Part 1 - ថ្ងៃធ្វើការដំបូង

156 19 3
                                        

____នាព្រឹកព្រលឹមក៏បានមកដល់_____

Felix បានក្រោកពីព្រលឹមដេីម្បីរៀបចំខ្លួនទៅកន្លែងធ្វើការលេីកដំបូង បន្ទាប់ពីរៀបចំអស់ហើយរាងតូច felixក៏ចុះមកខាងក្រោមដេីម្បីមកញ៉ាំអាហារពេលព្រឹក

" អរុណសួស្តីប៉ា ម៉ាក់ " ចុះមកដល់ខាងក្រោមរាងតូចក៏មិនភ្លេចនិយាយទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនដែល

"ល្អហេីយកូន ឆាប់ញុាំបាយទៅប្រយ័ត្នត្រជាក់អស់" លោកស្រី lee

" កូនដឹងហើយ" felix

" បន្តិចទៀតនេះចាំប៉ាឲ្យdenជូនកូនទៅធ្វើការ" លោកប្រុស lee

" ប៉ាមិនទៅជាមួយគ្នាទេហេស៎?" Felix រាងតូចឆ្ងល់ជាខ្លាំងបេីគាត់ទៅដែលហេតុចាំបាច់ឲ្យជិះឡាន ជាមួយ den ( den ជាអ្នកបម្រើប្រចាំការរបស់លោក lee)

" ប៉ាមានការរវល់នៅក្រុមហ៊ុន មិនបានជូនកូនទៅទេ" លោក lee តាមពិតទៅគាត់ពិតជាចង់ជូនរាងតូចទៅដោយផ្ទាល់ណាស់ព្រោះរាល់ដងទៅណាមកណាលោកប្រុស lee តែងតែជូន Felix ទៅជានិច្ចព្រោះខ្លាចថាកូនគាត់មានបញ្ហាអីណាមួយរាងតូចមិនទម្លាប់ទៅណាម្នាក់ឯងផង

" មិនអីទេបេីប៉ារវល់ចាំកូនទៅជាមួយបង den ក៏បាន" Felix រាងតូចដោយដឹងថាលោក lee មិនទំនេរក៏សុខចិត្ដទៅម្នាក់ឯងព្រោះថ្ងៃមុខថ្ងៃក្រោយគង់តែនៅម្នាក់ឯងដដែលចឹងទម្លាប់ឲ្យហើយទៅ

បន្ទាប់ពីស្រង់ស្រូបអាហារពេលព្រឹករួចរាងតូចក៏បានជម្រាបលា លោក lee នឹងអ្នកស្រី lee ទៅកន្លែងធ្វើការថ្ងៃដំបូង (ដឹងម៉េចម៉ាទេ)

__នៅក្នងឡាន__

រាងតូចពេលនេះភ័យផងអរផងមិនដឹងទៅដល់ទីនោះរៀបរឹកពារយ៉ាងម៉េចទេីបសមទេ ហើយក៏មិនដឹងថាមុខដែលប៉ាគេប្រាប់ឲ្យមកមេីលថែគេនោះមុខយ៉ាងម៉េចផង គិតទៅអារម្មណ៍រាងតូចពេលនេះច្របូកច្របល់ខ្លាំងណាស់រកពាក្យអ្វីនិយាយមិនសមទេ

" អ្នកប្រុសតូចកេីតអីមេីលមុខដូចមិនសូវស្រស់បស់សោះ" den ដែលកំពុងតែបេីកឡានហើយក៏ឃើញ Felix តាមកញ្ចក់ឡានក៏ហាមាត់សួរព្រោះមេីលទៅរាងតូចពេលនេះដូចឡើងកម្តៅនៅក្នុងខ្លួនចឹង

Você leu todos os capítulos publicados.

⏰ Última atualização: Nov 23, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

ដេីមឈេីចំណងស្នេហ៍🌳✨/Hyunlix Onde histórias criam vida. Descubra agora