Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត

Start from the beginning
                                    

«ចុះបើខ្ញុំសន្យាថាខ្ញុំនឹងកែខ្លួន ខ្ញុំឈប់ដើរលេង ឈប់ខិលខូច ស្ដាប់តាមសម្ដីបងគ្រប់យ៉ាង ខំប្រឹងរៀន ហើយក៏មិនទុកបងអោយនៅម្នាក់ឯងទៀតដែរ ខ្ញុំសន្យាថានឹងកាន់ដៃបងអោយជាប់ ទោះបីជា...ខ្ញុំត្រឹមជាមនុស្សលួចលាក់របស់បងក៏ដោយ»Jungkook ទម្លាក់សម្លេងនៅចុងប្រយោគទាំងអួលណែន មែន!! ស្នេហាជាជំងឺដែលមិនអាចព្យាបាលបាន ប្រៀបបាននឹងថ្នាំញៀនដែលមិនអាចផ្ដាច់ ហើយប្រុសម្នាក់នេះហើយគឺជាថ្នាំ គេត្រូវការ Tae ខ្លាំងបំផុត គេស៊ូធ្វើគ្រប់យ៉ាងអោយតែបានក្បែរប្រុសម្នាក់នេះ ។

«ខ្ញុំសុខចិត្តរស់នៅឯកោម្នាក់ឯង ប្រសើរជាងរស់នៅជាមួយនឹងមនុស្សដែលធ្វើឲ្យខ្ញុំឯកោ!! ខ្ញុំលែងត្រូវការលោកទៀតហើយ Jungkook ឈប់ព្យាយាមទៅ ឈប់បង្កើតរឿងខុសឆ្គងបន្តទៀត»Tae បង្ហើបសម្ដីវាយប្រហារអ្នកកម្លោះមិនចេះតិច រួចក៏ដើរចេញទាំងបំបុកស្មាមនុស្សដែលឈរភ្លឹកធ្វើអ្វីលែងត្រូវ សម្លឹងមើលមនុស្សជាទីស្រឡាញ់ដែលចាកចោលនាយមួយសារជាពីរសារ តើកំហុសរបស់នាយមិនសមនឹងលើកទោសអោយទេឬ?

«ខ្ញុំមិនឈប់ ខ្ញុំនឹងញ៉ែបងម្ដងទៀតអោយបាន Kim Taehyung!!»Jungkook ស្រែកពីក្រោយ ស្របពេលដែលទឹកភ្នែកមួយដំណក់ស្រាប់តែស្រក់ចុះ តែរាងក្រាស់រហ័សជូតយ៉ាងលឿន ។ កាលពីមុនស្នេហាមួយនេះ Tae ព្យាយាមតែម្ខាង ដើម្បីរក្សាវា ប៉ុន្តែនាយមិនសូម្បីខ្វល់ ក្រៅពីធ្វើតាមអារម្មណ៍ ។ តែម្ដងនេះ នាយសុំជាអ្នកចាប់ផ្ដើម ជាអ្នកផ្សះផ្សារាល់របួសដែលធ្លាប់រងការប៉ះទង្គិចអោយមកដូចដើម គេនឹងបង្ហាញ Tae អោយឃើញថាគេអាចធ្វើជាបង្អែកសម្រាប់ Tae បាន នាយមិនមែនក្មេងទៀតឡើយ ។

ចូលមកដល់ក្នុងកម្មវិធី ទឹកមុខដែលរីកពព្រឹមប្រែមកជាក្រៀមក្រោះ Tae សម្ដៅមករកតុអង្គុយដែលមាន Edward និង Karl នៅទីនោះ ជាហេតុធ្វើឱ្យកម្លោះទាំងពីរឆ្ងល់ជាខ្លាំង ព្រោះមិនឃើញមិត្តខ្លួន ។

«អុញ! សិស្សច្បងមកតែម្នាក់ឯងទេហេស៎ ចុះឯណាអា Jung!!»Karl

«បងមិនដឹងទេ»Tae ពោលពាក្យកុហកទាំងដែលក្នុងចិត្តក៏នៅមិនសុខ ម្ដេចប្រុសម្នាក់នេះចូលចិត្តមករំខានប្រសាទគេម្ល៉េះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now