ភាគទី4🍒* ក្មេងហ៊ាន*🍭

Start from the beginning
                                    

( Tae កំពុងឈរសម្លឹងមើល JK គាត់មានអារម្មណ៍ខុសចំពោះស្ថានភាពរបស់ JK ពេលនេះ មិនយូរគាត់បានលឺសំឡេងគោះទ្វារ Taeក៏នាំគ្រូពេទ្យមកបន្ទប់របស់ពួកគេ ខណៈដែលគ្រូពេទ្យកំពុងពិនិត្យសីតុណ្ហភាពរបស់Jk,  Tae កំពុង​តែ​ខាំ​បបូរ​មាត់​ដោយ​ភ័យ​ខ្លាចថាJkកើតអីធ្ងន់ធ្ងរ )

គ្រូពេទ្យ :  គាត់​ក្តៅណាស់ សូមបង្កើន​សីតុណ្ហភាព​ក្នុង​បន្ទប់​នេះ ហើយ​ឲ្យ​ថ្នាំ​ទាំងនេះ​ដល់​គាត់លេបទៅ គាត់នឹងលែងអីហើយ...

Tae : គាត់មិនអីទេមែនទេលោកគ្រូពេទ្យ?

គ្រូពេទ្យ :(ញញឹម) បាទ..លោក...ឈ្មោះ

Tae :Tae .. ខ្ញុំគឺ Kim Taehyung

គ្រូពេទ្យ :(ញញឹម) Taehyung កុំបារម្ភអីគាត់នឹងមិនអី តើលោកជាប្រពន្ធរបស់គាត់មែនទេ? 

Tae :( ងក់ក្បាលដោយស្ទាក់ស្ទើរ )...បាទ...អរគុណដែលជួយគាត់...(អោនគោរព)

គ្រូពេទ្យ : វាជាកាតព្វកិច្ចរបស់ខ្ញុំ (ញញឹម) អរ លោកគួរតែឱបគាត់ បន្តិចទៅនឹងឪ្យគាត់មានអារម្មណ៍ថាកក់ក្តៅ...ហើយក៏អាចនឹងឆាប់ជាដែល ខ្ញុំសុំទៅសិនហើយ (គាត់ ឱនគោរពរួចហើយចាកចេញ)

Tae : ឱប ហេតុអីលោកគ្រូពេទ្យចាំបាច់ឪ្យអោបគេនោះ?អាយ*បបរខ្ញុំ......  (គាត់បានទៅផ្ទះបាយហើយមក បន្ទប់វិញជាមួយបបរដាក់បបរចុះរួចមកលើកJk)

Tae : លោកJ - J - Jungkook .. ក្រោកញាំបបរសិនទៅ...

Jungkook :ហេតុអីក៏ឯងរំខានខ្ញុំម្តងហើយម្តងទៀត?  កាល​ពី​យប់​មិញ ឯង​មិន​ឲ្យ​ខ្ញុំ​គេង​នោះទេតើពេលនេះជាអ្វី? បានហើយខ្ញុំចង់សម្រាក(និយាយដោយគ្មានកម្លាំង)

Tae : ខ្ញុំសុំទោស ប៉ុន្តែសូមលោកហុតបបរនេះសិនទៅតិចត្រជាក់អត់ឆ្ងាញ់

Jungkook :(បិទភ្នែក) ខ្ញុំមិនចង់ទេ យក​វាចេញទៅ....
Tae : សូមញ៉ាំវាបន្តិចទៅមុននឹងលេបថ្នាំណាលោក 
Jungkook : លេបថ្នាំអ្វី? 
Tae :លោកកំពុងក្តៅខ្លួនខ្លាំង  សូមកុំធ្វើដូចលោកមិនអីបានទេ ខ្ញុំក៏មិនចង់ខ្វល់ប៉ុន្មានដែល តែថាលោកគ្រូពេទ្យបានប្រាប់បែបនេះ..ហឺ...

Jungkook :(ដកដង្ហើមធំ) ទុកវានៅលើតុនឹងទៅ  ខ្ញុំនឹងញាំវានៅពេលក្រោយ  ឯង​អាចចេញទៅបានហើយ

រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី✨🌈|ចប់|TaekookWhere stories live. Discover now