ភាគទី 05

Começar do início
                                    

ស៊ូយូ នាងក៏ព្រមទទួលយកកម្មពៀរមួយនេះកាន់អីវ៉ាន់រៀបចំបន្ទប់តូចមួយនាងតូចគេងពីរនាក់ ម្នាក់មួយជំហៀងព្រោះមើលទៅ ជូលី គេមិនសូវរាក់ទាក់ជាមួយនាង ។ អាចថាអ្នកផ្ទះនេះគ្មានអ្នកណាល្អនឹងនាងនោះទេ

នាព្រឹកព្រលឹមម៉ោងទើបតែ ៥ ព្រឹក ។ ស៊ូយូ នាងត្រូវតែក្រោកព្រោះជាបញ្ជាររបស់អ្នកផ្ទះនេះ នាងតូចត្រូវក្រោកមកធ្វើការផ្ទះទាំងអស់ ។ នាងត្រូវជូតផ្ទះទាំង ២ ជាន់គ្រប់បន្ទប់ទាំងអស់ រៀបចំចម្អិនអាហារពេលព្រឹក ស្រោចផ្កានៅត្រូវប្រមូលខោអាវអ្នកស្រី ចាង នឹង ថេយ៉ុង បោកទៀតផងពួកគេមិនបានអោយនាងប្រើម៉ាសុីននោះទេ ពោលគឺអោយនាងបោកដោយប្រើដៃរបស់នាងដោយផ្ទាល់ ។ អាកាសធាតុចុះនាងបោកសម្លៀកបំពាក់ឡើងក្រហមដៃរបកស្បែកថែមទាំងមានរបួសទៀតផង ... តែនាងតូចមិនរអ៊ូទេជាកិច្ចការដែលនាងធ្វើជាប្រចាំទៅហើយគ្រាន់តែលើកនេះវាពិបាកផ្លូវជាងរាល់ដង

នៅតុអាហារ
« កូនថេយ៍ ចុះមកហើយមែនទេ ? » អ្នកស្រី ចាង គាត់ក៏ពិសារអាហារពេលព្រឹក ។ គាត់ពេញចិត្តស្នាដៃនាងតូចណាស់កម្រមានអ្នកធ្វើម្ហូបត្រូវចិត្តគាត់ណាស់មិនស្មាននាងអាចធ្វើវាបាននោះទេ
« បាទ ! អ្នកម៉ាក់ ស្រីនោះទៅណាហើយម៉ាក់ ?? » ចុះមកដល់ខាងក្រោមភ្លាមកែវភ្នែកខ្មៅក្រិបរបស់គេសម្លឹងរកមើលនាងតូច
« បោកខោអាវទាន !! » ជូលី ក៏ឆ្លើយជំនួសអ្នកស្រី ចាង ព្រោះមាត់នាងតែចឹងរាល់លើក
« ល្អហើយបើបែបនោះ !!! ម៉ាក់កូនទៅជួបសង្សារកូនហើយបែកគ្នាយូរហើយ » ថេយ៉ុង
« ទៅចុះគាត់ ជុប៎... » ថេយ៉ុង ក៏ដើរទៅថើបអ្នកម៉ាក់នុងនឹងគេចាកចេញទៅខាងក្រៅ
« ជូលី ឯងដឹងកិច្ចការឯងល្ងាចនេះហើយមែនទេ ?? » អ្នកស្រី ចាង
« ចាស អ្នកស្រីមិនអាចរបូតកិច្ចការធំនោះទេ »
« ធ្វើយ៉ាងអោយកូន ថេយ៍ កាន់តែស្អប់ក្មេងម្នាក់នេះ កាន់តែស្អប់កូន ថេយ៍ កាន់ធ្វើបាបយើងកាន់តែពេញចិត្ត រឿងមួយទៀតឯងហាមទៅរំខានរឿងប្រុសស្រីរបស់ពួកគេ បើឯងជួយជំរុញកាន់តែល្អ វាមានកូនជាមួយកូន ថេយ៍ យើងកាន់តែពេញចិត្ត ... » អ្នកស្រី ចាង ញញឹមទាំងសមចិត្តពោលពេញទៅដោយល្បិចកល
« ចាស ទានស្រី » ....

នៅមន្ទីរពេទ្យ
« សុីសុី មើលទៅឯងហត់ហើយទៅសម្រាកទៅណា ! យប់មិញឯងយាមពេញមួយយប់ហើយ » ទោះបី សុីសុី ជាកូនរបស់ ជុងហ្គុក ចៅស្រីលោក លី ជាមហារសេដ្ធីប្រចាំប្រទេសតែនាងមិនដែលប្រើអំណាចតានឹងប៉ានាងទេ ។ នាងជាក្មេងមានគុណធម៌ណាស់នាងចង់រៀនពេទ្យនាងប្រើសមត្ថភាពរបស់នាង ដូចជាពេលនេះនាងមកហាត់ការដោយផ្ទាល់ទ្រាំលំបាកដើម្បីប្រឡងចូលពេទ្យដោយពេញសិទ្ធិបានជាបទពិសោធន៍ ... នាងមិនដែលប្រាប់អ្នកណាថានាងជាចៅលោក លី នោះទេ
« អ្នកនាងចេញសិនទៅ » ថេយ៉ុង ឃើញមិត្តនាងតូចកំពុងដាស់នាងគេជាប្រធានពេទ្យនៅទីនេះ ។ នាយក៏អោយគេចាកចេញទៅទុកអោយគេនៅមើលថែរទាំនាង ... សូម្បីតែសង្សារក៏ សុីសុី មានខ្សែធំដែលតែនាងមិនព្រមអោយ ថេយ៉ុង ជួយនាងដាច់ខាត
« ... » មិត្តរបស់ សុីសុី ឃើញ ថេយ៉ុង មកដល់ក៏ប្រញាប់ចាកចេញទៅ
« មើលចុះអូនស្គមជាមុនណាស់ ក្មេងកំហូចច្បាស់ធ្វើការលើសកម្លាំងហើយ .... » ថេយ៉ុង ក៏លើកបីនាងចូលទៅបន្ទប់ធ្វើការគេ ។ ដាក់នាងតូចអោយគេលើសាឡុងស្រួលបួលដោះអាវក្រៅដណ្ដប់អោយនាង ។

💜🌼🙏សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង រងើកភ្លើងចាស់ វគ្គ២Onde histórias criam vida. Descubra agora