Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង

Comenzar desde el principio
                                    

«ព្រោះជាបញ្ជាលោកប្រុសបាទ...ពួកយើងមិនហ៊ានល្មើសឡើយ»បើគាត់មិនអោយខលទៅផង នរណាហ៊ាន ឪពុកក៏ខ្លាំង កូនក៏ខ្លា រាល់ថ្ងៃពួកគេដូចជាចំណីសម្រាប់ឪពុកកូនទាំងពីរនេះសម្លឹងសម្លក់មិនខុសទេ

«ហឹស ប៉ាចង់លេងជាមួយខ្ញុំហេស៎ បានតើ»Jungkook ក្ដាប់មាត់ទប់កំហឹងទាំងម៉ួម៉ៅជាខ្លាំង កាលដែលគាត់មិនប្រាប់ព្រោះចង់ផ្ដាច់ទំនាក់ទំនងគេជាមួយនឹងលោកតាលោកយាយ ដើម្បីឲ្យគាត់ងាយស្រួលត្រួតគេនោះអី ។

«Jungkook ចង់ទៅណា»Tae រហ័សទៅស្ទាក់មុខរាងក្រាស់ដែលកំពុងតែឆេះឆាប នេះនាយចង់ទៅបង្ករឿងឯណាទៀតហើយ ។

«ចេញពីមុខខ្ញុំ Tae»សម្ដីរឹងកំព្រឹស ដាក់កំហិតលើរាងតូច គេមិនចង់លើកដៃច្រាន Tae ឡើយ ទើបស៊ូប្រើសម្ដីជំនួស ។

«ឆ្លើយនឹងខ្ញុំសិនមកថាលោកចង់ទៅណា!!»Tae នៅតែត្រដាងដៃបាំងផ្លូវជិត មិនព្រមជៀស តែពិបាកបន្តិចដែលគេមានកំពស់ត្រឹមករបស់ Jungkook ដូច្នេះហើយគេត្រូវការងើយនិយាយ ។

«ទៅរកសេរីភាពមកវិញនោះអី បងមិនឃើញទេហេស៎ ថាគាត់កំពុងតែចង់ត្រួតក្បាលខ្ញុំ!!»Jungkook គំហកឡើងខ្ទរវិមាន ខណៈដែលពួកបម្រើលឺហើយនាំគ្នាឱនក្បាលចុះមិនខ្ចីងើប ។

«គ្មានអ្នកណាបិទសេរីភាពលោកទេ Jungkook ហើយក៏គ្មានអ្នកណាមកត្រួតលោកបានដែរ រាល់ថ្ងៃមានតែលោកប៉ុណ្ណោះដែលឈ្លក់វង្វេងនឹងខ្លួនឯង មិនខ្វល់ពីអ្នកដទៃថាគេលំបាកប៉ុណ្ណាដោយសារលោក»Tae តបទៅរាងក្រាស់វិញមិនទម្លាក់មាត់តាមចិត្តដែលចង់ដាស់សតិមនុស្សធំគំនិតក្មេងម្នាក់នេះ ស្របពេលដែលពួកបម្រើព្រមទាំងមេការកំពុងតែចំហរមាត់ចាំស្ដាប់មិននឹកស្មានថា Tae ហ៊ានស្ដីអោយគេបែបនេះ រាល់ថ្ងៃក្រៅពីលោក Jeon គ្មាននរណាហ៊ានប៉ះគេឡើយ ។

«មែន!! ខ្ញុំឥតបានការ ខ្ញុំតាមតែចិត្តខ្លួនឯង បងវាយតម្លៃខ្ញុំគ្រប់បែបយ៉ាងទាំងដែលបងមិនធ្លាប់ព្យាយាមយល់ពីខ្ញុំសូម្បីម្ដង បងគិតថាគ្រប់គ្នាល្អ មានហេតុផល ចុះខ្ញុំ? បងមានធ្លាប់គិតទេថាខ្ញុំនឹងក្លាយជាបែបណា បើលោកប៉ាត្រួតត្រា បិទសិទ្ធិខ្ញុំគ្រប់យ៉ាងនោះ»គ្មាននរណាយល់ពីគេទេ គ្រាន់តែចង់ដើរតាមក្ដីស្រមៃ ធ្វើជាអ្នកផលិតហ្គេម វាអន់ណាស់ហេស៎ ? លោកប៉ាគេបែរជាបង្ខំឱ្យចូលបម្រើជាតិទាំងដែលនេះមិនមែនជាអ្វីដែលគេចង់ធ្វើឡើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Donde viven las historias. Descúbrelo ahora