Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ

Start from the beginning
                                    

«ឆឹស អាក្មេងមិនទាន់គ្រប់អាយុ»Tae ញីថ្ពាល់ខ្លួនឯងខ្លាំងៗទាំងខាំមាត់ខាំក រៀបចំរបស់របរធ្វើអាហារប៉ុន្មានមុខទុកអោយ Jiho ។ Skip ~

«រួចរាល់ហើយ»Tae លើកអាហារមកដាក់លើតុព្រមជាមួយនឹងទឹកមួយកែវរួចជាស្រេច ស្របពេលដែល Jiho ចុះមកល្មម ។

«បានអ្វីហ្នឹង ឆ្ងុយដល់ហើយ»បុរសមិនចេះមុខស្ងួត ចុះមកជាមួយស្នាមញញឹមលើមុខជាប់ចូលមកអង្គុយទាំងសម្លឹងទៅអាហារដែលនៅលើតុ ។

«មិនច្រើនទេ មួយនេះជាអាហារសុខភាពញុាំពេលយប់មិនធ្វើអោយប៉ះពាល់ទេ នៅស៊ុបមួយចាននេះទៀត ខ្ញុំរំងាស់វាមិនបានយូរឡើយ តែរសជាតិអាចនឹងឆ្ងាញ់ដូចដើមព្រោះវាជារូបមន្តប្រចាំគ្រួសាររបស់ខ្ញុំ ធានាថាមិនធ្វើអោយ hyung ខ្ជាក់ចោលទេ»Tae រៀបរាប់ទាំងចង្អុរបង្ហាញម្ដងមួយចាន ខណៈដែលរាងក្រាស់ក៏ចេះតែតាមសម្លឹង មុននឹងសើចឡើងមកជាមួយនឹងសម្ដីរបស់គេ ។

«ពូកែបែបនេះនរណាបានធ្វើប្រពន្ធសំណាងស្លាប់ហើយ»

«អឺក...ខ្ញុំថា hyung ញុាំសិនទៅ ចាំនិយាយទៀត»Tae ធ្លាក់ទឹកមុខមកជាញញឹមមិនសម មើលទៅ Jiho ទាំងក្រែងចិត្តទើបអង្គុយស្ងៀមផឹកទឹកដោះគោក្ដៅៗ រង់ចាំទៅខាងលើជាមួយគេ ។

«ក៏បាន បើ Tae ងងុយអាចឡើងទៅគេងមុនចុះ បងរំខានច្រើនហើយ»

«អត់ទេៗ មិនរំខានទេ ខ្ញុំចាំបាន hyung ញុាំទៅ ប្រយ័ត្នអាហារត្រជាក់នឹងលែងឆ្ងាញ់មិនខាន»Tae ប្រកែកញាប់មាត់ទាំងក្រវីដៃញាប់ស្អេក ម៉េចនឹងអាចរំខាននោះ នេះអាចជាការបម្រើលើកចុងក្រោយដែលគេតបស្នងទៅនាយសម្រាប់អំពើរល្អកន្លងមកនេះ ។

Taehyung មិនព្រមក្រោកទៅណារង់ចាំទាល់តែគេញុាំរួចទើបប្រមូលចានទៅលាង ដោយមាន Jiho ចាំជួយនឹងបបួលគេជជែកពីនេះពីនោះកុំអោយស្ងាត់ ។ Tae ចេះតែស្ទាក់ស្ទើចង់និយាយពីរឿងនោះ ប៉ុន្តែគេខ្ជាក់ពាក្យទាំងនោះមិនចេញទាល់តែសោះ ។

«Jiho hyung !!»មកដល់បន្ទប់វិញ Tae ក៏ដាច់ចិត្តហៅនាយម្ដងទៀត ជំនះភាពខ្លាចរបស់ខ្លួនអោយបាន ។

«មានអ្វីឬ?»
«ខ្ញុំសុំនិយាយរឿងផ្ទាល់ខ្លួនជាមួយ hyung បន្តិចបានទេ»
«ជារឿងសំខាន់? នេះក៏យប់ដែរហើយ ចាំស្អែកបានទេ Tae អាចនឹងនឿយហត់»គេបម្រើនាយច្រើនយ៉ាងនេះ ម្ដេចនឹងដាច់ចិត្តឃើញគេតានតឹងមកអង្គុយរៀបរាប់ប្រាប់នាយទៀតនោះ គេគួរតែសម្រាកទើបល្អ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now