Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?

Start from the beginning
                                    

«Jungkook.....អ្ហឹម»មិនមែនត្រឹមតែក្រសោបកាយតូចច្រឡឹងមួយនេះទេ រាងក្រាស់សង្គ្រប់ថើបបបូរមាត់ទន់ៗយ៉ាងតក់ក្រហល់ ដើម្បីបញ្ជាក់ពីការនឹករលឹក បឺតជញ្ជក់ដោយមានការតបតពី Tae ដូចគ្នា ។

«ហ្ហឹម...បានហើយ Jung »Tae លែងចេញពីការថើបបញ្ឈប់រាងក្រាស់មិនអោយបន្ត ព្រោះតែខ្លួនដកដង្ហើមលែងរួចទៅហើយ ។ ស្នាមញញឹមបើកឡើងដោយហាមមិនបាន រាងក្រាស់ថើបថ្ពាល់ក្រពុំបន្តិច រួចក៏យកថ្ងាសទល់នឹងរាងតូច ខណៈដែលមាត់របស់ពួកគេសឹងតែប៉ះគ្នាម្ដងទៀតទៅហើយនោះ

«ខ្ញុំឈ្នះហើយ!!»

«អ្ហឹម...ពូកែណាស់»នាយតូចលមុខថើបបបូរមាត់រាងក្រាស់ទើបស្រដី ទាំងពោលសរសើរ Jungkook អោយនាយសប្បាយចិត្តកាន់តែខ្លាំង ។ គិតទៅមើលថាពេលដែលបានមនុស្សដែលយើងស្រឡាញ់បំផុតមានមោទនភាពចំពោះនោះ តើក្នុងចិត្តរំភើបប៉ុណ្ណា ?

«ពួកយើងទៅដើរលេងល្អទេ?ជាការអបអរមុនពេលត្រឡប់ទៅវិញ»

«Jung មិនទៅ party ជាមួយមិត្តទេហេស៎ ពួកគេអាចនឹងត្រូវការលោក»

«ប៉ុន្តែខ្ញុំចង់នៅក្បែរបងច្រើនជាង សឺត ក្រអូបណាស់»Jungkook បង្អូសខ្ទង់ច្រមុះថែលថើបថ្ពាល់ទន់រលោងរបស់រាងតូច ។

«ពួកយើងនៅមានពេលច្រើនទៀតណាស់ កុំអោយពួកគេអន់ចិត្តដោយសារតែវត្តមានខ្ញុំអី ថ្ងៃនេះខ្ញុំអនុញ្ញាតអោយលោកផឹកស្រាបាន ជាការអបអរ»

«ហឹស បើចឹងពួកយើងទៅជាមួយគ្នាល្អទេ»Jungkook សើចឡើងស្ញេញដាក់រាងតូចអោយគេខ្នាញ់ជាខ្លាំង មុននឹងចាប់ទាញថ្ពាល់របស់នាយទាំងសងខាងប្រៀបបាននឹងកូនក្មេង ប៉ុន្តែ Jungkook ក៏ពេញចិត្ត ចង់អោយ Tae ថ្នាក់ថ្នមគេបែបនេះ ។

«ប្រាកដហើយ ខ្ញុំមិនបណ្ដោយអោយលោកទៅតែម្នាក់ឯងទេ»អស់ពីទាញថ្ពាល់ Tae ក៏ចាប់ច្របាច់មាត់កំហូចនេះលេង ក្រឺតខ្នាញ់ណាស់ថើបគេម្ដងៗចង់អស់ខ្យល់ ។

«បើចឹងតោះ»

«អេ៎...ចង់នាំខ្ញុំទៅណា»Tae ភ្ញាក់ក្រញាងរហ័សតោង.ករាងក្រាស់កាលបើនាយស្រាប់តែលើកបីគេឡើងទាំងមិនប្រាប់បែបនេះ ។

«ទៅងូតទឹក ដើម្បីទៅ Party នោះអី!!»

«អត់ទេ ខ្ញុំអត់ងូតជាមួយលោកទេ»Tae ស្រែកចាចអោយរាងក្រាស់ដាក់ចុះ តែគិតថាក្មេងរឹងរូសដូច Jungkook ព្រមធ្វើតាមគេឬ ? រាងក្រាស់សើចស្រស់ បីកាយតូចចូលទៅក្នុងបន្ទប់ទឹក ចាត់ការសម្អាតខ្លួនអោយមនុស្សធំដែលរពិលរពូចរកតែរត់ចេញក្រៅ ប្រហែលជាមួយម៉ោងជាងទើបរួចរាល់ ឯក្នុងបន្ទប់ទឹកវ៉ល់អស់ហើយ ព្រោះតែពួកគេប្រលែងគ្នាមុននេះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now