Chapter 42: អូនស្អាតខ្លាំងណាស់

Magsimula sa umpisa
                                    

« លោកម្ចាស់ហៅអូនមកនេះមានការអីមែនទេ? » Taehyung ដើរមកដល់ក៏ដាក់គូទអង្គុយពីលើភ្លៅរាងក្រាសតែម្ដងរួចលើកដៃទាំងសងខាងឡើងទៅឱបករបស់នាយ។

« អូនចង់ទៅចូលរួមកម្មពិធីខួបកំណើតមិត្តរបស់បងយប់នេះឬអត់? » Jungkook ដាក់កាសែតចុះរួចលូកដៃឱបចង្កេះរាងតូចនិងងើយសម្លឹងមុខរបស់គេ។

« អូនទៅចូលរួមបានដែរហេស៎? »

« អឹម! បងចង់ឲ្យអូនទៅជាមួយបង »

« អូនប្រាកដជាទៅហើយ » Taehyung សើចស្ញេញដាក់រាងក្រាសធ្វើឲ្យអ្នកម្ខាងទៀតឃើញហើយសែនក្នាញ់នឹងចរិតក្មេងឡិកឡក់របស់គេជាខ្លាំង។

« និយាយអញ្ចឹងអូនសរសេរមេរៀនចប់ហើយហេស៎? » Taehyung មិនបានឆ្លើយតបនោះទេប៉ុន្តែគេក៏ងក់ក្បាលញាប់ៗជំនួសវិញ។

« ខំរៀនណាក្មេងឆ្លាតរបស់បង » Jungkook ញញឹមស្រទន់ដាក់រាងតូចនិងបានលើកដៃទៅអង្អែលសក់ក្បាលរបស់គេទៅមកស្រាលៗ។

« លោកម្ចាស់! »

« ហឹម? »

« អូននឹកអ្នកម៉ាក់ » Taehyung ពេបមាត់តិចៗធ្វើទឹកមុខកំសត់និងឱនមុខចុះព្រោះតែគេកំពុងនឹកអ្នកម៉ាក់របស់គេពិតមែន។

« ស្អែកត្រឡប់មកពីសាលាវិញចាំបងជូនអូនទៅលេងគាត់ okay ទេ? »

« okayyyy » Taehyung ងើបមុខមកញញឹមដាក់រាងក្រាសវិញនិងខិតមុខទៅថើបថ្ពាល់របស់នាយពីរបីខ្សឺតផងដែរធ្វើឲ្យ Jungkook បញ្ចេញស្នាមញញឹមគ្រប់ពេលឲ្យតែបាននៅក្បែរក្មេងម្នាក់នេះ។

***

ពេលល្ងាចក៏ឈានចូលមក Jungkook បានរៀបចំខ្លួនហើយរួចរាល់បន្ទាប់ពី Minho និង hyunjin ពេលដែលរួចរាល់នាយក៏ចុះមកខាងក្រោមអង្គុយរង់ចាំ Taehyung ជាមួយនឹងប្អូនៗរបស់នាយ។ មួយសន្ទុះក្រោយសម្រឹបជើងក៏បានបន្លឺឡើងមុននឹង Jungkook ក៏បែរមុខទៅរកកាំជណ្ដើរដែលមានរាងល្អិតកំពុងតែធ្វើដំណើរដើរចុះមក។

Taehyung ពាក់អាវសដៃវែងដែលជាសាច់ក្រណាត់ស្ដើងរលោងនិងត្រជាក់បូករួមជាមួយនឹងអាវក្រៅធំពណ៌សផងដែរ ចំណែកឯខោគឺជាខោពណ៌សសាច់ក្រណាត់រឹបរាងជើងធំខាងក្រោមបន្តិចដែលមួយឈុតលើដងខ្លួនរបស់ Taehyung គឺជាពណ៌សទាំងអស់។ រាងតូចក៏បានបន្ថែមជាមួយនឹងការ make up លើផ្ទៃមុខស្រាលៗបំពាក់បូពណ៌សលើសក់ក្បាលរបស់ខ្លួន និងថែមទាំងបំពាក់ជាមួយនឹងក្រវិល ខ្សែរកត្បូងពេជ្រគ្រាប់តូចដែលមានតម្លៃមិនក្រោមពាន់ដុល្លាឡើយ ហើយទាំងអស់នេះសុទ្ធតែជារបស់ដែល Jungkook បានទិញឲ្យគេទាំងអស់ ពេលដែល Taehyung បំពាក់វាទៅលើខ្លួនប្រាណរបស់គេបែបនេះឃើញហើយបើមិនសរសើរថាស្អាតមិនបានឡើយ។

MR BADBOY // j.jk x k.thTahanan ng mga kuwento. Tumuklas ngayon