Part 27 : រង់ចាំខ្ញុំណា Tae!

Start from the beginning
                                    

«...ខ្ញុំគ្មានចេទនាទេ ខ្ញុំមិនបានចង់អោយរឿងទៅជាបែបនេះឡើយ-»

«ប៉ុន្តែកូនខ្ញុំទទួលទណ្ឌកម្មជំនួសឯងរួចទៅហើយ តើហេតុអីទៅ Kim Taehyung ? គ្រួសារខ្ញុំធ្វើអ្វីខុសចំពោះឯង ទើបធ្វើបាបកូនប្រុសខ្ញុំដល់ថ្នាក់នេះ»ដំណក់នៃទឹកនេត្រារមៀលចុះមកពីភ្នែកអ្នកម្ដាយដែលយំយែកអាណិតកូន ។

«ខ្ញុំសូមទោសម៉ាក់ ហ្ហឹកៗ ខ្ញុំគ្មានបំណងធ្វើបាបអ្នកណា ព្រោះតែភាពឆោតល្ងង់របស់ខ្ញុំមួយពេល ប៉ុន្តែខ្ញុំពិតជាស្រឡាញ់ Jungkook មិនមែនគ្រាន់តែចង់ធ្វើបាបគេឡើយ ខ្ញុំព្យាយាមកែប្រែហើយ តែមិនអាច ហ្ហឹក កាលដែលខ្ញុំចង់លែងលះ ព្រោះមិនចង់ខុសធ្ងន់ជាងនេះ...»

«ឯងគួរតែមិនចាប់ផ្ដើមតាំងពីដំបូង ពេលនេះយ៉ាងម៉េច? កូន kook ជាប់ឃុំ ឯងមានដឹងថាទីនោះវាគួរអោយខ្លាចប៉ុណ្ណាដែរទេ មានយល់ដល់ទ្រូងអ្នកជាម្ដាយដូចជាខ្ញុំឬអត់? រួចចុះ Jiho តើគេនឹងឈឺប៉ុណ្ណា ពេលដែលដឹងថាប្រពន្ធទៅលួចលាក់ជាមួយនឹងប្អូនប្រុសបង្កើត ដើមហេតុគឺមកពីឯងតែម្នាក់គត់ Kim Taehyung!!»

«ហ្ហឹកហ្ហឺ....»Tae ហាស្លាក់និយាយមិនចេញ បានត្រឹមសម្រក់ទឹកភ្នែកដឹងនូវកំហុសមួយនេះ ។

«ខ្ញុំស្ដាយណាស់ ដែលយកឯងមកធ្វើជាកូនប្រសារ...ខ្ញុំគ្មានថ្ងៃទទួលឯងជាសមាជិកក្នុងគ្រួសារខ្ញុំជាដាច់ខាត!!»លោកស្រី Jeon ដើរចេញទាំងជូតទឹកភ្នែករបស់ខ្លួន គាត់នឹងរកមធ្យោបាយយកកូនចេញពីទីឃុំឃាំងនោះដោយខ្លួនឯង ។

«ហ្ហឹកៗ ខ្ញុំខុសណាស់ទៅហេស៎»
«អ្នកប្រុស Tae...»ឌី សសៀរមកក្បែរកាយតូចអង្អែលស្មារបស់គេថ្នមៗជាការលួងលោម ព្រោះមិនហ៊ានទៅតាមលោកស្រី Jeon ដែលកំពុងតែទោសៈពេញខ្លួនឡើយ ។

«ឌី ហ្ហឹកៗ តើខ្ញុំគួរធ្វើបែបណា? ខ្ញុំខុសហើយ ហ្ហឹក ខ្ញុំហត់នឹងតតាំងខ្លាំងណាស់»គេត្រូវព្រាត់ប្រាស់ប៉ុន្មានដងទៀតទើបអាចជួបជុំ ស្នេហាហាក់មិនសមបំណងទាល់តែសោះ រកសុភមង្គលមិនឃើញ ស្រឡាញ់គេហើយក៏មិនអាចបាន ចុងក្រោយគេនៅតែត្រូវរៀបការជាមួយនឹងមនុស្សដែលមិនបានស្រឡាញ់ ដំណើរជីវិតទៅមុខបែបណា គ្មាននរណាដឹងឡើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now