Part 12 : មិត្តបងនឹងហើយជាអ្នកខាំ

Start from the beginning
                                    

«អ៎...ចាំខ្ញុំជូនទៅ»Tae ងក់ក្បាលផ្ងក់ៗទើបក្រៀកដៃរាងក្រាស់នាំនាយទៅខាងលើ ខណៈដែលស្រីស្រស់ខ្ញាំជាយរូបខឹងមិនចេះតិច បើលោកស្រី Jeon មិននៅទេ នាងស្រែកផ្អើលវិមានមិនខាន ។

«អ៊ួយ ធ្ងន់ណាស់»ទម្រាំនឹងមកដល់បន្ទប់ Tae យោងខ្លួនមាំរបស់រាងក្រាស់ដែលធំជាងគេដល់ទៅបីដង ប៉ុន្តែមើលចុះរវាមធ្វើបាបគេបានណាស់ ។ អោបខ្លួនគេជាប់ បន្លំថើបមិនដឹងស្នាមកន្លែងណាខ្លះទេ ។

«ហឹម សឺត ឈឺក្បាលណាស់បង Tae»
«ឈប់សម្ដែងបានហើយ លែងចង្កេះខ្ញុំឥឡូវនេះមនុស្សកំហូច កុំមកចង់បន្លំ»

«បន្លំឯណាឈឺពិតមែន មិនជឿស្ទាបមើលទៅនេះ»Jungkook ចាប់ដៃតូចៗឱ្យមកស្ទាបមុខរបស់ខ្លួន ដែលត្រជាក់ល្អូក ជាមួយនឹងទឹកមុខច្រឡើម ញ៉ោះគេឱ្យសើច ។

«អា៎...បន្តិចទៀតពេទ្យមកហើយ ចង់ដោះសារបែបណា? ពូកែនាំរឿងឱ្យឈឺក្បាលណាស់ ចូលចិត្តយក.ក ល អន្ទាក់ហេស៎អ្នកប្រុសតូច»Tae ដកខ្លួនចេញពីរាងក្រាស់មកអង្គុយលើគ្រែវិញ បើឱ្យនៅប្រឈមមុខជាមួយ Jungkook យូរទៀត ថ្ពាល់គេនឹងក្លាយជាប៉េងប៉ោះទុំមិនខាន និយាយឱ្យចំគឺចាញ់មន្តស្នេហ៍នាយតែម្ដង ។

«ហឹស ខ្វល់ធ្វើអី បើគេមកក៏ដេញទៅវិញទៅ ចប់រឿងហើយ»Jungkook ផ្ដល់ចម្លើយដែលងាយដល់រាងតូច តែគេហួសចិត្តមិនស្ទើរទេ ពិតជាប្រើលុយជះពិតមែន ។

«ឆឹស សម្បូរលុយណាស់ណ៎ ហៅគេមកហើយក៏ដេញទៅវិញ អ្ហាយ...ធ្វើស្អី!!»Tae ភ្ញាក់ក្រញាងកាលបើ Jungkook ឡើងមកទ្រោមពីលើគេបែបនេះ ។

«ពូកែឌឺណាស់យើងហ្នឹង...»ដឹងទេថានាយក្រឺតជាមួយទឹកមុខរបស់គេមុននេះប៉ុណ្ណា សម្លក់សម្លឹងបានណាស់ ចង់តែក្រញិចឲ្យស្លាប់ទេ រាល់ថ្ងៃនេះស្រឡាញ់ស្ទើរលេបទុកទៅហើយ ។

«មិនដល់លោកទេ អ្ហឹម...»កុំឱ្យតែភ្លេចខ្លួន Jungkook ឆ្មក់ឱកាសសង្គ្រប់ថើបបបូរមាត់គេជាប់ បឺតជញ្ជក់មិនព្រមលែង អ្នកណាប្រើគេឱ្យមកបញ្ចេញចរិតក្រមិចក្រមើមបែបនេះដាក់នាយ ខ្នាញ់ទប់ចិត្តមិនបានទេ ជាពិសេសបបូរមាត់ដ៏ផ្អែមមួយនេះនាយចង់តែថើប គ្រប់ពេលមិនចង់ដក ។

តុក~តុក រំពេចនោះសម្លេងគោះទ្វារក៏បន្លឺឡើង ធ្វើឱ្យអ្នកកម្លោះខឹងមិនតិចទេ ដូចខ្វះពេលមកយ៉ាងចឹង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now