Part 14 : តួនាទីបងគឺមើលថែខ្ញុំ

Start from the beginning
                                    

«Tae ជាអ្នកធ្វើមែនទេកូន»លោកស្រី Jeon ស្រដីសួរទាំងញញឹមស្រស់ ចូលមកអង្គុយខាងស្ដាំដៃស្វាមីសម្លឹងទៅអាហារលើតុដែលដាក់តម្រៀបប្រហែលប្រាំមុខ ដែលគេចំណាយពេលយូរគួរសម ទម្រាំនឹងរួចរាល់ ។

«បាទ...បីមុខជាអាហារកូរ៉េយើងទេ ឯពីរមុខទៀតជាអាហាររបស់ប៉ែកអ៊ឺរ៉ុបខ្ញុំចង់ឱ្យលោកប៉ានិងអ្នកម៉ាក់បានសាក ប៉ុន្តែរសជាតិខ្ញុំតម្រូវតាមវិមាន មិនដូចអឺរ៉ុបទាំងស្រុងពេកទេគឺអាចញុាំបាន»ព្រោះនៅទីនេះមានរសជាតិប្រចាំគ្រួសារ អាហារភាគច្រើនមិនសូវប្រើគ្រឿងឱ្យដិតឡើយ ទើបគេព្យាយាមមិនថែមគ្រឿងច្រើន ។

«ប្រសើរណាស់ បានប្ដូររសជាតិខ្លះក៏ល្អ»លោក Jeon ស្រដីទាំងចាប់អាហារមកដាក់ចាន ព្រោះគាត់ជាមេគ្រួសារដូច្នេះត្រូវរង់ចាំឱ្យលោកពិសារសិនទើបអាចញុាំតាមក្រោយ ។ គ្រប់គ្នាបានត្រឹមញញឹមមុខរីកទទួលទានយ៉ាងស្ងប់ស្ងាត់ ។

«នេះញុាំទៅ ធានាថាឆ្ងាញ់ណា!!»Tae ចាប់អាហារឱ្យនាងតូច ព្រោះនេះជាតួនាទីរបស់គេស្រាប់ហើយ ។

«អរគុណចាស៎»rin ជាក្មេងមិនរឿងច្រើនទេ នាងស្លូតណាស់ ប៉ុន្តែក៏ឆាប់ប៉ះទង្គិចផ្លូវចិត្ត និងចាញ់ច្រាបគេផងដែរ និយាយរួមទៅនាងខ្លាចមនុស្សប្លែកមុខ ព្រោះខ្លាចគេសម្លុតធ្វើបាប ប៉ុន្តែ Tae ជាករណីលើកលែង នាងបែរជាចូលចិត្តតាំងពីជួបលើកដំបូងម្ល៉េះ ។

ខណៈដែលគ្រប់គ្នាកំពុងរីករាយជាមួយនឹងការញុាំ ស្រាប់តែលេចមុខអ្នកកម្លោះដែលដើរមកស្មើកៗទម្លាក់ខ្លួនអង្គុយក្បែរ Tae ជាហេតុបង្កឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសលោក Jeon តែម្ដង រួមតុជាមួយគាត់មិនខ្លាចអួលបាយទេហេស៎។

«នៅមើលយូរទេ ពេលណាដួសបាយ»Jungkook មិនខ្វល់ពីក្រសែភ្នែកគ្រប់គ្នា នាយបែរជាសម្លុតនាងបម្រើឱ្យនាងភ្ញាក់ក្រញាង ប្រញាប់រៀបចំចានមួយឈុតទៀតសម្រាប់នាយ ។

«អាសេម!!»ភ្លាមនោះលោក Jeon ស្រែកហៅមេការទាំងមិនដកភ្នែកចេញកូនប្រុស ដែលរឹកឡូយចូលមកអង្គុយដូចគ្មានរឿងអី ។

«បាទ»

«ឯងចេញទៅមើលខាងក្រៅឱ្យយើងបន្តិច»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now