បុរសជោគជ័យ Jeon Jungkook✨❤️(ភាគទី១២)

Start from the beginning
                                    

«យើងដឹងហើយ...នាងជួបយើងលើកនេះអាចថាជាគម្រោងការណ៍ក៏ថាបានបើសិនបែបនោះមែនលើកនេះយើងនឹងកំដរនាងលេងរហូតដល់ដឹងម្ខាងៗតែម្ដង...»

ជុងហ្គុកសម្លឹងទៅនាងទាំងកែវភ្នែកទទេរស្អាតហើយក៏ប្រែមកជាធម្មតាវិញទើបដើរចូលទៅក្នុងកម្មវិធី

មកដល់ខាងក្នុងភ្លាមម៉ូចូអុីក៏ប្រទះភ្នែកនឹងជុងហ្គុកដែលស្ថិតនៅជ្រុងម្ខាងនៃកម្មវិធីនាងក៏បានសើរកាច់រាងសម្ដៅទៅរករាងក្រាស់តែត្រូវមនុស្សបីនាក់មកកាត់មុខនាង

«ហេ៎ប្រូ...មកដល់ទីនេះដែលមែនទេ?ពិតជានិស្ស័យពិតមែនទេថេហ៍?»

នូណានិយាយបញ្ចេញបញ្ចូលមិនយូរក៏អូសទាញឈ្មោះរបស់ថេហ៍ចូលក្នុងប្រធានបទភ្លាម

(គាត់មេអណ្ដើកតែប៉ុណ្ណឹងតែទាញសាច់រឿងចូលកើតមិនឲ្យរំលងឡើយ)

ថេហ៍នៅឈរស្ងៀមងេមង៉ាមព្រោះមិនដឹងត្រូវនិយាយយ៉ាងម៉េចនោះទេពេលនាងតូចនិយាយឈ្មោះគេមកភ្លាមៗបែបនេះ

«អឺ...គឺថា»
«ច្បាស់ណាស់មិនមែនត្រឹមជានិស្ស័យឡើយវាជាព្រហ្មលិខិតក៏ថាបានដែលបានឲ្យយើងជួបមនុស្សដែលយើងមានចិត្តនឹករហូតមក...»

ជុងហ្គុកនិយាយហើយភ្នែកសម្លឹងទៅមើលថេហ៍ដែលឈរពីក្រោយនាងតូចនូណានោះថេហ៍នឹងជីមីនដែលមិនយល់ពីសាច់ការនឹងស្មានតែជុងហ្គុកកំពុងនិយាយសម្ដៅលើនូណាទៅវិញ

«តែខ្ញុំគិតថាវាជាកម្មទៅវិញទេមិនដឹងថាជាតិមុនធ្វើកម្មអ្វីទើបតោងទៀមគេទាំងដែលគេមិនពេញចិត្តទាំងមុខក្រាស់...តើអ្នកណាទៅណ៎លោកនិយាយទៅមើលលោកជុងហ្គុក?»

ជីមីនដែលជាមនុស្សមាត់ឆៅពេលខឹងនោះស្រដីឡើងធ្វើឲ្យជុងហ្គុកដែលបានលួចក្រាស់គេហាក់ដូចមានអារម្មណ៍ថាដូចត្រូវព្រួញបាច់ចំទ្រូងខាងឆ្វេងឲ្យរបួសយ៉ាងចឹង

«ណ៎កយើងថាហើយថាពិរោះអើយពិរោះ...»

មីងឃូឱនមកខ្សឹបតិចៗនៅជិតជុងហ្គុកធ្វើឲ្យនាយសែនក្ដៅក្រហាយនឹងមិត្តជាខ្លាំងអ្នកផ្សេងដៀលឌឺយ៉ាងណាក៏មិនសូវអីតែអាមិត្តម្នាក់នេះឌឺចង់តែយកអ្វីមកចុកមាត់ណាស់ពូកែមែនទែនខាងឌឺដង

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now