Ep1:ខ្សែរបន្ទាត់ក្នុងសាលា
នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូបតែងតែមានពេលវេលាមួយដែលមនុស្សគ្រប់គ្នាចងចាំមិនអាចភ្លេចបាន តើអ្នកទាំងអស់គ្នាគិតថាពេលវេលាណា៎ដែលមនុស្សភាគច្រើនមិនអាចបំភ្លេចបាន។
វាជាពេលដែលយើងកំពុងនៅជាយុវវ័យជាជីវិតវិទ្យាល័យជាពេលដែលយើងចំណាយពេលជាមួយការសិក្សា ជាពេលដែលយើងចំណាយពេលជាមួយសាលា មិត្តភក្កិ ព្រមទាំងរស់នៅដោយមិនចាំបាច់មានទំនួលខុសត្រូវចំពោះជីវិត ត្រូវប្រឈមមុខនឹងសង្គមមនុស្សដ៏គួរឪ្យខ្លាច គម្លាតវណ្ណៈ មនោសញ្ចេតនាក្លែងក្លាយតែនៅក្នុងជីវិតជាសិស្សវិទ្យាល័យយើងអាចដកដង្ហើមដោយងាយស្រួលនឹងរីករាយបំផុត អ្នកទាំងអស់គ្នាគិតថាអ្វីដែលខ្ញុំនិយាយសមហេតុសមផលមែនទេ ហាសហាវាមិនមែនស្រស់ស្អាតដូចដែលយើងគិតទាំងស្រុងទេ វាគ្រាន់តែជាជ្រុងម្ខាងដែលអ្នកមើលមកឃើញតែប៉ុណ្ណោះឬគ្រាន់តែជាសម្បកក្រៅដែលអ្នកយល់ឃើញតែប៉ុណ្ណោះ.....
Yongsan high school
ជីវិតជាសិស្សវិទ្យាល័យសាមញ្ញៗរបស់ខ្ញុំរួមជាមួយនឹងមជ្ឈដ្ឋានជ៉ំវិញខ្លួនខ្ញុំស្ថានភាពទូទៅនៅក្នុងសាលារបស់ខ្ញុំវាប្រព្រឹត្តិទៅធម្មតាៗជារឿយៗរហូតដល់ថ្ងៃមួយ ថ្ងៃដែលគេម្នាក់នុះចូលមកហើយក៏ជាថ្ងៃដែលវិទ្យាល័យទាំងមូលត្រូវក្រឡាប់ចាក់ដោយសារឥទ្ធិពលបិសាចហែកទ្វារនរករបស់គេម្នាក់នោះ ជាមនុស្សដែលចាត់ទុកវិន័យក្រៅក្រសែភ្នែកជាមនុស្សដែលទុកច្បាប់នៅក្រោមបាតជើងរបស់គេ ក៏ព្រោះតែមានគ្រួសារដែលមានអំណាចទ្រព្យសម្បត្តិមហាសាល នឹងឥទ្ធិពលដ៏ខ្លាំងក្លាគ្របដណ្តប់ទៅលលើមនុស្សគ្រប់គ្នា តើវាមិនមែនជារឿងដែលគួរឪ្យអស់សំណើចណាស់មែនទេ?
ដែលឪ្យមនុស្សអាក្រក់ឃោរឃៅដូចជាគេកើតមកជាមួយនឹងស្ថានភាពដ៏ល្អប្រសើរជាងមនុស្សស្លូតត្រង់ដទៃទៀតនោះ ។ ក៏ដោយសារតែឥទ្ធិពលរបស់គ្រួសាររបស់គេដែលមានឪពុកជាឧត្តមសេនីយ៍ប្រចាំប្រទេស នឹងម្តាយជាចៅក្រមថែមទាំងមានក្រុមហ៊ុនមេធាវីដ៏ល្បីល្បាញនៅក្នុងដៃទៀតផងនោះ ទើបសូម្បីតែនាយកសាលាក៏ត្រូវឧនមុខចុះមិនហ៊ានសម្បីជំទាស់ឬដាក់ទោសគេឡើយ ដូច្នេះហើយទើបបានជាគេក្លាយជាខ្សែរបន្ទាត់ក្នុងសាលាបើនរណាម្នាក់ហ៊ានដើររំលងនោះវាប្រៀបបានដូចជាបើកទ្វារឋាននរកដោយដៃខ្លួនឯងយ៉ាងចឹង ព្រោះគេនឹងគេធ្វើឪ្យជីវិតនរណាម្នាក់ដែលហ៊ានជំទាស់ជាមួយនឹងគេក្លាយជារស់ដូចនឹងស្លាប់ វេទនាប្រៀបបាននឹងរស់នៅក្នុងនរកយ៉ាងអញ្ចឹង។
ŞİMDİ OKUDUĞUN
Mr bully
Romantizmជាមនុស្សឈាមត្រជាក់ ឃោរឃៅ អាត្មានិយមតែបែជាត្រូវមកធ្លាក់ខ្លួនជាទាសករស្នេហានឹងព្រមស្លាប់ក្រោមដៃនៃក្មេងប្រុសបេះដូងកក់ក្តៅម្នាក់ #Bl #vhope by Taeseokie
