Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!

Start from the beginning
                                    

«អឺក...គឺស្អែកពួកខ្ញុំត្រឡប់ទៅវិញហើយ»Tae

«Tae និយាយទូរស័ព្ទជាមួយអ្នកណា ហេតុអ្វីយូរម្ល៉េះ!!»ដោយបាត់រាងតូចមិនឃើញគេចូលទៅខាងក្នុងវិញ Jungkook ក៏ក្រោកមកតាម តែសម្លេងនាយមុននេះធ្វើឱ្យអ្នកម្ខាងទៀតបានលឺដូចគ្នា

«ជា Jungkook ឬ?»ស្ដាប់សម្លេងដូចប្រហែលទើបសួរបញ្ជាក់ ឯ Tae ធ្វើខ្លួនមិនត្រូវ ខណៈដែលរាងក្រាស់ស្រាប់តែមកអោបចង្កេះគេពីក្រោយ ។

«បាទ...ប៉ុណ្ណឹងសិនចុះ hyung ចាំជួបគ្នាថ្ងៃស្អែក»

«មិនរំខានទេ ថែខ្លួនផង ស្អែកបងទៅទទួល»

«អ្ហឹម»Tae គ្រាន់តែក្រហឹមជាការផ្ដល់ចម្លើយ មុននឹងប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ ។ រាងតូចទម្លាក់ទូរស័ព្ទចុះ ព្រមជាមួយនឹងទឹកមុខតានតឹង គេមិនដឹងថាគួរប្រឈមជាមួយ Jiho បែបណាឡើយ ។

«សឺត...មុននេះនិយាយជាមួយអ្នកណា»Jungkook លមុខមកថើបថ្ពាល់នាយតូចទាំងចាប់សង្កេតដឹងពីភាពមិនប្រក្រតីរបស់គេ ។

«គ្មានអីទេ Jiho hyung គ្រាន់តែខលមកសួរនាំធម្មតា»Tae បែរមកប្រឈមនឹងរាងក្រាស់វិញ សម្លឹងមុខនាយម៉ក់ៗ ។

«ប្រាកដហើយហេស៎?»

«Jungkook ចង់នៅជប់លៀងបន្តទេ បើចឹងខ្ញុំត្រឡប់ទៅវិញមុន ព្រោះងងុយហើយ ចង់គេង»Tae បង្វែរសាច់រឿង ព្រោះមិនចង់ឆ្លើយ ណាមួយគេលែងមានអារម្មណ៍សប្បាយទៀតហើយ ទោះអោយសើចក៏ចេញមកទាំងបង្ខំ ហត់នឹងជីវិតដ៏សែនរញ៉េរញ៉ៃមួយនេះណាស់ គេចង់សម្រាកដើម្បីឲ្យខួរក្បាលឈប់គិតពីបញ្ហាអស់នេះ ។

«បង ok ឬអត់? ចាំខ្ញុំជូនបងត្រឡប់ទៅវិញក៏បាន»Jungkook ចាប់ផ្តើមមិនស្រួលជាមួយនឹងទឹកមុខរបស់ Tae ដែលស្ងៀមស្ងាត់មិនស្រដីលេងសើចដូចជារាល់ដង ។

«ប៉ុន្តែកម្មវិធីមិនទាន់ចប់នៅឡើយទេ ខ្ញុំអាចទៅវិញខ្លួនឯងបាន»

«អត់ទេ ខ្ញុំជូនបងទៅ ឆាប់មក»Jungkook មិនសូញសាញទាញដៃរាងតូចដើម្បីទៅយករបស់របរដែលនៅនឹងតុ ។

«aww នេះលោកបងចង់នាំគ្នាទៅណា»

«មានការ ពួកឯងផឹកចុះ ចំណែកលុយចាំយើងជាអ្នកចេញ ទូទាត់ពេលទៅដល់កូរ៉េ»Jungkook ស្រដីចប់ក៏កាន់ដៃ Tae ចាកចេញតែម្ដង ។ ពួកគេមកដល់សណ្ឋាគារវិញ ម្នាក់ៗមិនស្រដីអ្វី រៀបចំខ្លួនឡើងគេង ដោយយប់នេះ Tae មិនបានរង់ចាំអោយរាងក្រាស់មកអោបឡើយ គេទម្លាក់ខ្លួនគេងបែរខ្នងសម្ងំដើម្បីឲ្យឆាប់លង់លក់ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now