EP1

357 32 5
                                    

« ហ្វូតមកនេះមកកូនម៉ាក់មានរឿងចង់និយាយជាមួយកូន » គ្រាន់តែឃើញថាកូនប្រុសបណ្ដូលចិត្តរបស់គាត់ចុះមកភ្លាមគាត់ក៏បានហៅគេមកអង្គុយជិតគាត់ភ្លាមមិនអោយហ្វូតនិយាយបានមុនឡើយ។

« ម៉ាក់មានការអីមែនទេ?? » គ្រាន់តែចុះមកភ្លាមគេក៏ដើរទៅអង្គុយជិតម៉ាក់គេភ្លាមរួចក៏លើកជាសំណួរសួរទៅកាន់គាត់ព្រោះមើលទៅគាត់ដូចជាមានរឿងអីសំខាន់ណាស់ចឹង!

« ម៉ាក់ចង់ប្រាប់កូនរឿងមួយហើយពេលដែរម៉ាក់និយាយទៅសង្ឃឹមថាកូនយល់ហើយមិនបដិសេធម៉ាក់ទៅចុះ » អ្នកស្រីមីន ( រកឈ្មោះដាក់អត់ឃើញទេដាក់ចឹងម៉ងទៅ😭 ) បាននិយាយទៅកាន់កូនប្រុសរបស់គាត់ដោយសំឡេងស្រាលៗរួចហើយក៏លើកដៃកូនប្រុសរបស់គាត់មកអង្អែលថ្នមៗ

« ម៉ាក់មានរឿងអីមែនទេ?? កូនមិនអីនោះទេម៉ាក់និយាយមក » ហ្វូតក៏តបទៅម៉ាក់របស់គេវិញដោយសំឡេងស្រទន់គេស្រឡាញ់ម៉ាក់គេណាស់រឿងអីដែរគេត្រូវបដិសេដសំណើរម៉ាក់គេនោះ ណាមួយវិញទៀតតាំងពីដើមមកគេក៏ព្រមតាមគាត់រហូតស្រាប់ហើយ។

« ម៉ាក់ចង់អោយកូនរៀបការជាមួយនិងមនុស្សម្នាក់កូនធ្វើបានទេ?? » មុននិងនិយាយលោកស្រីមីនក៏ដកដង្ហើមចោលមួយឃូសទើបសម្រួលឥរិយាបថបែមកនិយាយជាមួយនិងកូនគាត់ម្ដងទៀតដោយដៃនៅតែចាប់កាន់ដៃហ្វូតដដែរ

« រៀបការ?? ម៉ាក់និយាយអីនិង?? ម៉ាក់ចង់អោយកូនរៀបការទាំងដែរកូនទើបតែបញ្ចប់ឆ្នាំសិក្សាមិនទាន់បាន2អាទិត្យស្រួលបួលផងនិង?? » មកអោយគេរៀបការបានយ៉ាងមិច?? ការងារគេក៏គេមិនទាន់រកបានជីវិតនៅលីវរបស់គេក៏គេមិនចង់បាត់បង់ដែរ!! សំខាន់គេក៏មិនដែរស្គាល់មនុស្សម្នាក់ដែរត្រូវរៀបការជាមួយគេទៀត!! គិតថាគេនិងយល់ព្រមងាយៗចឹងឬ??

« ហ្វូតស្ដាប់ម៉ាក់ណាកូន..!! កូនត្រូវតែការជាមួយគេណាហើយកូនគេក៏មិនអាក្រក់អីណាស់ណាដែរកូនគេល្អខ្លាំងណាស់ រូបសម្បត្តិក៏ស្រស់សង្ហារដែរកូន »

« នេះម៉ាក់គិតអីនិង?? ម៉ាក់មានដឹងខ្លួនទេកូនអត់ព្រមទេម៉ាក់! លើកនេះកូនសុំបដិសេធជាមួយនិងម៉ាក់ហើយកូនមិនព្រមនោះទេ » ទោះបីជាគេមិនដែរបដិសេធសំណើររបស់គាត់រហូតពិតមែន គេស្រឡាញ់គាត់និងធ្វើតាមសំណើរគាត់រហូតមែនតែលើកនេះវាមិនអាចនោះទេ គេមិនព្រមឡើយ។

ភរិយាក្រៅបេះដូងWhere stories live. Discover now