Episode 8:ធ្វើអូនសិនទើបយើងទៅធ្វើការតាមក្រោយ!

Começar do início
                                    

« យើងត្រូវការទិញគ្រឿងអលង្ការខ្លះ អូនចង់ទិញអីយកនឹងចុះ »

« អ៎រ! ចឹងពូទិញចុះអូនអត់មានត្រូវការអ្វីនោះទេ » ជីមីន ស្រដីទៅរាងក្រាស់ទាំងញញឹមតិចៗ វាជាការពិត គេពិតជាមិនត្រូវការអ្វីពិតមែន ។ ហើយ បើត្រូវការក៏គេមិនទិញដែរ ទម្លាប់ជាមនុស្សសន្សំសំចៃទោះបីយ៉ាងណាក៏គេនៅតែសន្សំសំចៃដដែល ។

« តាមចិត្ត! » ថាហើយក៏ដើរចេញទៅមើលរបស់ដែលខ្លួនចង់បាន ។ ជីមីន វិញគេអង្គុយចាំ យ៉ុនហ្គី នៅលើសាឡុងដោយស្ងៀមស្ងាត់ព្រោះមិនដឹងត្រូវធ្វើអ្វី ណាមួយនៅទីនេះក៏មានមនុស្សច្រើនវាក៏ចង្អៀតដែរ ។

     ជីមីន អាចជាមនុស្សដែលខ្លាចច្រើនហើយក្នុងចិត្តរបស់គេក៏នៅតែភ័យខ្លាចថាថ្ងៃណាមួយ យ៉ុនហ្គី នឹងបោះបង់គេព្រោះមនុស្សល្អជាងគេ សក្ដិសមនឹងនាយមានច្រើនណាស់ ។ តាមពិតគេមិនមែនជាមនុស្សស្លូតបូតនោះទេគេគ្រាន់តែជាមនុស្សដែលគិតច្រើន និងខ្វាយខ្វល់ច្រើនពេកតែប៉ុណ្ណោះជាពិសេសគេមិនចង់មានបញ្ហានឹងនរណានោះទេ ។

____

     ក្រោយទិញរួច យ៉ុនហ្គី ក៏នាំរាងតូចទៅញ៉ាំអាហារពេលល្ងាចរួចទើបបន្ដជូនគេដើរលេងនៅកន្លែងដែលគេចង់ទៅ ។ ជីមីន ក៏មិនទាមទារច្រើនគេគ្រាន់តែចង់ទៅអង្គុយលេងមាត់ទន្លេមួយសន្ទុះរួចទើបត្រឡប់មកផ្ទះវិញ ។ តែវាសាងជាការមិនពេញចិត្តចំពោះយ៉ុនហ្គីទៅវិញ ព្រោះជីមីនមិនដែលហ៊ានធ្វើអ្វីជាខ្លួនឯងខ្លះនោះទេតែងតែខ្លាចនេះខ្លាចនោះជានិច្ច ។

     មកដល់ផ្ទះវិញ ជីមីន ក៏ទៅបន្ទប់ភ្លាមតែម្ដងទឹកមុខរបស់គេគឺមិនល្អនោះទេព្រោះមុននឹងមកផ្ទះគេបានឃើញអ្វីម្យ៉ាងដែលធ្វើឱ្យគេមានអារម្មណ៍ថាខុសឆ្គងជាខ្លាំង ។

     @ក្នុងបន្ទប់

     គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាម ជីមីន ស្រាប់តែទម្លាក់ខ្លួនអង្គុយឱបជង្គង់យំក្បែរគ្រែតែម្ដង ។

« ហ្ហឹកៗ ខ្ញុំ...ខ្ញុំសុំទោសប៉ា...ហ្ហឹកៗ » ពិតណាស់ មុននេះគេបានឃើញលោកផាក ដែលជាឪពុកកំពុងតែរុញរទេះមួយដែលមានអីវ៉ាន់ជាច្រើននៅលើនោះ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Onde as histórias ganham vida. Descobre agora