Episode 4:គ្រប់យ៉ាងទាល់តែមានការសាកល្បង!🔞

Mulai dari awal
                                    

« សួស្តី លោកមីន ខានជួបគ្នាយូរមកហើយ »

« សួស្តី » យ៉ុនហ្គី តបទាំងមិនយល់ព្រោះគេមិនដែលស្គាល់នាងនោះទេ ។

« ផ្ដល់កិត្តិយសញ៉ាំស្រាជាមួយខ្ញុំមួយកែវទៅ » និយាយហើយនាងក៏ហុចកែវស្រាឱ្យទៅ យ៉ុនហ្គី តែ យ៉ុនហ្គី ប្រុងនឹងទទួលទៅហើយតែក៏មានអ្នកទទួលជំនួស ។

« ក្អឹក! អា៎...ស្រាអ្នកមីងឆ្ងាញ់ខ្លាំងណាស់ អរគុណណា » ហើយនោះគឺជា ជីមីន នឹងឯង ។

« អាក្មេងនេះ ហ៊ឹស! » នាងខឹងយ៉ាងខ្លាំងហើយក៏ដើរចេញទៅបាត់ ។

« ហិហិ! » ឃើញបែប ជីមីន ខ្ទប់មាត់សើចឡើង
កក្អឹក ។

« ផាក ជីមីន! ម៉េចក៏ធ្វើបែបនេះ? » យ៉ុនហ្គី ចងចិញ្ចើមសួរទាំងខឹង តែមិនមែនខឹងដែល ជីមីន ដណ្ដើមស្រាពីនាងធ្វើឱ្យគេមិនបានញ៉ាំវានោះទេប៉ុន្តែនាយខឹងដែលគេទទួសយកស្រាមកផឹកផ្ដេសផ្ដាសពីមនុស្សមិនស្គាល់មុខ ។

« ហ៊ឹស! » ជីមីន មិនត្រឹមតែមិនតបទេថែមទាំងក្រព័ទ្ធដៃសម្លក់ យ៉ុនហ្គី ទៀតរួចក៏ដើរសំដៅទៅរក វីន បាត់ហើយ វីន ឯណោះក៏ដូចចិត្តនាំរាងតូចទៅឡានបាត់ចំណែក យ៉ុនហ្គី គ្មានអ្វីក្រៅពីហួសចិត្តនោះទេ មើលចុះបណ្ដោយពេកខ្មើតខ្លាំងណាស់ឥឡូវ ។

« ក្មេងឈ្លើយ!ចាំមើលយើងនឹងប្រដៅឯងយ៉ាងម៉េច » យ៉ុនហ្គី និយាយទាំងគ្រឺតខ្នាញ់នឹងរាងតូចជាខ្លាំង រួចទើបដើរទៅតាម មកដល់ឡានគេក៏ឡើងឡានរួចទើបចេញដំណើរទៅភូមិគ្រឹះមីនតែម្ដង ។

     នៅតាមផ្លូវ ជីមីន អង្គុយមិនស្ងៀមទាល់តែ សោះក្នុងខ្លួនដូចរសាប់រសល់ ក្ដៅរោលរាលយ៉ាងម៉េចមិនដឹង ។

« ពូ! »

« ហឹម? »

« ម៉េចក៏ឡានអត់បើកម៉ាស៊ីនត្រជាក់? » ជីមីន សួរទាំងរលាស់អាវតិចៗ ព្រោះគេក្ដៅស្អុះ ។

« អត់បើកយ៉ាងម៉េចអ្នកប្រុសនេះត្រជាក់ចង់កកខ្ញុំទៅហើយណា » វីន តបទាំងឱបដៃ ។

« តែខ្ញុំក្ដៅណាស់ ហ្ហឹកៗ » ជីមីន ពេបមាត់យំតែម្ដងព្រោះគេក្ដៅសឹងតែទ្រាំមិនបានទៅហើយ ។

« ទ្រាំទៅដល់ផ្ទះឥឡូវហើយ » យ៉ុនហ្គី ទាយរាងតូចមកជិតខ្លួនរួចទើបនិយាយលួងលោមឱ្យគេស្ងប់ចិត្តបន្តិចសិន ។ មិនយូរប៉ុន្មានក៏មកដល់ផ្ទះ ជីមីន ប្រញាប់ឡើងទៅបន្ទប់ដើម្បីងូតទឹករំងាប់កម្ដៅក្នុងខ្លួន ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Tempat cerita menjadi hidup. Temukan sekarang