Episode 26 : ក្រុមហ៊ុនចន

Start from the beginning
                                    

« តើខ្ញុំគួរតែដាក់ឈ្មោះហាងថ្មីថាយ៉ាងមិចទៅ ?? » ថេយ៍យ៉ុងខាំចុងប៊ិចបណ្តើរនិងរកនឹកអំពីអ្វីដែលខ្លួនចង់ធ្វើបណ្តើរឡើងចង់ប្រេះខួរទៅហើយ បន្ទាប់ពីមួយសន្ទុះក្រោយ

« នឹកឃើញហើយ Tae's JK Accessories » ថេយ៍យ៉ុងបាននឹកឃើញឈ្មោះហាងដែលគេបានគិតអស់មកជាច្រើនម៉ោង ក៏គិតចេញជាឈ្មោះបែបនេះ ក្នុងចិត្តរបស់ថេយ៍យ៉ុងបានគិតថាTae's ជាឈ្មរបស់ខ្លួនិង JK ជាឈ្មោះរបស់ជុងហ្គុកដែលជាសង្សាររបស់ខ្លួន គិតហើយក៏ញញឹមម្នាក់ឯង និងបាននឹកឃើញស្នាមថើបដែលនាងបានថើបគេ ហើយក៏រៀបចំចូលគេង

ព្រឹកបន្ទាប់ថេយ៍យ៉ុងនិងលោកគីមបាននាំគ្នាទៅមើលទីតាំងដែលថេយ៍យ៉ុងចង់បាន ថេយ៍យ៉ុងពិតជាពេញចិត្តទីតាំងនេះខ្លាំងណាស់ព្រោះទីតាំងនេះជាទីតាំងផ្លូវកែងធំទូលាយនិងនៅជិតសាលារៀនវិទ្យាល័យ និងសកលវិទ្យាល័យដែលល្បីៗនៅក្បែរនោះ បើបើកហាងលក់ច្បាស់ជាដាច់មិនខាន

« យ៉ាងមិចដែលកូនស្រី?? » លោកគីម
«ពេញចិត្តខ្លាំងណាស់លោកប៉ា » ថេយ៍យ៉ុងនិយាយទាំងសប្បាយចិត្តញញឹមបិទមាត់មិនជិត

មិនជាយូរប៉ុន្មាន3ខែកន្លងទៅកន្លែងនោះក៏បានសាងសង់ហើយនិងបានរៀបចំយ៉ាងស្រស់ស្អាតដោយថេយ៍យ៉ុង ថេយ៍យ៉ុងក៏បានហៅគ្រួសាររបស់ក្មេងស្រីតូចនោះអោយមកនៅទីនេះនិងបានផ្គត់ផ្គង់អោយក្មេងៗបានរៀនសូត្រផង គ្រួសារក្មេងស្រីគ្មានអ្វីក្រៅពីពាក្យថាអរគុណទៅថេយ៍យ៉ុងឡើយ មិនត្រឹមតែទិញរបស់ដែលគ្រួសារនាងតូចធ្វើដោយដៃទេ ថែមទាំងជួយអោយអោយក្មេងៗបានរៀន និងអោយមករស់នៅគ្រប់គ្រងហាងដ៏ទំនើបមួយនេះទៀត អ្នកល្អពេកហើយថេយ៍យ៉ុង

ព្រឹកថ្ងៃថ្មីបានមកដល់ ព្រះអាទិត្យបានរះចូលទៅក្នុងបន្ទប់តាមបង្អួចនៃផ្ទះលោកចន សំឡេងទូរស័ព្ទក៏បានរោទិ៍ឡើងធ្វើអោយកំលោះសង្ហារដែលកំពុងគេងលក់ស្រួលរហ័សយកដៃស្រវា ទូរស័ព្ទទាំងភ្នែកបើកមិនរួច

« អាឡូ »
«អាឡូបង បងទំនេរទេ?? »
«យ៉ាងមិច?? »
«ពួកយើងខានជួបគ្នាយូរហើយ អូននឹកបង »
« ដឹងអីទេ ហើយមិចទៀត?? »
« ថ្ងៃនេះអូនទំនេរចង់អោយបងជូនទៅក្រៅ »
« អឹម...ចាំបងទៅយក »

រឿង: វង្វេងស្នេហ៍កូនភ្លោះ Where stories live. Discover now