Part 12 : មិត្តបងនឹងហើយជាអ្នកខាំ

Start from the beginning
                                    

«អ្នកប្រុស គ្រូពេទ្យមកដល់ហើយបាទ»មេការ ស្រដីផ្ដល់ជាដំណឹង មិនហ៊ានបើកចូលមកផ្ដេសផ្ដាស ខណៈដែលគ្រូពេទ្យនិងលោកស្រី Jeon កំពុងឈរនៅខាងក្រៅឆ្លេឆ្លាបារម្ភពីនាយស្ទើរស្លាប់ ។

«ហ្ហឹម...»Tae ក្រហឹមគោះស្មានាយខ្លាំងៗអោយដកមាត់ចេញ តែ Jungkook មិនខ្ចីលឺ មានតែថើបគេលើសដើម ក្រេបយករសជាតិពីសាច់បបូរមាត់របស់រាងតូចទាំងមិនជិនណាយ ។

«តិចមានរឿងអីទេដឹង»លោកស្រី Jeon បន្លឺឡើងទាំងមើលមុខគ្នា មុននឹងសម្រេចចិត្តបើកទ្វារចូលទៅខាងក្នុងតែម្ដង ។ ក្រឹក! សម្លេងគន្លឹះទ្វារដែលបង្ហើបឡើង ធ្វើឱ្យ Tae បើកភ្នែកធំៗស្លន់មិនចេះតិច បើពួកគេចូលមកឃើញមិនបញ្ហាធំទៅហើយទេឬ?

«កូន Jungkook!! »លោកស្រី Jeon ស្រដីហៅកូនប្រុស ដើរញាប់ជើងទៅរកអ្នកដែលកំពុងដេកក្រឡុំភួយត្រឹមទ្រូងហាក់ធម្មតាមិនដូចជាអ្នកឈឺទាល់តែសោះ ចុះ Taehyung នោះ? រត់ចូលបន្ទប់ទឹកលឿនដូចមនុស្សលាមកដេញ ។

«បាទ...នេះ Jimin hyung មកពី honeymoon វិញហើយហេស៎»Jungkook ឆ្លើយយ៉ាងរំភើយទៅកាន់អ្នកម្តាយ នៅឆ្លៀតបេះបោចគ្រូពេទ្យស្អាតថែមទៀត ។

ត្រូវហើយភ្លេចណែនាំ Park Jimin ជាកម្លោះតូច 28 ឆ្នាំ បញ្ចប់ផ្នែកដុកទ័រ បើនិយាយឱ្យចំគ្រួសារ Park ជាពេទ្យផ្ទាល់ខ្លួនរបស់គ្រួសារ Jeon តជំនាន់ទៅហើយ ទំនាក់ទំនងក៏ស្និទ្ធស្នាលណាស់ដែរ ។ បច្ចុប្បន្ន Jimin មានសង្សារហើយ គ្រួសារក៏ដឹងលឺគ្រាន់តែមិនទាន់គិតរឿងរៀបការ ។

បកមកសាច់រឿងវិញ~~

«honeymoon ស្អី!! ពួកយើងទៅដើរលេងប៉ុណ្ណោះ»ឆ្លៀតពេលសម្រាកក៏ទៅលំហែរកាយជាមួយសង្សារមានអ្វីចម្លែក ពួកគេទៅដើរលេងក្រៅប្រទេសដល់ទៅមួយអាទិត្យ ទើបមិនបានមកចូលរួមកម្មវិធីនៅវិមាន Jeon រឿងស្អីក៏គេមិនដឹងដែរ

«ឆឹស ជឿទៅ!!»

«មិនជឿជារឿងរបស់ឯង»

«អា៎...បានហើយ ក្រែងឈឺមិនចឹងហេស៎ ម៉ាក់ថានឹងខលហៅពេទ្យ តែ Jimin ក៏មកល្មម បើចឹងជួយមើលផងទៅ លឺថាឈឺក្បាលណាស់ស្រែករហូត»Jimin គេទើបនឹងមកពីក្រៅប្រទេសក៏ទិញរបស់មកផ្ញើអ្នកនៅទីនេះ តែចៃដន្យអីមកដល់ក៏ឃើញអ្នកនៅវិមានឆ្លេឆ្លា ឯ Un-ju លោកស្រី Jeon ឱ្យទៅវិញបាត់ហើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now