Episode 13: មីន ជីយ៉ុន!

Start from the beginning
                                    

____

មកអ៉ីតាលីលើកនេះ យ៉ុនហ្គី គ្មានការងារទេប៉ុន្តែគេមកតាមការស្នើសុំរបស់ម្ដាយ ។ មូលហេតុមួយដែល យ៉ុនហ្គី មិនសូវទៅលេងគាត់គឺគាត់មានគ្រួសារថ្មីមានកូនប្រុសម្នាក់និងស្រីម្នាក់ហើយជាពិសេសគាត់បែរជាចាប់ផ្សំផ្គុំគេជាមួយកូនស្រីរបស់គាត់ទៅវិញ ។

@វិមានរ៉ូស៊ី

វិមាននេះជាកម្មសិទ្ធិរបស់អ្នកស្រីរ៉ាស៊ី! គាត់ជាស្ត្រីដែលមានអំណាច មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ក្នុងសង្គម ។

« មកដល់ហើយឬកូនប្រុស? » គាត់សួរឡើងនៅពេលដែល យ៉ុនហ្គី បោះជំហានចូលមកជាមួយនឹងជំនិតរបស់គេគឺហ្សេន ។

« ម៉ាក់មានអីក៏និយាយមក! »

« តក់ក្រហល់យ៉ាងនេះ? នឹកអាក្មេងនោះឬ? »

« មែនហើយខ្ញុំនឹកភរិយារបស់ខ្ញុំ! » មិនថាក្នុងកាលៈទេសៈណាពាក្យភរិយានៅតែឮចេញពីមាត់របស់គេជានិច្ច វាក៏បញ្ជាក់ថាគេឱ្យតម្លៃលើរាងតូចខ្លាំងប៉ុណ្ណា ។

« ក្មេងនោះប្រហែលជាសំខាន់ជាងយើងជាម៉ាក់របស់ឯងទៅទៀតមើលទៅនោះ » គាត់និយាយទាំងអស់សំណើច ជីមីន ត្រឹមតែជាអ្នកដទៃប៉ុន្តែបែរជាទទួលបានការយកចិត្តទុកដាក់ខ្លាំងជាងគាត់ដែលជាម្ដាយ បើគេឮតើអាម៉ាស់ប៉ុណ្ណាទៅ?

« ពិតមែនហើយ! គេសំខាន់ខ្លាំងណាស់ សំខាន់ជាងអ្វីទាំងអស់! »

« យ៉ុនហ្គី!!! » អ្នកស្រីរ៉ាស៊ី តម្លើងសំឡេងធ្វើឱ្យលាន់ពេញផ្ទះ គ្រប់គ្នាចេញមកមើលប៉ុន្តែមិនហ៊ាននិយាយអ្វីនោះទេព្រោះម្នាក់ៗ ខ្លាចគាត់ណាស់ ។

« ខ្ញុំហត់! ហត់ខ្លាំងណាស់! ម៉ាក់ដឹងទេ? ការដែលម៉ាក់ព្យាយាមគៀបសង្កត់លើខ្ញុំនេះវាគ្មានបានអ្វីមកវិញសូម្បីតែបន្តិច ។ ខ្ញុំមិនមែនជាកូនក្រោយរបស់ម៉ាក់ដែលព្រមធ្វើគ្រប់យ៉ាងតាមបញ្ជាម៉ាក់ទេ ខ្ញុំធំហើយ ចិត្តគំនិតខ្ញុំមិនមែនកូនក្មេងទេ អ្វីល្អអ្វីអាក្រក់ខ្ញុំដឹងច្បាស់ណាស់ » យ៉ុនហ្គី និយាយទាំងទឹកមុខមាំធម្មតាប៉ុន្តែមិនប្រាកដថាក្នុងចិត្តរបស់គេធម្មតាទេ គេឈឺចាប់ប៉ុន្តែមិនអាចរៀបរាប់បានព្រោះយល់ដល់មនុស្សដែលនៅចំពោះមុខ មនុស្សដែលមាននាមជាម្ដាយរបស់ខ្លួន ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now