---ព្រលានយន្ដហោះ---
«អ្នកនាង...»
លូខាស៎ដែលជាលេខាចាស់របស់ខ្លួនបានរង់ចាំទទួលនាងក្រមុំនៅព្រលានយន្ដហោះទាំងស្នាម ញញឹម
«លូខាស៎ម៉េចក៏មកបែបនេះ...ម៉េចមិននៅរង់ចាំមើលក្រុមហ៊ុនខ្ញុំគ្រាន់តែផ្ដល់ដំណឹងឲ្យដឹងមុនប៉ុណ្ណោះ»
នូណានិយាយស្របពេលក្នុងដៃគ្មានវ៉ាលីនៅជាប់ឡើយ
«អ្នកនាងនេះមកមិនបានយកវ៉ាលីមកជាមួយទេហេស៎...ហើយចុះថេហ៍នឹងជីមីនមិនមកជាមួយទេមែនទេ?ពិតជាគ្មានបានការមែនមកធ្វើប៉ុន្មានថ្ងៃសោះធ្វើខ្លួនដូចម្ចាស់ក្រុមហ៊ុន»លូខាស៎
«អញ្ចើញអ្នកនាងមកខាងនេះមកខ្ញុំជូនអ្នកនាងទៅផ្ទះបាទ...»
«មិនបាច់ទេលោកទៅវិញចុះខ្ញុំទៅផ្ទះវិញដោយខ្លួន ឯងបានអូមីងឃូបងមកហើយហេស៎...»
«សួស្ដីលោកគីមតើលោកបានមកជាមួយអ្នកនាងមែនទេ?អត់ទោសសុំសួរថាតើអ្នកទាំងជាអ្វីនឹងគ្នាដែរបាទ?»
«រវាងពួកយើង?គឺជាសង្សារនាងជាសង្សារខ្ញុំថ្ងៃអនាគតក៏អាចក្លាយជាកូនក្រមុំខ្ញុំក៏ថាបានណា៎»
មីងឃូនិយាយហើយយកដៃកាន់ស្មាររបស់នាងតូចយ៉ាងស្និតស្នាល
«អរ...បាទចឹងខ្ញុំមិននៅរំខានយូរទេនេះឡានអ្នកនាងខ្ញុំបានត្រៀមរួចហើយ...អញ្ជើញតាមការសប្បាយ»
លូខាស៎និយាយយ៉ាងស្មើរតែក្នុងទ្រូងប្រាប់ថានាងគឺជារបស់គេតែម្នាក់គត់ទោះបីអ្នកណាក៏មិនអាចជំនួសតំណែងនេះពីគេបានដែរ...
គេបានត្រឹមឈរមើលនាងកៀកកើយនឹងអ្នកផ្សេងដែលមិនមែនជាគេទាំងឈឺចាប់
«កុំទាន់អាលសប្បាយចិត្តពេកលោកគីមរបស់ដែលខ្ញុំប្រាថ្នាហើយអ្នកណាក៏គ្មានសិទ្ធិជាងខ្ញុំដូចគ្នា...»
លូខាស៎ឈរមើលអ្នកទាំងពីរទាំងកំហឹងមនុស្សដូចជាគេសមតែទទួលបាននាងជាជាងលះបង់នាងឲ្យទៅអ្នកដទៃ
«នូណាអូនមើលទៅដូចជាស្នឹតស្នាលនឹងខ្លាំងនឹងម្នាក់លូខាស៎នោះដល់ហើយអូនស្គាល់គ្នាជាមួយគេប៉ុន្មានឆ្នាំហើយ...»មីងឃូ
أنت تقرأ
បុរសជោគជ័យJeon Jungkook ❤️✨
عاطفية(ជុងហ្គុកTop,ថេហ៍យ៉ុងbottom,ជីមីនBottom,នូណា) ចនជុងហ្គុកជាបុរសបុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានមិនថាកេរ្តិ៍ឈ្មោះ ការងារ មុខតំណែងសុទ្ធសឹងតែមិនអាចមានអ្នកប្រៀបផ្ទឹម។បើសិនមនុស្សម្នាក់ណាដែលអាចធ្វើឲ្យគេចាប់អារម្មណ៍បានច្បាស់ណាស់ថានឹងរស់នៅក្នុង...