*តុអាហារ
< នេះញុំាអោយច្រើនទៅ> ម៉ាក់របស់រាងក្រាសបានចាប់ម្ហូបអោយនាយតូច
<អ..អគុណអ្នកមីង>
<ក៏ហៅថាម៉ាក់ៗចុះ ពីពេលនេះក៏ត្រូវរស់នៅទីនេះហើយ>
<អួ៊ក.កក..អួ៊កក> ចំណែកឯងរាងក្រាសវិញញុំាមិនបនប៉ុន្មានម៉ាត់ផងក៏ស្រាប់តែចង់ក្អួតចង្អោរត់ទៅបន្ទប់ទឹកទៅ
ចំណែករាងតូចបានត្រឹមតែតាមមើលពីក្រោយដោយអង្គុយអោយញាុំធម្មតាព្រោះកំពុងតែឃ្លាន
<យ៉ាងមិចហើយកូន>ដោយឃើញកូនអង្អុយផ្អែកខ្នងនឹងកៅអីក៏សួរឡើង
<មិនអីទេម៉ាក់ អស់កម្លាំងបន្តិច ខ្ញុំសុំឡើងទៅសម្រាកសិនហើយ អរ ពេលគេញុំារួចម៉ាក់កុំភ្លេចអោយមនុស្សនាំគេទៅបន្ទប់ខ្ញុំផង >ថាហើយនាយក៏ដើរឡើងទៅលើបាត់ទៅទុកអោយអ្នកមិនដឹងអីនៅអង្គុយញុំាជាមួយម្តាយខ្លួន ក្រោយពីស្រស់ស្រូបអាហារពេលល្ងាចនេះហើយរាងតូចក៏ជួយប្រមូលចាន
<មិនបាច់ទេកូន ទៅចាក់ទឹកដោះគោញុំាហើយយកទៅអោយបងមួយកែវផង ទីនេះចាំម៉ាក់អោយនិតមករៀបចំ>
<បាទ>និយាយរួចរាងតូចក៏ដើរសម្តៅទៅទូរទឹកករួចក៏យកទឹកដោះគោចាក់កែវសឹមដើរទៅបន្ទប់រាងក្រាសដោយមានមនុស្សដើរពីមុខចាំប្រាប់ផ្លូវ
<បន្ទប់នេះចា៎ អ្នកប្រុស ខ្ញុំទៅវិញហើយ>
<អរគុណ បងស្រី> មិនភ្លេចអរគុណរួចក៏ញញឹមឡើងរួចក៏គោះធ្វើ
តុ!តុក!??
<ចូលមក អត់ចាក់សោទេ>
<លោកយ៉ាងម៉េចហើយ> ដោយក្រទៅឃើញរាងក្រាសកំពុងតែគេងផ្កាប់មុខនឹងសាឡុងក្បែរគ្រែដល់ធំមួយនាយតូចក៏សួរឡើង
<មិនអីទេ>ថាហើយក៏ងើបទៅសាក់សោធ្វើ មុននឹងមិនចាក់សោព្រោះចាំរាងតូចឡើងមកសិន
<នេះលោកផឹកសិនទៅ>ថារួចរាងតូចក៏ហុចអោយ
<អរគុណហើយ>រួចនាយក៏ឡើកផឹកអស់ទៅ
<ងូតទឹកឬអត់?> ក្រោយបើកទូរទស្សន៍អោយរាងតូចអង្គុយមើលដោយខ្លួនអង្គុយធ្វើការឃើញស្ងាត់ជាច្រើនម៉ោងនាយក៏ដើរមកជិតរាងតូចរួចស្តីឡើង
<ខ្ញុំចង់ញាំផ្លែឈើ> និយាយរួចក៏សម្លេងមើលមុខរាងក្រាសម៉ក់ៗ បន្តិចមកក៏អ្នកយកមកអោយ
< នេះញុំាទៅអាងងូតទៅគេយប់ជ្រៅហើយ> កាន់ចានដែលមានផ្លែឈើចម្រុះនោះមកអោយរាងតូចរួចនាយក៏អង្គុយក្បែរដោយអង្អែលក្បាលតិចៗ រួចក៏អង្គុយធ្វើការបន្ត
<នេះលោកញុំា អានេះ>ដោយឃើញរាងក្រាសមិនបានញាុំអ្វីសោះពេញមួយថ្ងៃរាងតូចក៏ធ្វើជាញាក់ញីអោយរាងក្រាសញុំា
<មិនញុំាទេ ឯងញុំាអោយលឿនទៅឆាប់ងូតទឹកគេង!>រាងក្រាសនិយាយដោយមិនបានសម្លឹងមុខរាងតូចគិតតែផ្ចង់នឹងកាងាប៉ុណ្ណោះ
រាងតូចក៏កាន់ចានមកអង្គុយនៅសាឡុងដោយមិនញុំាទៀតទេ សុខចិត្តសម្លឹងមើលផ្លែឈើដោយទឹកមុខស្អុយ
ដោយឃើញស្ងាត់យូរពេករាងក្រាសក៏ដើរទៅមើល តែក៏ឃើញរាងតូចកំពុងអង្គុយធ្វើមុខស្អុយ ទើបយល់សាច់ការណ៍ធ្វើជាដើរទៅសួរ<សុំញុំាផងបានឬអត់?!>ដោយឃើញរាងតូចមិនឆ្លើយនាយក៏ដាក់ខ្លួនអង្គុយក្បែរសឹមយកផ្លែឈើមកញុំា ញុំាបណើរមើល ទូរទស្សន៏បណ្តើរដោយឃ្លានផងធ្វើអោយហ្វីលីគញុំារហូតដល់អស់
<អស់ហើយលោក!> ណូវីនដែលញញឹមសម្លឹងមើលរាងក្រាសញុំាក៏បន្លឺប្រាប់ឡើង
<អុស?!! យើងមិនបានមើលសុំទោសទោស ឯងចង់ញុំាទៀតឬអត់ចាំយើងចុះទៅយកអោយ>យប់ស្មើនេះអ្នកធ្វើការក្នុងផ្ទះប្រហែលជាសម្រាកអស់ហើយចឹងហើយបើរាងតូចចង់ញុំាមានតែនាយជាអ្នកយកអោយប៉ុណ្ណោះ
<អត់ទេខ្ញុំឆ្អែតហើយចង់ងូតទឹក>
<ដើរទៅខាងមុខហើយបត់ស្តាំបន្តិចទៅ>ហ្វីលីគក៏ប្រាប់ទៅរាងតូចខ្លាចក្រែងរកមិនឃើញ(ហេតុតាបន្ទប់គេធំបងអូនអើយ😮💨)
ណូវីនដែលនៅក្នុងបន្ទាប់ទឹកនាយរវល់ប្រលែងនឹងពពុះសាប៊ូធ្វើអោយរាងក្រាសនោះចាំស្ទើតែគេងលក់ទៅហើយ
<អាច្រម៉ក់ ឯងធ្វើអីយូយ៉ាងនេះ ឯងដេកក្នុងបន្ទប់ទឹកហេស>ដោយទ្រាំចាំយូពេកហ្វីលីគក៏ដើរមកមុខបន្ទប់ទឹកសឹមស្រែកឡើង
<ចាំបន្តិចខ្ញុំរួចហើយ>ថាហើយនាយក៏ដើរមកអើតក្បាលលបៗ
<មិចក៏មិនចេញមកទៅនៅអើតលើមធ្វើអីនឹង>
<បើអត់កន្សែងផងចេញទៅបែបមិចទៅ>
<ចុះមិចមិនប្រាប់>ថាហើយក៏ដើរទៅយកកន្សែងអោយរាងតូច
<អរគុណ..>ណូវីនក៏យកកន្សែងមករំដូចនៅផ្ទះជាប្រចាំ(រុំដូចកូនង៉ែតពីក្បាលមកត្រឹមភ្លៅ)ធ្វើអោយរាងក្រាសឃើញហើយក៏ផ្ទុះសំណើចឡើងតិចៗ ដោយដើមកដល់គ្រែគេងរាងតូចក៏ឃើញអាវពណ៌សដៃវែងធំមួយតែប៉ុណ្ណោះនៅលើគ្រែ ឃើញថាធំល្មមរាងតូចក៏យកមកពាក់ទៅ
<ពាក់សិនទៅស្អែកចាំយើងអោយសាន់ទៅទិញសម្លៀកបំពាក់អោយ>ហ្វីលិគដោយឃើញរាងតូចរកហាមាត់សួរនាយក៏ឆ្លើយកាត់តែម្តងទៅ
<មិចក៏ទុកសក់អោយសើមបែបនេះ>ថាហើយរាងក្រាសក៏ដើរទៅកាន់ដៃរាងតូចឲ្យទៅកន្លែងរៀបចំខ្លួនក្បែរគ្រែសឹមផ្លុំសក់អោយរាងតូច ក្រោយពីរៀបចំហើយរួចរាល់រាងក្រាសក៏ឡើងទៅគ្រែគេងដោយស្លៀកតែកន្សែងត្រឹមចង្កេះតែប៉ុណ្ណោះ
<ម៉េចក៏លោកអត់ស្លៀកពាក់សិនចឹង??រាងតូចសួរឡើងទាំងឆ្ងល់
<យើងមិនទម្លាប់ធម្មតាយើងគេងស្រាត តែក៏មានឯងយើងពាក់ប៉ុណ្ណឹងហើយយ៉ាងម៉េចទៀត ឆាប់មកគេងមក> ថាហើយនាយក៏ប្រាប់អោយនាយតូចមកគេ
<ខ្ញុំអត់ទម្លាប់ទេមានភួយអត់!សុំគេងលើសាឡុងបានអត់..?>
<យើងងងុយ អស់កម្លាំងឯងកុំរករឿងយើងបានទេឆាប់មកគេងមក> និយាយសំឡេងត្រជាក់ស្រេបរួចសម្លឹងទៅវាងតូច ធ្វើអោយរាងតូចប្រកែកមិនបានរួចក៏ឡើងទៅគេង
<ហុឹស..!!>រាងតូចគេងបម្រាស់ចុះបម្រាស់ឡើងព្រោះទម្លាប់មានខ្នើយបែរមកមើលផែរខ្នងរាងក្រាស់ដែលគេងបែរខ្នងដាក់ (គ្រែធំគេងមិនជិតគ្នាទេ)
<លោក..លោកហា៎!!>ដោយពិបាកគេងពេករាងតូចក៏ស្រែកហៅរាងក្រាស់ព្រោះមិនដឹងថាគេងលក់ឬនៅទេ
<ហុឹម..!?>
<ខ្ញុំគេងអត់លក់ទេអត់មានខ្នើយអោប>និយាយសម្លេងងុលទៅកាន់រាងក្រាសដូចក្មេងយំសុំលុយម៉ែ លាងក្រាសមិននិយាយច្រើនក៏រុលក្បាលខិតចូលទៅជិតទ្រូងរាងតូចសឹមលើកដៃរាងតូចឲ្យអោបខ្លួន
<អត់មានទេឯងឱបយើងសិនទៅ ហើយឆាប់គេងទៅយើងងងុយហើយ>ហ្វីលីគក៏ប្រាប់ទៅកាន់រាងតូចព្រោះពេលនេះងងុយមែនទែនហើយ ណាមួយចង់អោយរាងតូចអោបទើបថាមិនមានខ្ទើយ
<លោកហា៎ ខ្ញុំចង់ទៅរៀនម៉ាក់ប្រាប់ថាមិនអោយទៅរៀនទេ ខ្លាចគេនិយាយមិនល្អ មានកូនហើយកុំទៅរៀនទៀតអី>និយាយបណ្តើរទឹកភ្នែកអណ្តីតអណ្តើត បណ្តើរ
< ទៅៗមានយើងនៅទីនេះហើយអ្នកណាហ៊ាននិយាយមិនល្អពីប្រពន្ធកូនយើងនោះ ឆាប់គេងទៅស្អែកចាំនិយាយទៀត>ហ្វីលីគនិយាយទាំងឆ្ងប់មុខក្នុងទ្រូងរាងតូចដៃក៏អោបអង្អែលខ្នងរាងរហូតគេងលក់ស្កប់ស្កល់ទាំងពីអ្នកពីនាក់ទៅ ចំណែករាងតូចក៏លែងគេងបម្រាស់ទៀតព្រោះការអង្អែលខ្នងខ្លួនពីបាតដៃរាងក្រាសធ្វើដោយខ្លួនគេងលក់ស្រួល។
YOU ARE READING
He's my husband
Romanceក៏គ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ អ្នកណាទៅអាចព្រៀងទុកថាជាក្តីស្រឡាញ់ពិតប្រាកដចំពោះគ្នាទៅ
