Part 1 - ថ្ងៃធ្វើការដំបូង

Começar do início
                                        

"គ្មានអីទេបង..." Felix រាងតូចនិយាយថាមិនអីទាំងដែលពេលនេះភ័យចង់ឆ្កួតទៅហើយ

បន្ទាប់ពីបានចម្លើយហើយ den ក៏មិនសួរច្រើនក៏ចេះតែបេីកទៅមុខរហូតដល់កន្លែងដែលត្រូវមក

រាងតូចអេីតមេីលតាមកញ្ចក់ឡានឃើញថាក្រុមហ៊ុននៅទីនេះធំហើយខ្អស់ខ្លាំងណាស់ធំជាងក្រុមហ៊ុនប៉ាគេទៀតធ្វេីឲ្យគេកាន់តែភ័យលេីសដេីម

" លោកប្រុសតូចដល់កន្លែងហើយបាទ" den ដោយឃើញ Felix អង្គុយក្នុងឡានដដែលមិនព្រមចុះពីក្នុងឡានក៏និយាយទៅកាន់រាងតូចតែម្តង

" បាទ ខ្ញុំទៅហើយបង" Felix រាងតូចក៏ដេីរចុះពីលើឡានតែមិនទាន់ដេីរដល់ចូលក្នុងក្រុមហ៊ុនទេ

មួយសន្ទុះធំក្រោយមកទេីបរាងតូចដាច់ចិត្តដេីរចូលក្នុងfelixងាកមេីលឆ្វេងស្តាំឃេីញថានៅទីនោះមានសណ្តាប់ធ្នាប់ល្អណាស់ក្នុងកន្លែងធ្វើការគេស្ងប់ស្ងាត់ល្អ

"មករកអ្នកណាដែលបាទ" បុគ្គលិកស្រីម្នាក់ដោយឃើញថារាងតូចប្លែកមុខដូចមិនដែលបានឃើញពីមុនមកនៅក្នុងក្រុងហ៊ុននេះក៏ងាកទៅសួរដេីម្បីឲ្យអស់ចម្ងល់

"គឺប៉ារបស់ខ្ញុំឲ្យខ្ញុំមកទីនេះ" Felix រាងតូចក៏ឆ្លើយទៅកាន់បុគ្គលិកស្រីនោះហើយក៏ដេីរទៅជិតក្រែងល៎អាចសួរអីបន្ថែម

"លោកជាកូនរបស់លោក lee មែនទេ?" បុគ្គលិកស្រីក៏នឹកឃើញថាយប់មិញលោកប្រធានរបស់គេក៏បានប្រាប់មកដែលថាបេីឃើញក្មេងប្រុសម្នាក់ដែលចូលក្នុងក្រុមហ៊ុនគេជាកូនរបស់លោក lee ដែលផ្តាំឲ្យជួយមេីលថែ

"បាទមែនហើយ" Felix រាងតូចក៏ឆ្លើយដោយងក់ក្បាលតិចមេីលទៅគួរឲ្យស្រឡាញ់ណាស់

" មកតាមខ្ញុំមកលោកប្រធានកំពុងតែចាំលោកប្រុស"ដោយដឹងថារាងតូចជាងកូនប្រុសរបស់លោក lee ភ្លាមនាងក៏ប្តូរសព្វនាមពីលោកទៅលោកប្រុសភ្លាម

"បាទ" រាងតូចក៏ដេីរតាមបុគ្គលិកស្រីនោះដោយភ្នែកឡែងឡង់ៗមេីលគ្រប់កន្លែងនៅក្នុងក្រុមហ៊ុម
មួយសន្ទុះក្រោយមកទេីបគេមកដល់បន្ទប់របស់លោប្រធានព្រោះបន្ទប់នេះគឺនៅជាន់ទី14ហេីយពួកគេគឺឡេីងដោយជណ្តើរថ្មេីរជេីងមិនបានឡេីងដោយជណ្តើរប្រអប់ទេ

Você leu todos os capítulos publicados.

⏰ Última atualização: Nov 23, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

ដេីមឈេីចំណងស្នេហ៍🌳✨/Hyunlix Onde histórias criam vida. Descubra agora