Episode 11:ធ្លាក់ចូលក្នុងបេះដូងបង ជុប៎!

ابدأ من البداية
                                    

“ ក្មេងឡប់! ” មុននេះអាណិតផងភ័យផង ខ្លាចឈឺស្កាត់អីយប់ព្រលប់តែឥឡូវមើលធ្វើចុះ ចរិតគួរឱ្យចង់ចាប់អុកខ្លាំងណាស់ ។

« អូននិយាយមែនណា... »

“ បាទៗបងដឹងតើ ប៉ុន្តែចាំបងទៅវិញសិន ហើយបងក៏មានរបស់ផ្ញើអូនដូចគ្នា ”

« អូនរង់ចាំពូណា ឥឡូវអូនចូលគេងហើយ រាត្រីសួស្តីណាមនុស្សចាស់! »

“ បាទ រាត្រីសួស្តីកូនក្មេង! ” ផ្ដាច់!

« ក្មេងឆ្កួតម្ដងបងម្ដងពូ ហ៊ឹសៗ » យ៉ុនហ្គី អង្គុយអស់សំណើចនឹង ជីមីន ជាខ្លាំងមិនដឹងពេលណាហៅគេថាបងនោះទេប៉ុន្តែមិនអីទេហៅបែបនេះក៏ម្យ៉ាងដែរ គួរឱ្យស្រឡាញ់តើ ។

     ២ថ្ងៃក្រោយ យ៉ុនហ្គី ក៏ត្រឡប់មកផ្ទះវិញដោយមានមនុស្សចំណូលថ្មីម្នាក់មកជាមួយផងដែរ ។ គេប្រាប់ឱ្យវីនមកទទួលដោយមិនឱ្យ ជីមីន ដឹងថាគេមកថ្ងៃនេះនោះទេព្រោះចង់ឱ្យគេភ្ញាក់ផ្អើលនឹងណា ។ ឡានបើកចូលមកដល់ក្នុងផ្ទះធ្វើឱ្យអ្នកខាងក្នុងមានការងឿងឆ្ងល់ទើបចេញមកមើល ។

« ពូ? » ជីមីន លាន់មាត់ទាំងភ្ញាក់ផ្អើល មកដល់ពីពេលណា? ហេតុអ្វីគ្មានអ្នកប្រាប់គេសោះចឹង?

« អូនសម្លាញ់! នឹកខ្លាំងណាស់ សឺតៗ! » មិននិយាយអ្វីច្រើន យ៉ុនហ្គី ក៏ចូលមកឱបកាយតូចហើយថើបថ្ពាល់ក្រពុំខ្សឺតៗ ដោយក្ដីនឹករឭក ។
បែកមិនបានមួយសប្តាហ៍ទេប៉ុន្តែគេនឹករាងតូចខ្លាំងយ៉ាងនេះទៅហើយ ។

« ពូមកពីពេលណា? ម៉េចមិនប្រាប់អូនផង? »

« មកពីពេលណាមានអីសំខាន់? សំខាន់បងនឹកអូនស្ទើស្លាប់ទៅហើយ សឺត៎ៗៗ! » និយាយ ចប់ យ៉ុនហ្គី ក៏បីកាយតូចចូលទៅក្នុងផ្ទះដោយបបូរមាត់នៅតែថើបថ្ពាល់ក្រពុំខ្សឺតៗជាប់ ។

« មើស៎! រសើបណាស់ពូ ហាសហា... ប្រយ័ត្នធ្លាក់អូន! » ជីមីន រមួលខ្លួនសើចកក្អឹកលើដៃមាំ ដៃខ្លីៗ តោងក យ៉ុនហ្គី ជាប់ខ្លាចធ្លាក់ ។

« ធ្លាក់ហើយ!ធ្លាក់ចូលក្នុងបេះដូងបង ជុប៎! » យ៉ុនហ្គី និយាយហើយក៏ថើបបបូរមាត់តូចមួយខ្សឺតទៀតទើបបីរាងតូចទៅខាងលើសំដៅទៅបន្ទប់របស់ពួកគេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)حيث تعيش القصص. اكتشف الآن