Ep1:មនុស្សមិនស្គាល់គ្នា

367 47 8
                                    

**សូមទោសទុកមុននបើមានកន្លែងណាដែលសរសេរមិនបានត្រឹមត្រូវ🙏🏻

Fourth pov:

ថ្ងៃ1ខែ12ឆ្នាំ2023ជាឆ្នាំសិក្សារថ្មី ហើយក៏ជាឆ្នាំសិក្សារចុងក្រោយរបស់ខ្ញុំនៅក្នុងសកលវិទ្យាល័យដ៏ស្រស់ស្អាតមួយនេះ តែគ្មានការចងចាំណាមួយដែលល្អមួយឡើយក្នុងជីវិតសកលមួយនេះ ព្រោះតាំងពីរៀននៅទីនេះខ្ញុំគ្មានសូម្បីតែមិត្តម្នាក់មិនដឹងយ៉ាងម៉េចនោះទេហេតុអ្វីបានគ្មានមិត្ត។ ទៅរៀនគ្មានអ្នកនិយាយរកអង្គុយធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណស្តាប់គ្រូពន្យល់មេរៀននោះហើយជាខ្ញុំ សង្ឃឹមថាផុតឆ្នាំសិក្សារថ្មីនេះ ខ្ញុំនិងមានជីវិតល្អប្រសើរជាងនេះ:)

End of Fourth pov

ដោយសារតែថ្ងៃនេះជាថ្ងៃបើកកម្មសិក្សាថ្មីទើបFourthគ្រាន់តែទៅសកលមួយភ្លេតមកវិញដោយធ្វើការជាអ្នករត់តុនៅហាងអាហារមួយកន្លែងដូចធម្មតា Fourth មិនថាថ្ងៃរឺយប់ឡើយឲ្យតែម៉ោងទំនេរគេតែងតែមកធ្វើការ ខាងក្រៅជានិច្ចព្រោះត្រូវរកលុយបង់ថ្លៃសាលា នាយគ្មានឪពុកម្តាយទេរស់នៅមណ្ឌលកុមារកំព្រាតាំងពីក្មេងមិនដែលស្គាល់ឡើយមុខឪពុកម្តាយយ៉ាងមិច ជីវិតគេរាល់ថ្ងៃពិបាកណាស់ព្រោះគ្មានអ្នកជួយជ្រោមជ្រែងផ្គត់ផ្គង់ដូចគេមានតែគេអ្នកខំខ្លួនឯង

«fourth fourth fourth ~~~
»ចុងភៅហៅfot តែfotមិនបានឮគាត់ក៏រាងតម្លើងសម្លេងពាក្យចុងក្រោយទៅfot
«បាទ...»Fourthបានភ្ញាក់ពីការភ្លឹកក៏ដើរមកជិតចុងភៅនិយាយតបទៅគាត់វិញ

«លើកអាហារនេះឲ្យភ្ញៀវដែលអង្គុយជួរទី1តុទី3នុះទៅ»ចុងភៅបានបញ្ជាfot fotមិននិយាយច្រើនក៏លើកអាហារទៅឲ្យភ្ញៀវទាំងគ្មានអារម្មណ៍ក្នុងខ្លួន ក្នុងខួរក្បាលគេពេលនេះគិតច្រើនណាស់ ជម្រៅបេះដូងគេបង្កប់ទៅដោយភាពសោកសៅ

គេលើកអាហារទៅដាក់លើតុឲ្យភ្ញៀវទាំងញញឹមនៅមុខនារីចំណាស់យ៉ាងស្រស់ទោះពេលនេះគេអារម្មណ៍មិនល្អក៏ដោយ

«ខ្ញុំត្រូវកាហ្វេក្តៅមួយទៀត» ស្ត្រីចំណាស់បានប្រាប់fotតាមតម្រូវការfotអោនគោរពបន្តិចក៏ទៅបាត់

ស្រ្តីនេះហាក់កំពុងរងចាំនរណាម្នាក់ មែនហើយគាត់រងចាំកូនប្រុសរបស់គាត់

EXBOYFRIEND|អតីតមិត្តប្រុសWhere stories live. Discover now