Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត

Start from the beginning
                                    

«អេ៎...វាមកហើយ»Edward ប្រាប់ទៅមិត្ត ខណៈដែលរាងក្រាស់មុខមិនរីកសម្ដៅមករកពួកគេដូចគ្នា ។ ឯរាងតូចគ្រាន់តែលឺបែបនេះរៀបរឹកមិនត្រូវ តើគួរធ្វើបែបណា គេមិនចង់ក្បែរ Jungkook ទេ ព្រោះ... បេះដូងគេនឹងលោតញាប់ម្ដងទៀតមិនខាន ។

«បង-បងសុំទៅរកអ្វីញុាំសិន»Tae ប្រញាប់ក្រោកចេញពីកៅអី ទៅរកអ្វីញុាំដែលគេដាក់ដង្ហែដូចបូហ្វេនោះ វាគ្រាន់តែជាបង្អែមប៉ុណ្ណោះ ឯអាហារគឺគេរៀបនៅនឹងតុ ។

«............»Jungkook ស្ងៀមស្ងាត់មិននិយាយអ្វីមួយម៉ាត់ ត្បិតបេះដូងវាគ្រាំគ្រាហៅលែងលឺទៅហើយ ។ នាយសង្ហាចូលមកអង្គុយស្ងៀម លើកស្រាផឹក អកយកៗដូចមនុស្សដាច់ដាប ។

«ហេ៎...កម្មវិធីប្អូនយើងមិនទាន់ចាប់ផ្ដើមទេ ឯងខំទៅណា»Karl

«អានេះវាញ៉ែគេអត់បាន វាមកអង្គុយ sad »Edward

«ទ្រាំសិនទៅវុើយ ស្នេហាអាណាមុខក្រាស់អាហ្នឹងបាន ពេលនេះគាត់មិនព្រម ថ្ងៃក្រោយគាត់គង់តែបាក់ចិត្តមកលើឯងទេ»Karl

«ហើយបើគាត់នៅតែរឹងទទឹងទៀត ចាប់រំលោភទៅ ចាំស្ដីដណ្ដឹងតាមក្រោយ»Edward ញាក់ចិញ្ចើមទ្រើតៗទាំងមានមោទនភាពលើខ្លួនឯង ដែលចេះរកគំនិតជាប់គុកឃើញ ។ មិត្តភក្តិនាំគ្នារកទំនុកនិយាយអោយ Jungkook សើច តែរាងសង្ហារូបនេះមិនសូម្បីយកត្រចៀកស្ដាប់ មុននឹងក្រោកចេញទៅបាត់ ទុកអោយពីរនាក់ទៀតឡេឡឺៗ ។

កាយតូចស្រឡូនស្អាត ត្រកៀករីកសាយ ស្បែករលោងដូចជាព្រិល ស្ថិតនៅក្រោមពន្លឺភ្លើងរឹតតែបង្កើនសម្រស់របស់គេខ្លាំងឡើង ។

«សួស្ដី!! មកតែម្នាក់ឯងទេហេស៎»ភ្លាមនោះស្រាប់តែមានសម្លេងបន្លឺឡើងសួរនាយតូច ធ្វើឱ្យ Tae រហ័សងាកទៅរកក៏ឃើញបុរសម្នាក់ស្លៀកពាក់ស្អាតបាត វ័យមិនទាន់ចាស់នោះទេអាចនឹងស្របាលគេក៏ថាបាន ។

«អ៎...បាទ!!»Tae ញញឹមគួរសមបន្តិច ទើបបែរមកចាប់នំបន្ត គ្រាន់តែចេញមកគេក៏ទាយដឹងទៅហើយ ថាប្រុសនេះមានបំណងអី ។

«បាទ? ជាប្រុសឬ?»

«មែនហើយខ្ញុំជាប្រុស បើមិនឆ្លើយបាទ តើអោយឆ្លើយយ៉ាងម៉េចវិញទៅលោក?»Tae

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now