ភាគ22(ភាគបញ្ចប់)

662 44 3
                                    

បន្ទាប់ពីណាគ្នាញ៉ាំអាហារូបៗពេលយប់ក៏បានចូលមកដល់។ពេលនេះគឺGeminiFourthគេកំពុងគេដើរពីរនាក់នៅតាមមាត់សមុទ្រ ដែលទឹករលកបានបក់មកប៉ះជើងរបស់ពួកគេផងដែរ។
"យើងពិតជាមិនយល់ពិតមែនណា យើងមិននឹកស្មានថាឯងខឹងយើងរត់មកពីនេះទេ"Geminiនិយាយឡើងព្រមទាំងសើច
"ពេលនោះគឺគិតអីមិនចេញនឹកឃើញតែទីនេះទៅសម្រេចចិត្តថាមកទីនេះម៉ងទៅ"Fourthក៏បាននិយាយបន្ត
"យើងសួរឯងតាមត្រង់ណាបើសិនយើងមិនមកតាមឯងទេឯងគិតយ៉ាងម៉េចទៅ??"Gemini
"បើលោកមិនមកតាមខ្ញុំទេ ខ្ញុំនឹងយកប្រពន្ធកូននៅទីនេះតែម្ដង"Fourthគេនិយាយតាមរបៀបញោះលេង
"អរ៎...នេះមិនទាន់ដឹងអីផងឯងចង់ក្បត់យើងទៅមានប្រពន្ធកូនហើយហ្អ៎!!"Geminiគេក៏បាននិយាយព្រមទាំងឈប់ដើរទៅមុខបន្តទៀត
"ខ្ញុំមិនដឹងទេលោកជាអ្នកធ្វើឲ្យមានរឿងបែបនេះកើតឡើង"Fourthគេក៏បានឆ្លើយទៅវិញរបៀបថាអត់ខ្វល់
"នេះឯងចង់ថាយើងជាអ្នកខុស"Geminiគេនិយាយទាំងចំហរមាត់តែម្ដង
"មែនហើយ"Fourthគេតបទៅវិញទាំងមុខឌឺ
"ឯង....."Geminiគេក៍បានស្ទុះទៅចាប់Fourthតែក៍ត្រូវFourthគេចចេញទាន់ហើយពួកគេក៍បានរត់ដេញចាប់គ្នាយ៉ាងសប្បាយ
"ឈប់ណាឯងកុំរត់"Geminiរត់ដេញបណ្តើរស្រែកបណ្តើរ
"ខ្ញុំមិនឈប់អោយលោកចាប់បានទេ"Fourthគេក៍នៅបន្តរត់ទៀតដោយមិនឈប់សោះ
Geminiគេក៍បានដេញចាប់ឡើងពេញនឹងធ្វើឡើងដូចក្មេងលេងដេញចាប់ចឹង
"ឯងកុំអោយយើងចាប់បានណា ចាំមើលតា៎ចាប់បានដឹងតែត្រូវហើយ"Gemini
បានហើយយើងទុកឱ្យគេទាំងពីរនាក់នៅលេងនៅហ្នឹងសិនចុះយើងក្រឡែកទៅមើលល្បងរបស់យើងវិញ។នោះគឺTonChhieនឹងហើយពួកគេទងពីរអ្នកកំពុងអង្គុយលើដំបូលផ្ទះមើលផ្កាយយ៉ាងផ្អែមល្ហែមតែម្តង ថែមស្ករច្រើនពេក
"ថ្ងៃនេះផ្កាយស្អាត់ណាស់"Chhieគេនិយាយឡើង
"ឯងឃើញផ្កាយដែលភ្លឺជាងគេនោះទេ??"Tonនិយាយព្រមទាំងចង្អុលទៅផ្កាយមួយក្នុងចំណោមផ្កាយទាំងអស់
"យ៉ាងមិចទៅ!!"Chhieគេសួរដោយមិនយល់ពីអ្វីដែលTonចង់ប្រាប់គេ
"វាភ្លឺខ្លាំងណាស់វាភ្លឺដូចក្តីស្រឡាញ់ដែលយើងឱ្យឯងអញ្ចឹងហើយវានៅជិតប្រច័ន្ទជាងគេប្រៀបដូចបងកំពុងនៅជិតអូនចឹង ទោះប៉ុន្មានលានឆ្នាំក៍នៅក្បែរគ្នាដែល"Tonគេនិយាយឡើងដែលធ្វើអោយChhieនេះអៀនញញឹបិទមាត់មិនជិតសោះម៉ង គេមនុស្សធម្មតាគេអៀនធម្មតាតែChhieមនុស្សមិនធម្មតាទេអៀន សិទ្ធតែទះកំភ្លៀងTonឡើងចង់ផ្កាប់មុខ
"........"Tonគេគាំងនៅពេលចឹងហើយក៍យកដៃស្ទាប់មុខកន្លែងChhieទះគេមិញនេះ
"អួយ សុំទោសៗគេគ្មានចេតនាទេ មកពីគេអៀនពេក"Chhieនិយាយហើយក៍វាយTonថែមមួយដៃទៀត
"មិនអីទេ មិនឈឺទេ"Tonនិយាយនឹងយកដៃទៅចាប់ដៃរបស់Chhie
ហើយពួកគេក៍នាំគ្នានៅមើលផ្កាយពីរអ្នកមើលទៅឡើងអូយស្វិតខ្លាំងហាស៎ណា
បានគេស្វិតនៅនឹងទៅយើងទៅមើលអ្នកប្រុសAeនឹងYin Yinវិញពួកគេកំពុងតែអង្គុយនៅក្នុងចង្ក្រានបាយកំពុងលាងចានជាមួយគ្នា
"ហេតុអ្វីអូនមកទីនេះ??"Aeគេស្រាប់តែសួរឡើងដែលធ្វើអោយYin Yinគេបញ្ឈប់សកម្មភាពបន្តិចហើយក៍បានឆ្លើយឡើង
"មកពីអូននឹកបងពេក"Yin Yinនាងនិយាយហើយក៍លាងចានបន្តទៀត
"អូននិយាយតាមត្រង់មកអូនមានរឿងជាមួយប៉ាអូនទៀតហើយមែនទេ??"Aeគេនិយាយឡើងដែលធ្វើអោយYin Yinនាងទម្លាក់ទឹកមុខចុះតែម្តង មែនហើយYin Yinនាងជាក្មេងដែលខ្វះភាពកក់ក្តៅតែម្តងដោយសារតែប៉ានាងមិនសូវខ្វល់ពីនាងទេ តែងតែបង្ខំនាងរហូតតាំងពីតូចដល់ធំYin Yinមិនដែលទទួលបានអ្វីជាខ្លួនឯងនោះទេ
"មានរឿងតិចតួច"Yin Yinនាងនិយាយព្រមទាំងដកដង្ហើមធំ
"អូនមានរឿងអីទៅ!?"Aeគេសួរដោយបារម្ហ មើលទៅគេដូចជាហីដាក់Yin Yinមែនតែគេស្រឡាញ់Yin Yinណាស់
"ប៉ាអូនអោយអូនរៀនបន្តនៅបរទេសអូនមិនចង់ទៅទេអូនខ្លាចចេញឆ្ងាយពីមកអូនមិនចង់ទៅណាទេ"Yin Yin
Aeលឺហើយគេក៏បានដកដង្ហើមធំហើយក៏បានឈប់លាងចាន បញ្ចប់មកទេមិនបានទាញមុខរបស់Yin Yinឱ្យមើលមុខរបស់គេ
"មិនអីទេណាអូនទៅតែប៉ុន្មានឆ្នាំតើពួកយើងអាចទាក់ទងគ្នាចង់ទូរសព្ទបាន"Ae
"តែអូនមិនចង់ទៅនោះទេអូនចង់នៅទីនេះ"Yin Yinនិយាយព្រមទាំងដកមុខចេញមកវិញ
"អូនស្ដាប់ណាអូនត្រូវតែទៅរៀនបន្ត ដើម្បីអនាគតអូនហើយក៏ដើម្បីបង"Aeគេព្យាយាមនិយាយលើកទឹកចិត្តYin Yinខ្លាំងណាស់
"បើអូនទៅពួកយើងក៏លែងបានជួបគ្នាទៀតដែរ"Yin Yin
"មិនអីទេណាបងសន្យាថានឹងផ្ញើសារទៅអូនរាល់ថ្ងៃហើយខលទៅនិយាយលេងជាមួយអូន"Ae
"ក៏បានដែរអូននឹងទៅតែបងសន្យាហើយណាត្រូវធ្វើឲ្យបាន"Yin Yin
Aeគេមិនបានតបអីទេត្រឹមតែងក់ក្បាលហើយនិងញញឹមតបទៅវិញហើយពួកគេពីរនាក់ក៏នាំគ្នាលាងចានបន្តទៀតទៅ
មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ហើយពួកគេទាំងអស់គ្នារៀបចំខ្លួនដើម្បីត្រឡប់ទៅវិញផងដែរ។
ពេលនេះពួកគេកំពុងតែឈរនៅមុខផ្ទះរបស់Aeដើម្បីត្រឡប់ទៅវិញ
"ធ្វើដំណើរឲ្យស្រួលបួលណាក្មួយៗ"ម្តាយAeគាត់ក៏បាននិយាយឡើង
"បាទអ៊ំស្រី"អ្នកទាំងបួនក៏នាំគ្នានិយាយស្របគ្នា
"Fourthពេលទៅដល់ឯងចាំខលមកប្រាប់យើងផងណា"Aeគេក៏បាននិយាយទៅកាន់Fourth
"អើយើងដឹងហើយអញ្ចឹងយើងទៅសិនហើយណាអ៊ំស្រីពួកយើងទៅសិនហើយជំរាបលា"Fourth
ពួកគេទាំងបួននាក់ក៏បានលើកដៃលាដើម្បីចេញដំណើរទៅវិញ
បន្ទាប់ពីហ្នឹងមកពួកគេក៏បានរស់នៅជាមួយគេចាំមានសេចក្តីសុខ។ទោះបីជាពេលខ្លះមានបញ្ហាតិចតួចក៏ពិតមែនប៉ុន្តែពួកគេតែងតែដោះស្រាយវាជានិច្ច
+ពេលព្រឹកនៅផ្ទះរបស់Gemini
"Fourth......"Geminiគេក៏បាននិយាយឡើងព្រមទាំងក្រោកពីដំណេក
"ហុឹម ...មានការអីទៅ??"Fourthគេក៏បាននិយាយតបទៅវិញ
"ដល់ម៉ោងទៅធ្វើការហើយឆាប់រៀបចំខ្លួនទៅ"Gemini
"សុំគេងបន្តិចទៀតបានទេ!!"Fourthនិយាយហើយគេក៏បានដាក់ខ្លួនគេងបន្តទៀត។
Geminiឃើញបែបហ្នឹងគេក៏មិនបានរំខានអីដែរគេបានរៀបចំខ្លួនមុនទៅ
+នៅក្រុមហ៊ុន
"បងDyបងYimingថ្ងៃនេះព្រោះបងស្អាតប្លែក"Chhieគេដែលបានដើរចូលមកក៏បាននិយាយរួសរាយទៅកាន់បងៗគេបន្តិច
"ថ្ងៃនេះ...ទោះបងកុំទៅធ្វើខ្លួនតាំងពីព្រលឹមណា មិនស្អាតទើបចម្លែក"Dyនាងក៏បានតបមកវិញ
"អូ...មែនហើយបងមានឃើញFourthដែរទេខ្ញុំរកគេឡើងមួយព្រឹកហើយ"Chhie
"មិនឃើញនោះទេប្រហែលជាមិនទាន់មកទេដឹង"Yiming
"អេ៎...ហេតុអីថ្ងៃនេះគេមកយូរម៉្លេះ ? រាល់ដងមកតាំងពីព្រឹកតែម្ដង"Chhieគេនិយាយតាមឆ្ងល់
អាកំពុងតែឆ្ងល់ផងDyនឹងYimingមិនដឹងជាការស្អីទេធ្វើចរិតអៀនៗយ៉ាងម៉េចមិនដឹង
"ពួកបងកើតអីហ្នឹង!?"Chhieឃើញបែបហ្នឹងគេក៏បានសួរឡើង។
ហើយអ្នកទាំងពីរក៏មិនបាននិយាយអីដែរគេក៏បានចង្អុលទៅខាងក្រោយChhie Chhieឃើញបែបហ្នឹងគេក៏បានអ្នកទៅមើល គ្រាន់តែឃើញថាអ្នកនៅក្រោយខ្នងគេជាអ្នកណាគេអៀនយកតែម្ដង។
"បងមកតាំងពីពេលណានៀគ!?"Chhieក៏បានសួរទៅកាន់សំណព្វចិត្តរបស់គេ។
"បងមកមួយសន្ទុះហើយបងឃើញអូនកំពុងតែរវល់និយាយគ្នាទើបបងមិនចង់រំខាន"Tonគេក៏បានឆ្លើយទៅវិញ
"ហើយបងមកធ្វើអីមករកGeminiមែនទេ??"Chhie
"ថាអញ្ចឹងក៏ត្រូវណាប៉ុន្តែដោយសារតែបងនឹកអូនខ្លាំងពេកទើបបងមក"Tonគេនិយាយបែបធម្មតាៗទេណា។ប៉ុន្តែកុំមើលDyនឹងYimingវិញនិយាយពីថាអៀនជាងសមីខ្លួនគេទៀត។
"ឆ្កួត...."Chhie
"ចៅហ្វាយមកហើយ"Yimingនាងក៏បាននិយាយឡើង
"ថ្ងៃនេះមកជុំគ្នាទាំងព្រឹកតែម្ដងមាននិយាយដើមខ្ញុំឬអត់នៀគ"Fourthគេក៏បាននិយាយឡើងទៅញញឹម
"ឆ្កួតទេអី ? យើងគ្មានពេលទៅនិយាយដើមឯងនោះទេ"Chhie
"អោយប្រាកដណា"Fourth
"អើៗ..."Chhieនិយាយហើយគេក៍បានចាប់គៀកកររបស់Fourthដើរទៅបន្ទប់ធ្វើការហើយអ្នកនៅទីនោះពេលលួចសើចញញឹមសប្បាយរីករាយ។
មិនយូរប៉ុន្មានពេលវេលាក៏បានកន្លងផុតទៅយ៉ាងលឿន។ពួកគេទាំងអស់គ្នារស់នៅយ៉ាងមានសេចក្តីសុខ។
ហើយថ្ងៃនេះនៅផ្ទះរបស់Geminiក៏បានរៀបចំកម្មវិធីជប់លៀងមួយផងដែរ ដែលអញ្ជើញទៅក្រុមការងារជាមួយនឹងអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។
ហើយក្នុងនោះក៏មានNamfa មកផងដែរប៉ុន្តែក៏មិនមានរឿងអីដែរ Namfaនាងយល់ពីអ្វីៗដែលបានកើតឡើងហើយនាងក៏មិនបានជំទាស់ជាមួយនឹងរឿងអស់ហ្នឹងផងដែរទោះបីជានាងមិនបានក្លាយជាអនាគតរបស់Geminiយ៉ាងហោចណាស់ពេលនេះពួកគេទាំងពីរនាក់កុំអាចក្លាយជាមិត្តហើយនាងថែមទាំងទទួលបានមិត្តថ្មីៗថែមទៀតផង។
Fourth ChhieនឹងNamfaកំពុងតែនិយាយគ្នាលេងសុខៗពេលនោះYing Paនាងក៏បានដើរចូលមកគ្រាន់តែនាងណាចូលមកភ្លាមគឺថាខ្សែរភ្នែកអ្នកនៅទីនោះគឺសម្លឹងមើលនាងគ្រប់គ្នាតែម្ដង។
"ហេតុអីក៏នាងមកនៅទីនេះបាន??"Chhieក៏បានសួរទៅកាន់Fourthតឹចៗ
"យើងក៏មិនដឹងដូចគ្នាដែរ Geminiបងជាអ្នកហៅគេមកមែនទេ?"Fourthនិយាយហើយក៍បានងាក់ទៅសួរGemini
"បងមិនដឹងទេ"Geminiគេក៏បានតបមកវិញព្រោះថាគេក៏មិនបានដឹងរឿងអីដែរ។
"ខ្ញុំជាអ្នកឱ្យនាងមក"Tonគេស្រាប់តែនិយាយឡើងតែម្ដងដែលធ្វើឱ្យអ្នកនៅទីនោះងាកទៅមើលគេគ្រប់គ្នា។
Chhieវិញគេក៏បានដើរទៅទះស្មាTonមួយដៃ
"ហើយបងហៅគេមកធ្វើអី? បងក៏ដឹងថាគេអាក្រក់ប៉ុណ្ណា"Chhieគេនិយាយខ្លាំងៗតែម្ដងដែលមិនបានក្រែងចិត្តYing Paសូម្បីតែបន្តិច
"មែនហើយ"Aeដែលនៅក្បែរនោះគេក៏បាននិយាយបន្តដែលធ្វើឲ្យTonងាកទៅមើលមុខគេភ្លាមតែម្ដង។
(តែស្ករពេក,🥲)
"អ្នកទាំងអស់គ្នាស្ងប់ចិត្តសិនទៅកាលដែលខ្ញុំអញ្ជើញនាងមកកុំព្រោះតែពេលនេះនាងលែងគិតរឿងអីផ្ដេសផ្ដាសទៀតហើយ"Tonគេក៏បាននិយាយបកស្រាយទៅ។
"លោកទុកចិត្តមនុស្សដូចនាងដែរមែនទេ??"Namfa
"ខ្ញុំមិនបានបង្ខំឲ្យអ្នកណាមកទុកចិត្តខ្ញុំនោះទេប៉ុន្តែខ្ញុំពិតជាទទួលស្គាល់កំហុសពិតមែនខ្ញុំដឹងថាខ្ញុំអ្នកខុសឲ្យខ្ញុំសុំទោសអ្នកទាំងអស់គ្នា ជាពិសេសគឺឯងណាFourth"Ying Paនិយាយហើយក៏ឱនក្បាលបន្តិចហើយក៏ងាកត្រឡប់ទៅវិញប៉ុន្តែក៏ត្រូវFourthហាម
"ឈប់សិនបើខ្ញុំចូលច្រមុះហើយខ្ញុំមកចូលរួមជាមួយពួកយើងមកខ្ញុំមិនបានយកទោសអ្វីនាងទេ រឿងដែលកើតឡើងកន្លងមកឱ្យវាកន្លងផុតទៅចុះ"Fourthនិយាយប៉ុន្មានម៉ាត់នេះធ្វើឲ្យYing Paនាងរំភើបខ្លាំងមែនទែន
ហើយពួកគេទាំងអស់គ្នាក៏នាំគ្នាសប្បាយជុំគ្នាអញ្ចឹងទៅ។តែបន្តិចក្រោយមកស្រាប់តែ
"ប៉ា...."Chhieគឺថាគេស្រែកឡើងតែម្ដងនៅពេលដែលឃើញប៉ារបស់គេដើរចូលមកព្រោះគេខានជួបប៉ាគេយូរមកហើយ។
ហើយការស្រែកហ្នឹងមិនមែនដោយសាររំភើបដែលបានជួបនោះទេគឺភ័យទៅវិញទេ។
លោកLyyបានណាចូលមកជាមួយនឹងកូនចៅដែលដើរតាំងពីក្រោយប្រហែលជា 10 នាក់ដែលធ្វើឲ្យអ្នកនៅទីនោះគ្នាលេបទឹកមាត់តែម្ដង។
"ហេតុអីក៏ឯងមិនទៅផ្ទះហើយទូរសព្ទឯងកើតអីបានជាខលមិនទទួល??"លោកLyyមកដល់គឺនិយាយទៅកាន់កូនប្រុសភ្លាម។
"ប៉ាខ្ញុំសុំទោស"Chhie
"ខ្ញុំសុំទោសជំនួសChhieផងលោកពូ គឺគេនៅជាមួយខ្ញុំ"Tonគេនិយាយឡើងដែលធ្វើឲ្យលោកLyyគឺឆ្ងល់តែម្ដង។
"មានន័យថា...."លោកLyy
"ពួកយើងទាក់ទងគ្នា"Chhieគេនិយាយឡើងតែម្ដងដែលពេលហ្នឹងទឹកមុខរបស់លោកLyyគឺថាមាន់ខ្លះមែនទែន។
ដែលធ្វើឱ្យពួកគេនាំគ្នាស្លេកមុខស្លេកមាត់អស់ហើយ។ប៉ុន្តែបន្តិចក្រោយមកលោកLyyក៏ស្ដាប់តែញញឹមឡើងវិញ។
"ល្អៗយើងរកអ្នកដែលអាចមើលថែកូនប្រុសយើងបានហើយ យើងផ្ញើអាកូនក្បាលខូចនេះនៅឯងផងចុះមើលថែគេអោយល្អ"លោកLyy
"បាទខ្ញុំសន្យាថានឹងបានធ្វើអោយគេឈឺចាប់នោះទេ"Ton
គេក្នុងគ្នាសប្បាយបន្តទៀតទៅហើយរឿងរបស់យើងក៏បានកាត់ចប់ត្រឹមហ្នឹង(ចប់គ្មានន័យចា៎អរគុណហៀបលា)
អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានរឿងរបស់adminណាបាយៗជួបគ្នានៅរឿងក្រោយៗទៀតណា

Thank you guy for reading and support admin 🤍🙏

You've reached the end of published parts.

⏰ Last updated: Dec 26, 2023 ⏰

Add this story to your Library to get notified about new parts!

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now