Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?

Start from the beginning
                                    

«ធ្វើបានល្អណាស់!!»Jungkook ប្រមូលផ្តុំគ្នីគ្នាទាំងរីករាយ ដែលក្រុមរបស់ខ្លួនអាចបម្រះចេញពីភាពបរាជ័យ រហូតដល់អាចបំបែកបេសកកម្មមួយនេះបាន ។ ក្រុមទាំងពីរសម្លឹងមុខគ្នាដោយមិត្តភាព នេះគ្រាន់តែជាហ្គេមប៉ុណ្ណោះ នរណាឈ្នះក៏នៅតែជាមិត្ត ។

«យេ៎...ឈ្នះហើយ អស្ចារ្យណាស់»ថាម្ចាស់គេទៅរំភើប នាយតូចឯណេះលើសសាមីខ្លួនគេទៅទៀត ។ Taehyung លោតកញ្ជ្រោលពេញពូក ស្រែកផង រាំផង សម្លឹងមើលម្ចាស់ចិត្តលើកពានលើអេក្រង់ទូរទស្សន៍ទាំងសើចសប្បាយ បើនៅជិតវិញគេប្រហែលជារត់ទៅអោបនាយលើទីលានប្រកួតបាត់ទៅហើយ ឬ Jungkook ជាអ្នករត់មករកគេមុន?

«លោកបងចង់ទៅណាបន្ត»ក្រោយពីចប់កម្មវិធីពួកគេក៏មកជួបជុំគ្នានៅបន្ទប់សម្រាក មុននេះចំណាយពេលជិតពីរម៉ោង ត្រូវគេសំភាសផង ថតរូបផង ដែលកាន់តែយូរទៀតនោះគឺនៅបញ្ចេញចរិតព្រានឆក់យកបេះដូងនារីៗបរទេសហ្នឹងឯង ។

«សណ្ឋាគារ!!»Jungkook ស្រដីខណៈដែលកំពុងតែជូតញើស នាយកំពុងបន្ទាន់ត្រឡប់ទៅវិញ ផង គ្មានអារម្មណ៍នៅជ្រៀតជ្រកដូចរាល់ដងទេ ។

«អុញ មិនជប់លៀងសិនទេហេស៎លោកបង នេះទើបនឹងម៉ោងប្រាំប៉ុណ្ណោះ»ពួកគេជ្រួញចិញ្ចើមមិនយល់ពីមេក្រុមដែលប្រញាប់ប្រញាល់ធ្វើមើលតែប្រទេសមានសង្គ្រាម ។

«អា៎...វាម៉េចនឹងនៅ បើស្នេហាវាកំពុងតែចាំនៅក្នុងបន្ទប់ឯណោះ»Karl ស្រដីចម្អន់ទាំងញាក់ចិញ្ចើមឌឺជាមួយ Edward ។

«អញ្ជឹងតើបានជាមិនខ្វល់ពីកូនក្រុមសោះ បើមិនយល់ទាស់ទេ បបួលសិស្សច្បងមកជប់លៀងជាមួយពួកយើងក៏បានណាលោកបង»

«កក់ហាងមួយទៅ យប់នេះជួបគ្នា»Jungkook មិននៅបូរបាច់ស្ពាយកាតាបចាកចេញទៅបាត់ទុកអោយពួកគេអង្គុយសើច មុននឹងជំនុំគ្នារកកន្លែងផឹក ឯពានមុននេះគឺទុកនៅ Jungkook ព្រោះនាយជាមេក្រុម ទាល់តែទៅដល់ប្រទេសកូរ៉េទើបយកទៅតាំងនៅក្នុងទូរកញ្ចក់ក្នុង apartment Edward ដូចជារាល់ដង ។

#Okada Manila

សន្ធឹកជើងរត់មិនថ្នមសម្លេង មុននឹងបើកទ្វារសម្លឹងរកមនុស្សដែលខ្លួនកំពុងតែនឹក គ្រាន់តែឃើញ Tae ភ្លាម មិនបង្អង់យូរ Jungkook ក្រវែងកាតាបរបស់ខ្លួនទៅលើពូករត់មកអោបរាងតូចជាប់ ត្បិតថាគេកំពុងតែញញឹមចាំទទួលនាយដូចគ្នា ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now