Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!

Comenzar desde el principio
                                    

«ខ្វល់ច្រើនម្ល៉េះ យ៉ាងច្រើនគាត់គ្រាន់តែជេរ ស្ដាប់ចោលទៅក៏ចប់រឿងហើយ»Jungkook ឆ្លើយយ៉ាងផុយ មុននឹងបីកាយល្អិតចាកចេញទៅ ទុកឱ្យមិត្តរបស់នាយនៅសប្បាយបន្ត ឃើញបែបនេះមិនមែន Jungkook ត្រឹមត្រូវអីទេ មួយក្រុមគេនឹងព្រានដូចតែគ្នា ។

Taehyung គេងដូចត្រូវថ្នាំសន្ដំ ចង់គេលើកទៅណាក៏មិនភ្ញាក់ដែរ ។ ឡានស្ព័រខ្មៅរលើបបើកចេញទៅកាន់ Condo របស់នាយសង្ហារ ខណៈដែល Jungkook ក៏កំពុងតែខលទៅបងប្រុសដើម្បីប្រាប់ជាដំណឹង បើខលទៅម៉ាក់គេ ច្បាស់ជាត្រូវលោក Jeon ហែកហួរសួរជីកឬសមិនខាន ។

"ហាឡូ!! Jungkook"Jiho ទទួលទូរស័ព្ទប្អូនប្រុសទាំងចម្លែកចិត្តដែលគេទាក់ទងមក ធម្មតា Jungkook មិនមែនជាមនុស្សមានទំនាក់ទំនងល្អជាមួយអ្នកផ្ទះទេ តែក៏មិនបានន័យថាពួកគេមិនត្រូវគ្នានោះដែរ ។

«មិនបាច់ទៅទទួល Tae ទេ គេនៅជាមួយខ្ញុំ»Jungkook ឆ្លើយជាមួយសម្លេងរឹង ដូចមនុស្សមុឺងម៉ាត់តាមចរិតធម្មជាតិរបស់គេ ។

"ហ៊ឹម? ហេតុអ្វីក៏នៅជាមួយគ្នា ឬឯងទៅទទួល Tae"Jiho សួរទាំងចម្លែកចិត្ត តែក៏រៀងសង្ស័យចំពោះពួកគេតិចតួចដែរ ។

«ទៅកម្មវិធីតែមួយ មកវិញជាមួយគ្នាមានអីប្លែក!! ប្រាប់ម៉ាក់ផង ស្អែកទើបបានទៅវិញ ថ្ងៃនេះដេកនៅសណ្ឋាគារ មិនបានទៅវិញទេ»

"អូខេ បងផ្ញើមើល Tae ផង"Jiho ឆ្លើយមិនទាន់ចប់ស្រួលបួលផង រាងក្រាស់ក៏ចុចបិទបាត់ទាំងមិនតបស្ដី មិនបាច់ប្រាប់ក៏គេនឹងមើលថែ Tae ស្រាប់ហើយ ។

Skip

Condo~

មកដល់កន្លែងរបស់ខ្លួនភ្លាម នាយធំលើកបីកាយតូចសម្ដៅទៅជាន់ខាងលើគេបង្អស់ដែលវាមិនមែនគ្រាន់តែជាបន្ទប់ឡើយ តែជាលក្ខណៈ penthouse ដែលនាយជួលផ្ដាច់តែម្ដង ។

Jungkook ដាក់គេទៅលើគ្រែថ្នមៗ មុននឹងឈរគិតពិចារណាថាគួរធ្វើបែបណាបន្ត ។

«គួរប្ដូរសម្លៀកបំពាក់អោយគាត់ឬអត់?»Jungkook ខាំបបូរមាត់ខ្លួនឯងតិចៗ នេះជាឈុតចូលរួមកម្មវិធី វាមានម៉ូតរញ៉េរញ៉ៃ មិនស្រួលដល់ការគេងទេ ទើបនាយចង់ប្ដូរចេញ តែក៏ខ្លាចចិត្តដល់មនុស្សដែលកំពុងគេង Tae អាចនឹងខឹងពេលដែលក្រោកមក អឺយ ឈឺក្បាលណាស់ចង់ជួយក៏ពិបាក ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Donde viven las historias. Descúbrelo ahora