Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!

Comincia dall'inizio
                                    

«ហឺយ...ធ្វើយ៉ាងម៉េចទៅ ប្ដូរ! មិនប្ដូរ! ប្ដូរ! មិនប្ដូរ អឺយ ឆ្កួតស្លាប់មិនខានទេអា Jung អើយ» Jungkook អេះក្បាលខ្លួនឯងខ្លាំងៗ ទម្លាក់ខ្លួនអង្គុយទៅលើគ្រែ ។ វេទនាចិត្តណាស់ ចង់ជួយក៏ពិបាក ណាមួយ...នាយខ្លាចថាទប់ចិត្តឃើញរាងកាយស្រឡូនមិនបាន ចាប់រំលោភគេទាំងកំពុងគេងតើគិតយ៉ាងម៉េច ?

«វាមិនស្លាប់ទេ ហ៊ូ...ឯងធ្វើបាន!! ប្ដូរ...»ទម្រាំតែដាច់ចិត្ត ខំប្ដេជ្ញាណាស់ Jungkook ក្រោកទៅយកអាវយឺតពណ៌សរមួយដែលធំល្មមអាចបិទបាំងកាយតូចច្រឡឹងនេះជិត មុននឹងត្រឡប់មកគ្រែវិញដើម្បីចាត់ការសម្លៀកបំពាក់ Tae ចេញ ។

«............»Jungkook ខាំមាត់សង្កត់ចិត្ត ដៃនាយញ័រអស់ហើយ តាមជើងសក់ក៏បែកញើសសស្រាក់ប្រឡេះអាវនាយតូច ដោះវាចេញទម្រាំនឹងបាន ប្រឹងថ្នមដៃណាស់ ខ្លាច Tae ភ្ញាក់ ។ ដប់នាទីកន្លងផុតទៅ នាយតូចគេងលក់យ៉ាងស្កប់ស្កល់ មិនខ្ចីខ្វល់នរណាធ្វើអ្វី ខុសពី Jungkook គ្រាន់តែរួចភ្លាមក៏រត់ចូលបន្ទប់ទឹកសម្អាតខ្លួនយ៉ាងរហ័ស ព្រោះតែកម្ដៅវាកំពុងតែដុលរោលទើបនៅយូរមិនបាន ។

បន្ទាប់ពីចំណាយពេលយូរគួរសមដើម្បីឲ្យកូនប្រុសរបស់នាយស្ងប់ Jungkook ក៏ត្រឡប់មកវិញជាមួយនឹងឈុតគេងស្រាប់ មុននឹងឡើងមកទម្រេតខ្លួនក្បែរកាយក្រអូប ទាញគេមកអោបយ៉ាងណែន ដោយយកមុខទៅឈ្ងប់នឹង.ករាងតូចលួចស្រង់ក្លិនទាល់តែលង់លក់ ។

ព្រឹកថ្ងៃថ្មី ជាពេលវេលាមួយដ៏ស្រស់ស្រាយបំផុត ។ រាងកាយមាំមួនមិនព្រមក្រោកទៅណានៅសម្ងំគេង ព្រោះតែក្លិនក្រអូបធ្វើឱ្យភ្នែកទោទន់រកបើកមិនរួច ។

«ហឹម...»សម្លេងក្រហឹមចេញពីរាងស្ដើង ដែលកំពុងបើកត្របកភ្នែកសម្លឹងមើលថ្ងៃថ្មី បម្រុងនឹងបម្រះខ្លួនគេងវិញទៅហើយ ស្រាប់តែភ្ញាក់នឹងដៃមាំមកពីណាមិនដឹងកំពុងក្រសោបរាងកាយរបស់គេ Tae ឈ្ងោកមុខចុះបន្តិចទើបដឹងថាជាអ្នកណា ។

«ម៉េចក៏ពួកយើងនៅទីនេះ រួចចុះ...សម្លៀកបំពាក់ខ្ញុំ?»រវល់តែគិតភ្លេចមើលខ្លួន ។ ខោអាវគេប្ដូរតាំងពីពេលណា ហើយចុះនរណាជាអ្នកប្ដូរ ឬមួយ...ជាអ្នកដែលកំពុងតែអោបគេនេះទេ ។ Tae បម្រះខ្លួនបម្រុងក្រោកចេញ តែដៃ Jungkook អោបគេជាប់ងើបមិនរួចទេ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Dove le storie prendono vita. Scoprilo ora