វើបែបនេះជាមួយច្រើនជាង"
"ហ៊ឹក អត់ទេ...អាយ" ឡាងសៀ ត្រូវស្រែកឈឺចាប់ព្រោះទង្វើរបស់គេ។
ខ្វោក
ខាល៍ ហែកអាវស្ដើងបោះចោលគ្មានត្រាប្រណី ធ្វើឱ្យស្បែកសស្អាតទៅជាក្រហម តាមកម្លាំងហែករបស់គេ។
"ហ៊ឹកៗ បង..អាយយ" គេមិនខ្វល់នាងឈឺយ៉ាងណា មនុស្សកំណាចនៅតែបន្ថែមទង្វើព្រៃផ្សៃមកលើនាងមិនឈប់ឈរ។
"ចាំទុក ភាពឈឺចាប់របស់នាង ជាក្ដីសុខរបស់យើង"
ជុប
ខាល៍ ឱនមកបឺតគល់ ទ្រូងណែនក្ដន់ មិនមែនតែបឺតតែគេក៏ខាំដូចគ្នា សាងឱ្យទឹកភ្នែកក្ដៅថ្លា ស្រក់ចុះមកមិនដាច់ ឈឺចាប់ទាំងផ្លូវការនឹងផ្លូវចិត្ត។ បើការឈឺចាប់របស់នាង ជាក្ដីសុខរបស់គេ នាងក៏ព្រម ព្រមទទួលគ្រប់យ៉ាង ឱ្យតែគេពេញចិត្ត នាងហ្នឹងប៉ះប៉ូវសងគេគ្រប់យ៉ាង។
"..." ឡាងសៀ លែងជំទាស់ បានត្រឹមខាំមាត់សម្រក់ទឹកភ្នែក ឱ្យអ្នកកំលោះញក់ញីខ្លួនតាមអំពើចិត្ត។
ខាល៍ ហិង្សាលើរាងកាយតូច ដោយមិនខ្វល់ពីការឈឺចាប់របស់នាង មិនខ្វល់ថានាងរងទុក្ខវេទនាប៉ុណ្ណា នាងកាន់តែវេទនាគេកាន់តែសមចិត្ត។ តែភាពសមចិត្តរបស់គេ ក៏មិនបានសម្រេច ពេលមានជនទីបីចូលមករំខាន។
"ខាល៍ ឈប់ភ្លាមណា!" ម៉ាដាម ចូលមកទាញកូនប្រុសឱ្យបញ្ឈប់
សកម្មភាពរបស់ខ្លួន ដែលព្រៃផ្សៃដាក់ស្រីតូច។
"ម៉ាក់មកឃាត់ខ្ញុំធ្វើអី? ខ្ញុំកំពុងបំពេញតួនាទីជាប្ដី ម៉ាក់មិនឃើញទេហ្អេស?"
ផាច់
ចប់ប្រយោគ ថ្ពាល់មាំសង្ហាក៏ទទួលបានការដូ មួយកំផ្លៀពីអ្នកម្ដាយ។ ខាល៍ ងាកយឺតៗមករកម្ដាយ ហើយក៏សម្លឹងកាចមករកនាងក្រមុំដែលអង្គុយឱបខ្លួនយំនៅលើគ្រែ។
"អ្នកម៉ាក់វាយខ្ញុំព្រោះស្រីម្នាក់នេះហ្អេស?"
"ដែលម៉ាក់វាយឯងមិនមែនព្រោះអ្នកណាទាំងអស់ គឺព្រោះកូនខ្លួនឯងហ្នឹងហើយ... នេះហ្អេស! ដែលកូនហៅថាបំពេញតួនាទីជាប្ដី? ប្ដីឯណា ដែលគេមករំលោភប្រពន្ធ មកហិង្សាលើប្រពន្ធខ្លួនឯងបែបនេះ?"
"គឺប្ដីដូចជាខ្ញុំហ្នឹងអី ជាមួយប្រពន្ធដែលមិនបានប្រាថ្នា ប្រពន្ធដែលមិនបានត្រូវការ ហេតុអីចាំបាច់ថ្នាក់ថ្នមធ្វើល្អដាក់ដែរ"
"ខាល៍!!!..."
"ឬខ្ញុំនិយាយខុស! បើម៉ាក់ចង់ឱ្យខ្ញុំថ្នាក់ថ្នមស្រីម្នាក់នេះ ម៉ាក់ក៏ល្មមឈប់ទៅធ្វើបាប ស៊ូអឺ ទៀតទៅ" ខាល៍ ស្រែកខ្លាំងៗចេញមក បន្តមួយប្រយោគដែលធ្វើឱ្យអ្នកម្ដាយគាំងនិយាយលែងចេញ។
"ខាល៍..."
"កុំគិតថាម៉ាក់ធ្វើអ្វីខ្ញុំមិនដឹងឱ្យសោះ... បើម៉ាក់ហ៊ានធ្វើឱ្យ ស៊ូអឺ ឈឺចាប់ ខ្ញុំក៏ហ៊ានធ្វើឱ្យស្រីម្នាក់នេះឈឺចាប់ដូចគ្នា" ខាល៍ ងាកមកសម្លក់ស្រីតូចជាការគំរាមគំហែង។ មែនគេមិនខា្លច ក្នុងការទាញនាងឱ្យធ្លាក់នរកនោះទេ ទោះបីជាគេធ្លាក់ទៅជាមួយនាងក៏ដោយ។
"កូនធ្វើបែបនេះមិនបាន ឡាងសៀ គ្មានកំហុសទេ" ម៉ាដាម ចេញមុខ ការពារស្រីតូចដែលជាវាធ្វើឱ្យមនុស្សកំណាច កាន់តែខឹងខ្លាំងលើសដើម។
"ចុះ ស៊ូអឺ នាងមានកំហុសអី? ទើបអ្នកម៉ាក់ស្អប់នាង ធ្វើបាបនាងដល់ថ្នាក់នេះ?" នឹកដល់ភាពឈឺចាប់របស់ ស៊ូអឺ វាធ្វើឱ្យគេកាន់តែគុំកួនស្រីតូចកាន់តែខ្លាំង។
"ស្រីដែលដណ្ដើមប្ដីអ្នកដទៃ ធ្វើឱ្យគ្រួសារគេគ្មានក្ដីសុខ កូននៅថាមិនខុសទៀតហ្អី!!!" ប្រយោគរបស់អ្នកម្ដាយ សាងឱ្យមនុស្សកំណាចសើចទាំងហួសចិត្តចេញមក។
"ហ៊ឹសៗ អ្នកណាដណ្ដើមអ្នកណាឱ្យប្រាកដ អ្នកម៉ាក់ដឹងច្បាស់ណាស់...ស៊ូអឺ ដណ្ដើមខ្ញុំ ឬស្រីមុខក្រាស់នេះឱ្យប្រាកដដែលបំបែកបំបាក់ពួកខ្ញុំ" ខាល៍ ចង្អុលមុខ ឡាងសៀ ចោទប្រកាន់នាងគ្មានខ្លាចញញើត ថាសម្ដីខ្លួនអាចឱ្យស្រីតូចស្លាប់បាន។
"ខាល៍ កុំយកស្រីម្នាក់នោះ មកប្រៀបធៀប ឡាងសៀ របស់ម៉ាក់" ម៉ាដាម ចូលមកឱបស្រីតូច ដែលគិតតែពីយំ និយាយអ្វីមិនចេញ។
"ហ៊ឹកៗ" នាងអាចតវ៉ាអ្វីបាន បើក្នុងភ្នែកគេនាងជាស្រីមុខក្រាស់គ្មានកេរ្តិ៍ខ្មាសទៅហើយ។
"ហ៊ឹស ហេតុអីប្រៀបធៀបមិនបានក្នុងពេលដែល ស៊ូអឺ ជាស្រីល្អសម្រាប់ខ្ញុំ"
"ស្រីម្នាក់នោះ ពិសពុលប៉ុណ្ណា កូនមិនដឹងទេហ្អេស?"
"បើ ស៊ូអឺ ពិសពុលស្រីម្នាក់នេះក៏ជាបិសាចដូចគ្នា"
"ខាល៍..."
ផាច់
ម៉ាដាម ស្ទុះមកទះកូនប្រុសជាលើកទីពីរ ដោយការខឹងសម្បារ សាងការភ្ញាក់ផ្អើលដល់ស្រីតូចមិនតិចនោះទេ។
"ម៉េចក៏កូនហ៊ាននិយាយពាក្យនេះដាក់ ឡាងសៀ"
"ហ៊ឹស ខ្ញុំនិយាយមិនបានស្រាប់ហើយ អ៊ីចឹងអញ្ជើញម៉ាក់ នៅថ្នាក់ថ្នមកូនស្រីម៉ាក់ឱ្យដល់ចិត្តទៅ" ព្រោះមិនចង់មានរឿងវែងឆ្ងាយជាងនេះ ខាល៍ មានតែជ្រើសរើសចាកចេញ ចេញទៅទាំងកំហឹងនៅក្នុងខ្លួនមិនព្រមរលត់។
"ខាល៍ ម៉ោវិញភ្លាម ម៉ាក់ប្រាប់ឱ្យឈប់ ម៉ោវិញភ្លាម ខាល៍" ម៉ាដាម ស្រែកហៅកូនប្រុសអស់សំឡេង តែទោះជាកាត់ហៅសឹងតែបែកផ្ទះយ៉ាងណាក៏ កូនប្រុសកំំណាចគ្មានពន្លឺថាហ្នឹងបកក្រោយដូចគ្នា។
"ហ៊ឹក អ្នកម៉ាក់បានហើយ បងខាល៍ គាត់អាចខឹងមួយពេល អ្នកម៉ាក់កុំប្រកាន់គាត់អី" ឡាងសៀ ដែលយំយែកជាយូរ ព្រមបញ្ចេញសំឡេងមក ការពារមនុស្សដែលខ្លួនស្រលាញ់។
"ម៉ាក់បណ្ដោយគេឱ្យកោងកាចទៀតមិនបានទេ ម៉ាក់នឹងប្រដៅគេឱ្យរាងចាលម្ដងថ្ងៃនេះ" ម៉ាដាម បែរខ្លួនដើរចេញទៅតាម កូនប្រុសភ្លាមៗ ឫកពាបញ្ជាក់ថាគាត់មិនព្រមចាញ់កូនដោយងាយៗនោះទេ។
"អ្នកម៉ាក់" ឡាងសៀ ព្យាយាមហៅមនុស្សចំណាស់ តែគាត់ក៏ដើរចេញទៅបាត់ទៅហើយ។ ស្រីតូចឆ្លេឆ្លា រៀបចំខ្លួនឱ្យមានរបៀបជាងនេះ ន្អាលបានទៅឃាត់ម្ដាយកូនទាំងពីរ ព្រោះខ្លួនក៏មានចំណែកខុសក្នុងរឿងនេះដូចគ្នា។
តឹប តឹប
ម៉ាដាម ព្យាយាមរត់ធ្វើយ៉ាងណាឱ្យទាន់ដំណើរកូនប្រុស ហើយទីបំផុតក៏បានសម្រេច។ អ្នកម្ដាយលូកទៅទាញដៃកូនប្រុស ឱ្យឈប់ដំណើរ មកនិយាយគ្នាឱ្យដឹងរឿង។
"កូនទៅណាមិនទាន់បានទេ ខាល៍ កូនគ្មានសិទ្ធដើរចេញពីម៉ាកទាំងនិយាយគ្នាមិនដឹងរឿងបែបនេះទេ" ម៉ាដាម សម្លឹងបែបសម្លក់មកកាន់កូនប្រុស។
"ខ្ញុំថា!...ខ្ញុំនឹងអ្នកម៉ាក់និយាយគ្នាដឹងរឿងអស់ហើយ បើឱ្យនិយាយគ្នាទៀត គឺមានតែឈ្លោះគ្នាតែប៉ុណ្ណោះ...គឺមកពីកូនស្រីម៉ាក់នឹងអី" ខាល៍ សង្កត់ធ្ងន់ទម្លាក់គ្រប់យ៉ាងឱ្យស្រីតូច ពេលឃើញនាងដើរចុះមក។
"ខាល៍ នេះជារឿងរវាងកូននឹងម៉ាក់ ហាមរាលដាលដាក់ ឡាងសៀ ដែលមិនដឹងអី"
"ហ៊ឹស ខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយអ្នកម៉ាក់ទៀតទេ សុំទៅធ្វើការហើយ" ជាលើកទីពីរ ដែលគេព្យាយាមរំងាប់អារម្មណ៍របស់ខ្លួន មិនឱ្យខឹងសម្បារជាងនេះ។
ខាល៍ ដើរចេញដោយមិនខ្វល់ពីសម្ដីស្រែកហាមរបស់អ្នកម្ដាយសូម្បីបន្តិច ដែលវាធ្វើឱ្យមនុស្សចំណាស់កាន់តែខ្លាំងឡើង។
"ខាល៍ កូនទៅទាំងបែបនេះមិនបាន ថ្ងៃនេះយើងត្រូវនិយាយគ្នាឱ្យដឹងរឿង" ម៉ាដាម រត់តាមកូនប្រុស ដែលឡើងឡានមុននេះ ពេលឃើញអ្នកម្ខាងទៀតមិនស្ដាប់ខ្លួន តែក៏គិតបើកឡានចាកចេញទៅ ទើបគាត់ត្រូវរត់ទៅពាំងពីមុខ ដែលធ្វើឱ្យ....
ប៉ាំង
សំឡេងឡាន ប៉ះទង្កិចហ្នឹងរាងកាយលាន់ឮសូរខ្លាំងៗ ឈាមក្រហមឆ្អៅ ចាប់ផ្ដើមជ្រាលចេញមក ស្រោចស្រពពេញរាងកាយអ្នករបួស សាងឱ្យអ្នកឃើញហេតុការណ៍ នឹងអ្នកបង្កហេតុទៅជាស្លន់ស្លោរគ្រប់គ្នា។
"អ្នកម៉ាក់!" ឡាងសៀ ដែលនៅក្បែរនោះ រត់មកត្រកងមនុស្សចំណាស់ក្នុងដៃ ទាំងរាងកាយញ័រទទ្រើត ទាំងភ័យទាំងខ្លាច ព្រួយបារម្ភ កើតឡើងស្របពេលគ្នា។
"អ្នកម៉ាក់!... អ្នកម៉ាក់យ៉ាងម៉េចហើយ អ្នកម៉ាក់មិនត្រូវមានរឿងអីទេ អ្នកម៉ាក់ខ្ញុំសុំទោស" ខាល៍ ចុះពីឡានរត់មកត្រកងម្ដាយពីដៃនាងក្រមុំ។
ទឹកមុខសោកសៅ ដឹងខុស មានវិប្បដិសារិ ចាប់ផ្ដើមកើតមានឡើង វាជាលើកទៅពីរហើយសម្រាប់គេ ដែលធ្វើឱ្យអ្នកមានគុណ ត្រូវមករកទុកវេទនាព្រោះតែខ្លួន។

អាពាហ៍ពិពាហ៍ប្លន់បេះដូងDonde viven las historias. Descúbrelo ahora