ភាគទី 04

Start from the beginning
                                    

ថ្ងៃមង្គលពួកគេក៏បានចប់សព្វគ្រប់នេះជាពេលវេលាដែលពួកគេផ្សំដំណេក ...

នៅបន្ទប់ផ្សំដំណេក
« អូនងូតទឹករួចហើយមែនទេ ? » ថេយ៉ុង អង្គុយចាំក្នុងឈ្តជាកូនកម្លោះនឹងក្នុងនាមជាកូនកម្លោះរងចាំកូនក្រមុំរបស់គេក្នុងយប់ផ្សំដំណេក
« គឺ ... គឺរួចហើយបងចូលទៅងូតបានហើយ ...» ស៊ូយូ និយាយទាំងញ័រខ្លួន ដៃកាន់កន្សែងឡើងញ័រដៃព្រោះថានាងមិនទាន់ត្រៀមខ្លួន ។ ពួកគេទើបតែស្គាល់គ្នាតែក៏ត្រូវមករៀបការជាមួយគ្នាបែបនេះនាងមិនទម្លាប់មានមនុស្សពីរនាក់នៅបន្ទប់ជាមួយគ្នាឡើយ ...
« មើលទៅអូនទើបតែងូតទឹក ! ហេតុអ្វីបែកញើសជោគខ្លួនយ៉ាងនេះ ?? » ថេយ៉ុង ក៏ដើរទៅជិតនាងតូច ។ ស៊ូយូ ដើរថយក្រោយរហូតដល់តុសម្អាងនាង ។ នាងភ័យឡើងញ័រខ្លួនទៅហើយ
« គឺ ... គឺ កុំអីណា អូន ... អូនដឹងថា យប់នេះជាយប់ផ្សំដំណេក... រាត្រីទឹកឃ្មុំប្ដីប្រពន្ធរួមដំណេកជាមួយគ្នា តែអូន ... អ អូន មិនទាន់ត្រៀមខ្លួនឡើយ គ្រប់យ៉ាងវាលឿនពេកហើយ » ស៊ូយូ បិទភ្នែកប្រកែកឡើងញ័រខ្លួនអស់ទៅហើយ ។ ថេយ៉ុង ឃើញបែបនេះនាយក៏ញញឹមចុងមាត់
« កុំបារម្ភ ! បងដឹងបងមានអាយុច្រើនជាងអូន រឿងបែបនេះបងយល់ណា បងមិនបង្ខំអូនទេ !! បងរៀបការជាមួយអូនមិនមែនដើម្បីរឿងតែមួយមុខទេណា !!! រៀបការដើម្បីតែទទួលខុសត្រូវលើអូនតែប៉ុណ្ណោះ » គេពិតជាសម្ដែងបានល្អណាស់ ។ ជាសុភាពបុរសក្នុងកែវភ្នែកនាងពិតៗ បោកប្រាស់ទឹកចិត្តនាងអោយលង់នឹងភាពជាសុភាពបុរសគេ
« អូន អរគុណបងហើយ !! ដែលយល់ពីអូន បងឆាប់ទៅងូតទឹកទៅណា អូនលាយទឹកក្ដៅរួចហើយបងឆាប់ទៅងូតទៅណា ... បងហត់ពេញមួយថ្ងៃហើយ ... ជុប » ស៊ូយូ ក៏ហក់ថើបថ្ពាល់រាងក្រាស់ទាំងអឹមអៀនរួចក៏ឡើងទៅគេង ។ ថេយ៉ុង ក៏ចូលទៅក្នុងបន្ទប់ឈរមុខកញ្ចក់មើលពីភាពជោគជ័យក្នុងផែនការគេ
« នាងគ្មានសិទ្ធិមកប៉ះពាល់រាងកាយខ្ញុំទេ ថ្ពាល់នេះនាងគ្មានសិទ្ធិថើបទេ !! » ថេយ៉ុង យកដៃជូតស្នាមថើបនាងចេញទាំងភាពស្អប់ខ្ពើម ...

មួយរយ:ពេលកន្លងផុតទៅ ជាពេលដែល ថេយ៉ុង នាំនាងតូច ស៊ូយូ មកទីក្រុង
« ម៉ាក់ប៉ា ផ្ដាំជាលើកចុងក្រោយមើលថែរកូនម៉ាក់ផងណា » អ្នកស្រី គីម គាត់មិនដាច់ចិត្តសោះអោយកូនស្រីទៅរស់នៅឆ្ងាយពីភ្នែកកូនយ៉ាងនេះ
« បងថាមិនអីទេណា ! អ្នកដន្លងគាត់ល្អណាស់ កូនប្រសារយើងក៏ល្អជាមួយកូនណាស់ » ត្រូវហើយមួយរយ:ពេលនេះអ្នកម្ដាយក្លាយក្លែងដែល ថេយ៉ុង ជួលមកពីទីក្រុងអោយមកសម្ដែងជាម៉ាក់គេ ជាអ្នកមានគឺសមពិតៗ ។ រហូតដល់គ្រួសារគីម ទុកចិត្តប្រគល់កូនស្រីអោយទៅគេ
« ពិតមែនហើយម៉ាក់ ម៉ាក់ក្មេកនឹងបង ថេយ៍ ល្អជាមួយកូនណាស់ » ស៊ូយូ នាងផ្ទាល់ក៏លង់ជឿល្ខោនមួយនេះរហូតគិតថាខ្លួនជាមនុស្សស្រីដែលមានសំណាងក្នុងលោក
« កុំបារម្ភអីអ្នកដន្លង បើអាល្អិតនេះធ្វើកូនប្រសារខ្ញុំនឹងសម្លាប់វាផ្ទាល់ដៃ » ស្រ្ដីចំណាស់នោះ
« ខ្ញុំទុកចិត្តហើយណា » អ្នកស្រី គីម
« អ្នកម៉ាក់ ឡានមកដល់ហើយណា ចាំកូនបើកឡានជិះទៅជាមួុយប្រពន្ធកូន » ថេយ៉ុង
« ហេតុអ្វីមិនបើកឡានទៅជាមួយគ្នាកូន ?? » អ្នកស្រី គីម
« គឺ កូននាំប្អូនទៅមន្ទីរពេទ្យកូនសិនអោយអ្នកម៉ាក់ត្រឡប់ទៅផ្ទះវិញមុនសិន »
« ពិតមែនហើយអ្នកដន្លង ... »
« អូៗ ... ចាសធ្វើដំណើរដោយសុវត្ថិភាព សុខសប្បាយណា » អ្នកស្រី គីម ក៏ជូនដំណើរពួកគេរហូតចូលដល់ក្នុងឡាន ។ តាមពិតវាជាល្បិច ថេយ៉ុង ស្រ្ដីចំណាស់នោះអស់តួនាទីគេបានអោយលុយមួយចំនួនធំ ។ រួចគេក៏អោយស្រ្ដីចំណាស់នោះត្រឡប់ទៅវិញ នាំនាងតូចទៅផ្ទះគេពិតប្រាដក
អ្នកស្រី គីម ឈរមើលឡានកូនស្រីខ្លួនចេញដំណើរចេញទៅជាមួយគ្នាគេ
« យើងគួរតែជូនកូនទៅដល់ផ្ទះនៅសេអ៊ូល អោយទុកចិត្ត » អ្នកស្រី គីម
« បងថាកុំអី បើទៅអូនរឹតតែមិនដាច់ចិត្តកូនគេធំគេត្រូវមានគ្រួសារ គេមានក្ដីសុខហើយណា មកចូលទៅខាងក្នុងសុខភាពអូនមិនល្អនៅខាងក្រៅយូរមិនល្អទេណា » លោក គីម ក៏លួងលោមប្រពន្ធនាំកូនទៅខាងក្នុងផ្ទះវិញ

តាមផ្លូវទៅកាន់ផ្ទះរបស់ ថេយ៉ុង នៅឯជាយក្រុង
« ឆាប់ចុះមក » ថេយ៉ុង គ្រាន់តែជាន់ហ្រ្វាំងឡានឈប់ងក់នៅមុខផ្ទះគេនៅជាយក្រុងក៏ប្ដូរសម្លេងជាមួយនាងតូចតែម្ដង
« នេះ ... » ស៊ូយូ ក៏ឆ្ងល់គេថានាំនាងទៅនៅ សេអ៊ូល តែទីនេះស្ងាត់ពេកហើយ
« កុំធ្វើមុខឆ្ងល់ៗចូលមក » ថេយ៉ុង ប្ដូរទាំងសម្លេងនឹងឥរិយាបថជាមួយនាងតូច
« ទីនេះផ្ទះបងមែនទេ ? » ស៊ូយូ ឈរមើលទាំងព្រឺសម្បុរព្រោះទីនេះស្ងាត់ពេកហើយ
« មិនមែនទេ ជានរករបស់នាង » ថេយ៉ុង ជាសុភាពបុរសរបស់នាងសុខៗក៏រលាយបាត់អ្នកដែលឈរចំពោះមុខនាងពេលនេះប្រែជាកំណាច ។ នាយគ្រឺតនឹងទឹកមុខភ្លើៗនាងតូច កាយវិការឆ្ងល់នាង ក៏ស្ទុះទៅចាប់មាត់នាងប្រាប់នាងទាំងកំហឹងខាំថ្គាមកែវភ្នែកសម្លក់សឹងតែសុីសាច់នាង ...

     💜🌼🙏 សូមរងចាំអានភាគបន្ត🙏🌼💜

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now