Chapter 33: សុំថើបត្រង់នេះបានទេ?

Start from the beginning
                                    

« ការសិក្សារបស់ខ្ញុំមិនអីនោះទេចំណែកឯ school trip បានបញ្ចប់ហើយដូច្នេះខាងសាលាបានអនុញ្ញាតឲ្យឈប់សម្រាកចំនួនមួយសប្ដាហ៍ » Taehyung

« អឹម » Jungkook ក្រហឹមតបទើបពួកគេបន្តញ៊ាំអាហារជុំគ្នាដោយរក្សាភាពស្ងៀមស្ងាត់ដដែល។

ការញ៊ាំអាហារមួយពេលនាល្ងាចថ្ងៃនេះក៏បានបញ្ចប់ ទៅដោយរលូន។ អ្នកស្រី Kim បានប្រមូលរៀបចំទុកដាក់ដោយទុកឲ្យកូនប្រុសនៅជាមួយ Jungkook ក្រែងល៎នាយមានអ្វីចង់ឲ្យ Taehyung ធ្វើព្រោះគេជាកូនបំណុលរបស់នាយដូច្នេះត្រូវនៅតាមបម្រើនាយជាប់ជានិច្ច។

« លោកម្ចាស់ត្រូវការអ្វីទៀតទេ? » Taehyung ឈរនៅគៀនម្ខាងនិងបានសួរទៅកាន់ Jungkook ដែលអង្គុយលើសាឡុងក្នុងទីតាំងបន្ទប់ទទួលភ្ញៀវ។

« យើងចង់សម្រាកទីនេះមួយយប់ឯងព្រមទេ? » Jungkook ងើយទៅសម្លឹងមុខរាងតូចនិងសួរគេដោយភ្ជាប់មកជាមួយស្នាមញញឹមចុងបបូរមាត់។

« ប៉ុន្តែ...ប៉ុន្តែទីនេះតូចចង្អៀតនិងមិនមានបន្ទប់សម្រាកទទួលលោកម្ចាស់នោះទេ សុំទោសផងលោកម្ចាស់ » Taehyung ឱនគំនាបសុំទោសនាយជាមុនដែលផ្ទះរបស់គេគ្មានបន្ទប់សម្រាប់ទទួលភ្ញៀវ ព្រោះផ្ទះរបស់គេមានតែពីរបន្ទប់ប៉ុណ្ណោះ គឺសម្រាប់ម្ដាយរបស់គេមួយនិងបន្ទប់របស់គេមួយ។

« នរណាថាយើងរកបន្ទប់ទទួលភ្ញៀវ? បន្ទប់របស់ឯងដេកបានតើមិនអញ្ចឹង? ហាមប្រកែកថាដេកមិនបានយើងចង់ដេកនៅទីនេះ! » បញ្ចប់សម្ដី Jungkook ក៏ក្រោកឈរដើរចេញទៅនិងសម្ដៅទៅរកបន្ទប់របស់ Taehyung តែម្ដង។

« គឺ...អឺ... » Taehyung អឺអើធ្វើភ្នែកស្លេស្លើនិងសម្លឹងទៅកាន់ម្ដាយទាំងភ័យស្លន់តែម្ដាយរបស់គេក៏ធ្វើសញ្ញាបញ្ជាក់ឲ្យគេប្រញាប់ទៅតាមរាងក្រាសទើបគេក៏ដើរទៅញាប់ៗទៅរក Jungkook ។

ក្រាក៚ ទ្វារបន្ទប់បានបើកឡើងនិងបង្ហាញឲ្យឃើញ Jungkook កំពុងអង្គុយនៅលើគ្រែធំល្មមមួយដែលអាចឲ្យមនុស្សពីរនាក់គេងបាន។ នាយអង្គុយសម្លឹង
ទៅកាន់មាត់ច្រកទ្វារដែលមានរាងតូចនៅទីនោះ ឯនាយល្អិតក៏ឈរត្រាំត្រែងមិនហ៊ានចូលទៅជិត។

« ហេតុអីមិនចូលមក? »

« គឺ...គឺខ្ញុំ! »

« ក្រែងឯងចង់គេងឱបយើងមិនអញ្ចឹងហេស៎? »

MR BADBOY // j.jk x k.thWhere stories live. Discover now