Episode10: បងស្រឡាញ់អូនខ្លាំងណាស់!

Start from the beginning
                                    

     តាមពិតទៅរឿងគ្រប់យ៉ាងសុទ្ធតែមិនពិត វាជាការរៀបចំឡើងរបស់លោកផាកនិង យ៉ុនហ្គី តែប៉ុណ្ណោះ ។ លោកផាកមិនមែនជាមនុស្សញៀនល្បែងទេហើយក៏មិនមែនប្រមឹកដូច ជីមីន បានឃើញដែរ គ្រប់យ៉ាងសុទ្ធតែជាការសម្តែង ។ ព្រោះតែក្រុមហ៊ុនក្ស័យធនទើបធ្វើឱ្យលោកពិបាកចិត្ត ខ្វាយខ្វល់ពីអនាគតគ្រួសារជាពិសេសកូនប្រុសរបស់ខ្លួន ប៉ុន្តែជាសំណាងល្អដែលគាត់បានជួប យ៉ុនហ្គី ដែលជាដៃគូសហការរកស៊ីជាមួយគ្នា ។

     លោកផាកនិងយ៉ុនហ្គី ស្និទ្ធស្នាលគ្នាណាស់ព្រោះអ្នកទាំងពីររកស៊ីជាមួយគ្នា ជាពិសេសអ្នកទាំងពីរទុកចិត្តគ្នាទៅវិញទៅមក ។ ដោយសារតែបែបនេះហើយទើបលោកផាកប្រាប់រឿងគ្រប់យ៉ាងទៅ យ៉ុនហ្គី ហើយក៏ប្រគល់ជីមីនឱ្យទៅគេមើលថែជំនួសខ្លួនប៉ុន្តែ យ៉ុនហ្គី មិនទទួលដោយបែបនេះទេគេប្ដូរជាស្ដីដណ្ដឹង ជីមីន ពីលោកផាកវិញ ។ លោកផាកមិនបដិសេធនោះទេព្រោះគាត់ដឹងនិងទុកចិត្ត យ៉ុនហ្គី ណាស់ហើយជាការពិត យ៉ុនហ្គី មិនធ្វើឱ្យគាត់ខកបំណងនោះឡើយ ។

_____

     តាំងពីព្រឹករហូតដល់ល្ងាច ជីមីន នៅវិឡាផាកដែលជាផ្ទះថ្មីនេះរហូត គេនៅរៀនធ្វើម្ហូប ញ៉ាំអាហារពេលថ្ងៃ និងពេលល្ងាចជាមួយប៉ាម៉ាក់របស់គេមិនចង់ឃ្លាតនោះទេ ។ យ៉ុនហ្គី មិនបាននៅជាមួយទេព្រោះការងាររបស់គេច្រើន ជាពិសេសថ្មីៗ នេះគេទើបតែបើកជំនួញថ្មីបន្ថែមទៀត ។

     មកដល់ផ្ទះវិញ ជីមីន អង្គុយកំដរ យ៉ុនហ្គី ញ៉ាំអាហារពេលល្ងាចរួចទើបឡើងទៅខាងលើ ។ មកដល់ក្នុងបន្ទប់ ជីមីន ឱបចង្កេះមាំពីក្រោយដោយស្នាមញញឹមនៅតែមានលើផ្ទៃមុខ ។

« សប្បាយចិត្តខ្លាំងឬ? » យ៉ុនហ្គី បែរមកទល់មុខឃើញថាគេញញឹមជាប់ទើបនាយសួរ ។

« ពិតមែនហើយ អូនអរគុណពូខ្លាំងណាស់ដែលបានជួយគ្រួសារអូន អូនមិនដឹងថាមានអ្វីតបស្នងសងគុណពូវិញទេ »

« យើងមិនត្រូវការឱ្យអូនសងគុណយើងទេ ត្រឹមតែ ស្រឡាញ់ ស្មោះត្រង់ជាមួយយើងគឺគ្រប់គ្រាន់ហើយ » យ៉ុនហ្គី ស្រដីដោយសំឡេងស្រទន់ហើយអង្អែលថ្ពាល់ក្រពុំថ្នមៗ ព្រមជាមួយស្នាមញញឹមតិចៗផងដែរ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now