លង់ស្នេហ៍ក្មេងជេីងល្អ//ភាគ:6//

62 9 2
                                    


ម៉ោង5ទៀបភ្លឺ...

រាងតូចច្រឡឹងស្ថិតនៅលេីគ្រែធំទូលាយមួយ កំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ក្រោយពីនឿយហត់ពេញមួយថ្ងៃ។

ក្រឹក!

កែវនេត្រាត្នោតរបស់sunooកន្រ្ទាក់បេីកឡេីងយ៉ាងរវៀស នៅពេលឮសំឡេង ដូចមានអ្នកណាគេកំពុងមួលគន្លឹះទ្វាបន្ទប់របស់ខ្លួន។រាងតូចច្រឡឹងស្ដិតក្នុងឈុតគេងយប់រលុងៗសំងំនៅស្ងៀមសម្លឹងទៅទ្វាបន្ទប់ ទាំងចម្ងល់សុខៗគំនិតមួយក៏ផុសឡេីង។

"តិចមានចោរចូលផ្ទះទៅ "រាងតូចបេីកភ្នែកធំតែក៏ត្រូវក្រវីក្បាលជាប់ស្អេកពិចារណាសារឡេីងវិញ។

"មិចនឹងអាចមានចោរទៅបេីកូនចៅគេមានច្រេីនសឹងអី ឬមួយជាពួកគេឃាតករចង់សម្លាប់niki? តែអ្ហេ៎..បេីជាឃាតករមិចក៏មកមូលកន្លឹះទ្វាបន្ទប់ខ្ញុំទៅវិញ?"កំពុងតែឃ្លុំភួយគិតសុខៗមិនដឹងជាអ្នកយកដៃត្រជាក់ដូចខ្មោចមកប៉ះស្មារបស់sunoo ធ្វេីអោយsunooភ្ញាក់យ៉ាងខ្លំាង អ្វីដែលគេគិតនៅពេលនេះមិនមែនជាឃាតករ ឬជា ចោរនោះទេ តែជាខ្មោច!!!

"ខ្មោច..ខ្មោច..ជួយ..ជួយផង..ខ្មោចលងមនុស្សហេីយ"
សម្លេងស្រែកមិចនេះប្រសិនមិនយកដៃខ្ទប់ត្រចៀកទេអត្រានៃការថ្លង់នឹងកេីនដល់80%មិនខាន សំណាងដែលគេយកដៃខ្ទប់ជាប់ ពិតជាសម្លេងកញ្ចែមែនស្រែម៉ែឪអាឮចង់ខ្លាំងជាងកញ្ចែទៀត មិនសរសេីរមិនបានហេីយ។

"នែ!ជាខ្មោចយ៉ាងមិច ខ្ញុំណាnikiនោះអីឯងមិនបេីកភ្នែកមេីល៍ទេហ្ហៃ!! ខ្មោចឯណាសង្ហាចឹងនោះ"nikiចង់ហួសចិត្ដនឹងអាកប្បកិរិយាsunooនៅពេលនេះណាស់ ជាក្មេងពាលវៃមនុស្សរាប់មិនអស់តែបែជាមកខ្លាចនឹងខ្មោចឡេីងញ័រដូចកូនមាន់ត្រូវទឹកទៅវិញ បេីកូនចៅមកឃេីញមិនដឹងជាសេីចយ៉ាងមិចទេ។អ្វីដែលសំខាន់នោះគេគិតថាបុរសសង្ហាnikiជាខ្មោច!!

"នេះ..ហេីយឯងឆ្គួតមែនលេងអីលប់ៗ បេីយេីងគាំងបេះដូងងាប់ទៅគិតមិច"ខឹងណាស់តែធ្វេីអីមិនបាន ទឹកដីគេ គេចង់ធ្វេីអីក៏បាន តែចាំមេីល៍ទៅថ្ងៃណាមួយគេនឹងសងសឹកអោយបានដែលហ៊ានធ្វេីអោយគេមានសភាពបែបនេះ។
   គេជាបងធំមួយទាំងមូលតែបែជាមានសភាណបែបនេះ សួរថាបេីកូនចៅគេឃេីញនោះគេនឹងបាក់មុនប៉ុណ្ណា។

Novel Enhypen 🧡🧡Where stories live. Discover now