Episode 3:ទាល់តែមានការព្រមព្រៀងទើបយើងហែកកេស!

1.1K 73 7
                                    

     ចេញពីភោជនីយដ្ឋាន យ៉ុនហ្គី ក៏នាំ ជីមីន មកដល់ហាងសម្លៀកបំពាក់ដែលជាកម្មសិទ្ធិរបស់គេផ្ទាល់ដូចគ្នា ។

« ពូចង់ទិញសម្លៀកបំពាក់បន្ថែមមែនទេ? »

« មែនហើយ ឆាប់ចូលមកក្នុងមក »

« ស្អាតៗ ខ្លាំងណាស់ » ជីមីន លាន់មាត់សរសើរ ពីសម្លៀកបំពាក់ទាំងអស់ដែលនៅចំពោះមុខ ព្រោះសម្លៀកបំពាក់នៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ។

« តើបែបណាទើបសម? »

« បាទ? ពូចង់ទិញឱ្យនរណាមែនដែរទេ? មនុស្សពិសេសឬ? » គេសួរទៅ យ៉ុនហ្គី ទាំងអារម្មណ៍មិនសូវល្អប៉ុន្តែគេនៅមិនទាន់យល់ច្បាស់ពីខ្លួនឯងនោះទេទើបព្យាយាមនិងរក្សាទឹកមុខធម្មតាបន្ទាប់ពីឮចម្លើយរបស់ យ៉ុនហ្គី ហើយ ។

« មែនហើយ! គេមានរូបរាងស្រដៀងនឹងឯងដែរ រាងតូច ស្បែកស ដៃជើងស្រឡូនស្អាត តើគេស្លៀកពាក់បែបណាទើបសមឯងដឹងឬអត់? » យ៉ុនហ្គី រៀបរាប់ពីភិនភាគរបស់មនុស្សដែលខ្លួនចង់ទិញសម្លៀកបំពាក់ឱ្យនោះ ឱ្យរាងតូចស្ដាប់ ។

« ចាំខ្ញុំជ្រើសរើសឱ្យគាត់ចុះ តើជាឈុតយ៉ាងម៉េចដែរ? ទៅកម្មវិធីឬទៅដើរលេង? »

« ទៅកម្មវិធី! »

« ចឹងយកឈុតនេះទៅ គាត់ប្រាកដជាស្រស់ស្អាតដាច់គេជាមិនខាន » ជីមីន និយាយទាំងញញឹមដាក់រាងសង្ហា ព្រោះឈុតនេះគេក៏ធ្លាប់ស្លៀកដែលកាលពីមុនប៉ុន្តែឥឡូវនេះគេគ្មានលទ្ធភាពនឹងទិញវានោះទេ ។ ឈុតដែល ជីមីន រើសជាឈុតដែលមានអាវពណ៌ស និងខោរាងមានពណ៌ខ្មៅ ។

« បើចឹងយើងពឹងឯងឱ្យរើសសម្លៀកបំពាក់ឱ្យគេបន្ថែមទៀតមក ដូចជាសម្រាប់នៅផ្ទះ ចេញក្រៅបន្តិចបន្តួចឬទៅដើរលេងអីអស់នឹង »

« បាទ បានចាំខ្ញុំជួយពូចុះ ធានាថាមនុស្សពិសេសរបស់ពូគាត់នឹងសប្បាយចិត្តជាមិនខាន » ជីមីន និយាយចប់ក៏ចាត់ការរើសសម្លៀកបំពាក់ដែលគេគិតថាសក្ដិសមនឹងមនុស្សពិសេសរបស់ យ៉ុនហ្គី ទាំងស្នាមញញឹមប៉ុន្តែក្នុងចិត្តរបស់គេបែរជាមិនស្រួលទៅវិញ ។

     មួយសន្ទុះក្រោយ ជីមីន ក៏រើសរួចហើយក៏យកទៅឱ្យបុគ្គលិកគិតលុយ រួចទើបប្រគល់ឱ្យទៅកូនចៅរបស់ យ៉ុនហ្គី ជាអ្នកកាន់ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី (Complete✅)Where stories live. Discover now