" ហួយ!! ហត់ណាស់" រាងតូចទម្រាំតែឡើងមកដល់ឡើងទន់ជង្គង់អស់ទៅហេីយ
"សុំទោសផង លោកប្រុសឡើយសារអម្បាញ់មិញនេះជណ្តើរប្រអប់គឺខូចទេីបត្រូវឡើងដោយថ្មេីរជេីងបែបនេះ" នាងនិយាយដោយឱនមុខចុះបន្តិចព្រោះលោក lee បានផ្តាំមកថាកុំឲ្យរាងតូចលំបាកអីឲ្យសោះព្រោះវាជាថ្ងៃដំបូងរបស់រាងតូច គាត់ចង់ឲ្យរាងតូចសប្បាយក្នុងការទទួលយកបទពិសោធន៍ការងារមួយនេះ បេីលោកប្រុសlee ដឹងស្លាប់មិនខានទេ
"មិនអីទេ..." រាងតូចដោយឃើញបែបនេះក៏ប្រញាប់និយាយព្រោះគេមិនចង់ឲ្យមនុស្សដែលនៅទីនេះខ្លាចគេដោយសារគេជាកូនអ្នកមានអីទេ
តុក_តុក_តុក
បុគ្គលិកស្រីនោះក៏គោះទ្វារបន្ទប់របស់លោកប្រធានជាការអនុញ្ញាតមុននឹងចូលទៅក្នុង
"ចូលមក.."Hyunjin
Hwang Hyunjin ជាកូនប្រុសរបស់លោក hwang នឹងអ្នកស្រី hwang មានអាយុ 21 ឆ្នាំហើយមានបងប្រុសឈ្មោះ Hwang leeknow (ឈ្មោះនៅក្នុងរឿង) សព្វថ្ងៃនេះគេក៏កំពុងតែធ្វើការជំនួសប៉ាគេនៅឯក្រុមហ៊ុនហេីយ hyunjin មានបទពិសោធន៍ច្រើនក្នុងការធ្វើការងារ ទេីបលោក lee ទុកចិត្ត hyunjin ឲ្យជួយបង្រៀន Felix (បញ្ជាក់ ប៉ារបស់ Felix នឹងប៉ារបស់ hyunjin ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាហើយលោក Hwang ក៏ធ្លាប់ណែនាំកូនប្រុសរបស់គាត់ទៅឲ្យលោកleeស្គាល់ផងដែរ) រាងក្រាស់ hyunjin ជាមនុស្សដែលចូលចិត្តដេីរលេងក្នុងក្លឹបខ្លាំងណាស់ជាពិសេសគេចូលចិត្តយកស្រីមកអង្គុយជាមួយជាការកំសាន្តពេលអផ្សុកចរិកមួយនេះគ្មានអ្នកណាកែបានទេទោះលោក hwang ខំនិយាយយ៉ាងម៉េចក៏ដោយក៏វាមិនចូលត្រចៀករបស់រាងក្រាស់ដែល
" សួស្តីលោកប្រធានលោកប្រុសFelix អញ្ជើញមកដល់ហើយ" បុគ្គលិកស្រីក៏បេីកធ្វើចូលរួចក៏និយាយទៅកាន់ hyunjin
" ឲ្យគេចូលមកខាងក្នុងមក" hyunjin រាងក្រាស់និយាយទាំងដែលមិនងេីបមុខចេញពីឯកសារ
"អ្នកប្រុសអញ្ជើញចូល" បុគ្គលិកស្រីនោះក៏ងេីបមកហៅរាងតូចដែលកំពុងតែឈរឡែងឡង់នៅខាងក្រៅបន្ទប់
"អរ...បាទ-បាទ.." Felix រាងតូចរកពាក្យអ្វីនិយាយមិនទាន់ដោយសារពាក្យនេះអារម្មណ៍ច្របូកច្របល់របស់គេរឡើងម្តងទៀតហើយ
រាងតូចក៏ដេីរចូលទៅក្នុងតាមអ្វីដែលបុគ្គលិកស្រីនោះប្រាប់ដោយមិនភ្លេចនិយាយសួស្តីទៅកាន់ hyunjin
"សួស្តី...." Felix គ្រាន់តែលឺសម្លេងរាងតូចភ្លាមរាងក្រាស់ក៏ឆាប់រហ័សងេីកមុខចេញពីឯកសារហើយងាកទៅរកប្រភពសម្លេងដែលនិយាយមកកាន់គេអម្បាញ់មិញនេះ
"អង្គុយចុះសិនទៅ...នាងត្រឡប់ទៅវិញទៅបេីមានការងារអីផ្សេងទៀតចាំខ្ញុំហៅទៀត" បន្ទាប់ពីងាកមកមេីលមុខ Felix ហើយរាងក្រាស់ក៏ភ្លឹកមេីលសម្រស់របស់គេបន្តិចព្រោះអីរាងតូចម្នាក់នេះស្អាតណាស់មិនថាមុខ រូបរាងទេបានមួយចប់ នឹងមានមុនស្នេហ៍ខ្លាំងបំផុតមិនថាប្រុសស្រីឃើញទេគឺសរសេីររាងតូចមិនដាច់ពីមាត់ឡេីយ រាងក្រាស់ក៏ខំប្រមូលអារម្មណ៍មកវិញបន្ទាប់ពីភ្លឹកនឹងរាងតូចអម្បាញ់មិញនេះ
"ចា៎.." នាងក៏ដេីរចេញទៅ រាងតូចវិញក៏ទៅអង្គុយនៅលើសាឡុងក្បែរ hyunjin ទៅតាមអ្វីដែលរាងក្រាស់បញ្ជា
" មកតាមយើងមក" បន្ទាប់ពីស្ងាត់អស់រយៈពេលជាយូរ hyunjin ក៏ងេីបឈរដេីរចេញក្រៅដោយមិនភ្លេចហៅរាងតូចមកជាមួយ
__មកដល់កន្លែងបុគ្គលិកធ្វើការ__
គ្រាន់តែរាងក្រាស់មកដល់ភ្លាមបុគ្គលិកនៅទីនោះក៏ងេីបឈររួចឱនមុខចុះបន្តិចជាការគោរពទៅកាន់រាងក្រាស់ដែលជាម្ចាស់ក្រុមហ៊ុននៅទីនេះ
"អ្នកទាំងអស់គ្នា នេះគឺជាលេខាថ្មីរបស់ខ្ញុំ គេមានឈ្មោះថា Felix " hyunjin
"សួស្តីអ្នកទាំងអស់គ្នា...." Felix រាងតូចងេីយឆ្ងល់ជាខ្លាំងនេះគេស្មានតែមកធ្វើបុគ្គលិកធម្មតាយកបទពិសោធន៍ដេីម្បីទៅបន្តដំណែងជំនួសប៉ាគេសោះនេះដល់ថ្នាក់ឲ្យគេធ្វើដល់លេខារបស់រាងក្រាស់ផងតែមិនសួរនាំច្រើនរាងតូចក៏ធ្វើជាធម្មតានឹងរាក់ទាក់ទៅកាន់បុគ្គលិកផ្សេងៗ
បន្ទាប់មកបុគ្គលិកផ្សេងៗទៀតក៏និយាយសួស្តីនឹងរាក់ទាក់ទៅកាន់រាងតូចដែលជាលេខាថ្មីលេីកតែបុគ្គលិកស្រីម្នាក់មានឈ្មោះថា eunna នាងជាអតីតលេខារបស់ hyunjin ដែលរាងក្រាស់ទេីបតែទម្លាក់នាងចេញពីលេខាមកឲ្យធ្វើការធម្មតាដូចបុគ្គលិកដទៃទៀត
" គេនោះទេីបតែចូលមកសោះក៏ឲ្យឡើងធ្វើលេខាបាត់គួរឲ្យខឹងមែន " នាងនិយាយទាំងសម្លឹងមេីលរាងតូចមិនដាក់ភ្នែក
"ចាំមេីលណាយេីងនឹងយកដំណែងរបស់យេីងមកវិញឲ្យបាន ចាំតែមេីលទៅ" eunna បន្ទាប់ពីនិយាយនាងក៏ដេីរទៅម្ខាងទៀតព្រោះមិនចង់ឃើញមុខរាងតូច
To be continue.......
YOU ARE READING
ដេីមឈេីចំណងស្នេហ៍🌳✨/Hyunlix
Romance« ដងខ្លួនអូនស្អាតណាស់ ស្អាតរហូតដល់បងមិនអាចបំភ្លេចបាន» Hyunjin « បេីមានជាតិក្រោយអូនសុំធ្វេីជាមនុស្សដែលបងស្រឡាញ់ទៀត» Felix
Part 1 - ថ្ងៃធ្វើការដំបូង
Start from the beginning
