« ក្មេងឈ្លើយ! ដល់ផ្ទះត្រូវធ្ងន់មិនខានទេ ចាំមើលចុះ » យ៉ុនហ្គី និយាយទាំងខាំមាត់គ្រឺតខ្នាញ់ ។

« ... » មិនតបតែលានអណ្ដាតដាក់ យ៉ុនហ្គី យ៉ាងច្រឡើសបើស ក្មេងនេះបណ្ដោយពេកកាន់តែឈ្លើយហើយទេតើ ។ ចំណែក យ៉ុនហ្គី វិញបែរជាមិនខឹងទៅជាអង្គុយសើចទៅវិញ ឃើញទេ? គេផ្លាស់ប្ដូរច្រើនណាស់បន្ទាប់ពីស្គាល់ ជីមីន ។

     ជីមីន មិននៅខាងក្នុងទៀតនោះទេគេចេញមកខាងក្រៅព្រោះខ្លាច យ៉ុនហ្គី ក្រញិចគេ ។ មកដល់ខាងក្រៅ ជីមីន ទទួលបានការរាក់ទាក់យ៉ាងគួរសមពីបុគ្គលិកទាំងអស់ ។ គេមិនដឹងធ្វើអ្វីក៏ទៅអង្គុយមើលគេរៀបចំផ្កាជាបាច់ឱ្យភ្ញៀវវាបានក្លាយជាចំណីភ្នែកដ៏អស្ចារ្យសម្រាប់ ជីមីន គេមិនធ្លាប់គិតទេថាអាចមកអង្គុយមើលគេរៀបចំផ្កាដោយផ្ទាល់និងមិនសូម្បីតែធ្វើការអ្វីទាល់តែសោះ ។

     ជីមីន អង្គុយនិយាយលេងសើចជាមួយបុគ្គលិកសើចឡើងកក្អឹក ពេលខ្លះក៏សួរនាំរឿងការងារ ពេលខ្លះក៏និយាយឱ្យពួកគេសើច ។ វាក៏បានក្លាយជាទស្សនីយភាពសម្រាប់ យ៉ុនហ្គី ផងដែរ ។ ជីមីន ជាមនុស្សរួសរាយ មិនសូវចេះប្រកាន់ច្រើននោះទេដូច្នេះគេងាយស្រួលនឹងចុះសម្រុងជាមួយគ្រប់គ្នាបំផុត ។

     @២ថ្ងៃក្រោយ

     ជីមីន ទៅជាមួយ យ៉ុនហ្គី ហើយត្រឡប់មកវិញដោយវីនជាអ្នកទៅទទួលចំណែក យ៉ុនហ្គី នៅមិនទាន់ត្រឡប់មកពីកន្លែងការងារនៅឡើយទេ ជាធម្មតាទាល់តែយប់ជ្រៅបន្តិចឯណោះ ។

« ម្ចាស់តូច! ត្រូវការញ៉ាំអាហារពេលល្ងាចតែម្តងទេ? » លីនយ៉ា

« មិនអីទេបង ខ្ញុំដូចជាមិនឃ្លាននោះទេ ខ្ញុំសុំឡើងទៅខាងលើសិនហើយ »

« ចាស៎ » លីនយ៉ា ងក់ក្បាលហើយ ជីមីនក៏ឡើងទៅខាងលើបាត់ ។

     មកដល់បន្ទប់រាងតូចក៏ប្ដូរសម្លៀកបំពាក់ដើម្បីងូតទឹកសម្អាតខ្លួន មិនដល់២០នាទីនោះទេ ជីមីន ក៏សម្អាតខ្លួនរួចហើយក៏ចូលគេងតែម្ដង ។ គេមិនដែលលាប skin care អីទេប៉ុន្តែបើ យ៉ុនហ្គី នៅនាយជាអ្នកចាត់ចែងឱ្យ ។
    
     ចំពោះសម្លៀកបំពាក់គេងយប់វិញ ជីមីន ជ្រើសរើសយកអាវសឺមីពណ៌សជាមួយខោខ្លីត្រឹមភ្លៅ ព្រោះដោយសារគេមិនចូលចិត្តសម្លៀកបំពាក់ក្រាស់ពេកទេ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Opowieści tętniące życiem. Odkryj je teraz