Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?

Start from the beginning
                                    

ជឿដែរឬថាមនុស្សដូចជា Jeon Jungkook នៀក៎អាចទ្រាំមិនមើលរបស់ល្អបាន? នាយបែរមុខទៅសម្លឹងមើលខ្នងសររលោងស្រិលរបស់រាងតូចដែលមានចង្កេះតូចមួយក្ដាប់គួរឲ្យចង់ចូលទៅឱប ត្រគៀករីកសាយ ដងខ្លួនតូចស្អាតជាងមនុស្សស្រីដល់ទៅ ១០ ដង។ ភ្នែកកំណាចទាំងគូចាំងពន្លឺឆ្វាចៗ សម្លឹងទៅលើរាងកាយរបស់ Taehyung ពីលើចុះក្រោមមិនចង់ព្រិចត្របកភ្នែកសូម្បីមួយស្រទាប់ឡើយ ព្រោះតែមើលពីខាងក្រោយនេះណាវាសែនល្អហួសក្រៃលែងពេកទៅហើយ ចុះបើបានអង្គុយសម្លឹងចំពីមុខទៀតនោះមិនដឹងជាល្អយ៉ាងណានោះទេ។

Taehyung បែរមកវិញដើម្បីបើកទូរយកខោថ្មីមកស្លៀក ប៉ុន្តែក៏ត្រូវមកប្រទាក់ភ្នែកនឹងរាងក្រាសដែលកំពុងអង្គុយសម្លឹងរូបរាងរបស់គេដោយការផ្ចិតផ្ចង់យកចិត្តទុកដាក់ សម្លឹងមើលពីចំណុចនីមួយៗនៃដងខ្លួនរបស់គេទាំងមិនហារស្ដីអ្វីមួយម៉ាត់។ នាយតូចឈរស្ងៀមមួយកន្លែង ព្រោះមិនចង់មានជម្លោះជាមួយនឹងលោកម្ចាស់របស់គេឡើយ គេដឹងច្បាស់ហើយថាលោកម្ចាស់របស់គេជាមនុស្សបែបណា ចូលចិត្តធ្វើអ្វីគឺនឹងធ្វើហ្នឹងមិនមានអ្នកណាអាចមកជំទាស់តវ៉ានឹងអ្វីដែល Jungkook ចង់បាននោះទេ។

« លោកម្ចាស់! » Taehyung បន្លឺហៅនាយខ្សឹបៗតែអ្នកម្ខាងទៀតក៏អាចស្ដាប់ឮបាន។ Jungkook ក្រោកឈរពីគ្រែគេងរបស់រាងតូចរួចដើរសម្ដៅទៅរកកម្ចាស់បន្ទប់ធ្វើឲ្យនាយតូចថយជំហានចេញពីនាយរហូតខ្នងប៉ះទង្គិចនឹងជញ្ជាំងមិនមានកន្លែងណាដែលអាចគេចចេញទៀតបាន។

« ហេតុអីឯងស្អាតម្ល៉េះ? ជាមនុស្សឬក៏ទេវតាទៅ ហឹម? » Jungkook ខិតចូលកាន់តែជិតរាងតូច រួចលើកបាតដៃដ៏ធំរបស់ខ្លួនស្ទាបអង្អែលថ្ពាល់ដែលមានសាច់ទន់ៗដូចជាចាហួយថើរៗស្រាលៗយ៉ាងថ្នមដៃបំផុតដូចជាខ្លាចខូចសាច់ថ្ពាល់របស់គេអញ្ចឹង។

Taehyung មិនហ៊ាននិយាយអ្វីចេញមកនោះឡើយ បានត្រឹមតែលួចញញឹមអឹមអៀនប៉ុណ្ណោះបូករួមនិងអារម្មណ៍ភ័យញាប់ញ័រមកដំណាលគ្នាពេលដែល Jungkook និយាយផ្អែមល្អែមដាក់ខ្លួននិងស្ទាបអង្អែលថ្នាក់ថ្នម។ ស្របពេលនោះបបូរមាត់តូចស្ដើងពណ៌ផ្កាឈូករូបរាងបេះដូងក៏ត្រូវបានគ្របដណ្ដប់ដោយបបូរមាត់ទន់ល្មើយរបស់ Jungkook ដែលកំពុងឱនមកគ្រប់គ្រងគេ ថើបដោយសេចក្ដីនឹករលឹក ថើបដោយការថ្នាក់ថ្នម និងថើបដោយមានភាពកក់ក្ដៅពោពេញដោយសេចក្ដីស្នេហា។

Jungkook លូកអណ្ដាតរបស់ខ្លួនចូលក្នុងក្រអូមមាត់របស់រាងតូចព្រមទាំងបឺតជញ្ជក់សាច់បបូរមាត់ស្ដើងរបស់គេនិងបានខាំក្រញិចតិចៗផងដែរ។ ដៃទាំងសងខាងលូកចូលទៅឱបចង្កេះតូចអង្ក្រងទាញយកមកគៀកកើយនេបនិត្យនឹងប្រាណយ៉ាងស្និតស្នាល។

នាយតូចលើកដៃទៅស្រាក់ករាងក្រាសនិងបានតបតស្នាមថើបទៅឲ្យនាយវិញទាំងដែលខ្លួនឯងគ្មានជំនាញក្នុងការថើបគ្នាក៏ដោយ ប៉ុន្តែគេក៏ធ្លាប់ត្រូវរាងក្រាសថើបប៉ុន្មានដងរួចមកដែរដូច្នេះទើបអាចចេះខ្លះៗនិងបានតបស្នងឲ្យទៅអ្នកម្ខាងទៀតវិញបាន។

ការថើបនៅតែបន្តរហូតទាល់តែ Taehyung អស់ខ្យល់ទប់ទល់លែងបានក៏ទន់ជង្គង់រកដួលប៉ុន្តែក៏ត្រូវបានដៃមាំធំរបស់ Jungkook ឱបក្រសោបជាប់ទ្រូង ទ្រគេមិនឲ្យដួលនិងរបូតចេញពីដៃរបស់នាយបាន។

« kitten របស់យើងឆ្លាតខ្លាំងណាស់ បង្រៀនតែបន្តិចក៏ឆាប់ចេះបាត់ទៅហើយ » Jungkook លើកដៃម្ខាងចូកសក់រាងតូចទៅក្រោយឯម្ខាងទៀតនៅតែបន្តឱបចង្កេះគេជាប់មិនព្រមលែង។ នាយទម្លាក់បបូរមាត់ថើបថ្ងាស់ Taehyung មួយខ្សឺតរួចចុះមកថើបចំបបូរមាត់ទន់ល្មើយរបស់គេមួយខ្សឺតទៀត ព្រមទាំងញញឹមដាក់នាយល្អិតយ៉ាងចម្លែកទៀតផង។

"លោកម្ចាស់ញញឹមដាក់ខ្ញុំ?" Taehyung និយាយនៅក្នុងចិត្តទាំងងឿងឆ្ងល់នឹងអាកប្បកិរិយារបស់រាងក្រាស ដែលនៅមុននេះនាយបានញញឹមដាក់គេដែលស្នាមញញឹមមួយនោះមិនគួរឲ្យខ្លាច មិនកំណាច ប៉ុន្តែគឺជាស្នាមញញឹមផ្អែមល្ហែមទៅវិញ។

To be continued........

***
Luv ya babies ~ enjoy<3

MR BADBOY // j.jk x k.thWhere stories live. Discover now