Chpater 38: ចង់ញ៊ាំ lollipop ទេ?

Mulai dari awal
                                    

« មីងក៏មិនដឹងថាគាត់នៅឯណាដែរពេលនេះ ព្រោះលោកម្ចាស់មិនដែលនិយាយពីសង្សាររបស់គាត់ទេតាំងពីបាត់មុខអ្នកនាងតូចមិនឃើញមកជាន់ទីនេះអស់រយៈពេលជាង ៦ ឆ្នាំមកហើយ ហើយគាត់ស្អាតខ្លាំងណាស់ជាកូនកាត់ទៀតផង គ្រួសាររបស់គាត់ក៏មិនអន់ប៉ុន្មានដែរ តែបើនិយាយពីរឿងឈ្មោះឲ្យមីងសុំទោសផងមីងមិនអាចប្រាប់នរណាផ្ដេសផ្ដាសបានទេប្រសិនបើគ្មានការអនុញ្ញាតពីលោកម្ចាស់ ព្រោះវាគឺជារឿងឯកជនរបស់គាត់ ដូច្នេះមីងប្រាប់ Tae បានតែប៉ុណ្ណឹងទេណាព្រោះគិតថាក្មួយក៏ធ្វើការនៅទីនេះហើយមើលទៅក្មួយក៏គ្រាន់តែចង់ដឹងពីប្រវត្តិរបស់ចៅហ្វាយនាយអីបែបនេះឯង » អ្នកមីង Yun ញញឹមដាក់ Taehyung បន្តិចរួចលើកថូផ្កាចេញទៅដាក់កន្លែងដើមដោយមានរាងតូចក៏យកថូផ្កាតាមទៅរៀបចំជាមួយគាត់ដែរ។

"លោកម្ចាស់ប្រាកដជានៅនឹកនាអ្នកនាងម្នាក់នោះហើយ មើលទៅគាត់ដូចជាមិនខ្វល់ឬក៏ចង់ទាក់ទងអ្នកថ្មីសោះ" Taehyung បន្លឺឡើងក្នុងចិត្តគិតគូរពីអ្វីដែលមីង Yun និយាយប្រាប់មុននេះទើបធ្វើឲ្យគេដឹងថា Jungkook គ្មានថ្ងៃនឹងស្រលាញ់គេនោះឡើយ ព្រោះមនុស្សដែល Jungkook ស្រលាញ់ខ្លាំងទោះមិនបាននៅជាមួយគ្នាទៀតក៏នាយគ្មានថ្ងៃមកស្រលាញ់កូនបំណុលដូចជាគេដែរ គ្មានថ្ងៃនោះទេ។

« ហឹមមមម » Taehyung ដកដង្ហើមធំពេលដែលគិតពីរឿងអម្បាញ់មិញហើយធ្វើឲ្យគេតានតឹងនិងស្មុគស្មាញប៉ុន្តែក៏មកពីគេខ្លួនឯងដែលចង់ដឹងរឿងដែលមិនគួរចង់ដឹងទើបធ្វើឲ្យគេធុញថប់បែបនេះ។

***

ពេលល្ងាចឈានចូលមកដល់អ្នកដែលមានភារកិច្ចត្រូវរៀបចំអាហារនៅឯផ្ទះបាយក៏នាំគ្នាញាប់ដៃញាប់ជើងធ្វើម្ហូបនិងជញ្ជូនអាហារទៅរៀបចំដាក់លើតុសម្រាប់ Jungkook ត្រឡប់មកពីធ្វើការវិញ។

« Tae យកចានឲ្យមីងបន្តិច »

« បាទមីង » Taehyung ទៅយកចានឲ្យអ្នកមីង Yun ដើម្បីឲ្យគាត់ដួសម្ហូបដាក់ ពេលដែលដួសរួចរាងតូចក៏យកវាទៅដាក់នៅឯតុទទួលទានអាហារ។

មួយសន្ទុះក្រោយមកសម្លេងឡានរបស់ Jungkook ក៏បានបរដំណើរចូលមកកាន់បរិវេណខាងក្នុងនៃវិមាននិងឈប់សំចតត្រង់កន្លែងដើមទើបនាយ Juyeon ចុះពីឡានមុនដើម្បីទៅបើកទ្វារឲ្យចៅហ្វាយនាយ។

MR BADBOY // j.jk x k.thTempat cerita menjadi hidup. Temukan sekarang