Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ

Start from the beginning
                                    

«បាទ មានតុទំនេរដែរទេ!!»

«គឺមាន មកតាមខ្ញុំមក»ម្ចាស់ហាង នាំមុខទៅកាន់កន្លែងដែលដាច់ឆ្ងាយគួរសម មិនសូវមានអ្នករំខាន ។ ពួកគេនៅបន្តការញុាំអាហារជាមួយគ្នា ដោយស្ថិតនៅក្រោមការឃ្លាំមើលពីមហាជនដែលអង្គុយវែកញែកមិនចេះហត់ អ្នកខ្លះក៏លើកទូរស័ព្ទលួចថត មុននឹងបង្ហោះទៅក្នុងបណ្ដាញសង្គមជាមួយនឹងពាក្យពេចន៍ថែមថយខ្លួនឯងថាពួកគេជាគូស្នេហ៍ដែលផ្អែមល្ហែម ខណៈដែល Tae នៅមិនសុខ គេសឹងតែរត់ចេញពីហាងទៅហើយ ។

«hyung ខ្ញុំថាពួកយើងទៅវិញល្អទេ»គេមិនសុាំកាលដែលមានមនុស្សមើលមកព្រោងព្រាតបែបនេះ

«មានអ្វីឬ? ឬអាហារទីនេះមិនឆ្ងាញ់?»

«គឺមនុស្សមើលមកច្រើនណាស់ ខ្ញុំមិនស្រណុកចិត្តទេ ពួកយើងទៅវិញទៅ»

«Tae ទៅខ្វល់ជាមួយនឹងពួកគេធ្វើអី ចង់គេនិយាយអ្វីស្រេចតែគេ មានបងនៅទីនេះហើយ Tae កុំបារម្ភ»Jiho ចាប់ដៃស្រឡូនមកអង្អែលថ្នមៗហាក់ចង់លួងចិត្តមិនចង់អោយនាយតូចតានតឹង គេដឹងថា Tae មិនពេញចិត្តនៅពេលដែលមានមនុស្សតាមរញ៉េរញ៉ៃបែបនេះ ប៉ុន្តែពួកគេគេចមិនផុតឡើយ ទើបនាយចង់អោយគេរៀនសម្របខ្លួន ព្រោះតទៅមុខអាចនឹងមានច្រើនជាងនេះ ។

នាយតូចមិនដឹងថាគួរប្រកែកបែបណាបន្តគឺមានតែងក់ក្បាលព្រមធ្វើតាម ទម្រាំតែអាហារមួយពេលនេះបានបញ្ចប់ ។

«hyung អាចជូនខ្ញុំទៅក្រុមហ៊ុនបន្តិចបានទេ!!»មកដល់ក្នុងឡាន Tae ក៏ស្រដីសួរដាក់សំណើរទៅ Jiho ។

«អូនមានការអ្វីនៅទីនោះ»នេះក៏យប់ហើយ មិនមែនចង់ទៅធ្វើការថែមម៉ោងទេហេស៎?

«ខ្ញុំចង់ទៅយកគំរូប្លង់កម្មវិធីថ្ងៃស្អែកនេះមកធ្វើអោយហើយ ខ្ញុំនៅមិនទាន់បានរៀនចំនិងកុម្មង់ផ្កាបន្ថែមទេ ប្រាកដជាត្រូវមាត់លោកប្រធានមិនខាន»ថ្ងៃនេះគេមិនបានទៅធ្វើការ នៅក្រុមហ៊ុនកូនក្រុមគេវក់វីរមិនស្ទើរទេ មិនដឹងលោកប្រធានស្ដីអោយយ៉ាងម៉េចខ្លះ កាលបើម្នាក់ៗខលមកត្អូញត្អែរប្រាប់គេគ្រប់គ្នា ។

«នេះបងធ្វើអោយ Tae ខាតការងារហេស៎»Jiho សើចទាំងកំពុងបញ្ឆេះឡានដើម្បីជូនគេទៅ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now