Chapter 31: នឹកណាស់ដឹងទេ?

Start from the beginning
                                    

« អរ...ហិហិ » Taehyung រៀបរឹកពារមិនសូវជាត្រូវប៉ុន្មានឡើយបានត្រឹមតែសើចដាក់គេទាំងឆ្គាំឆ្គងប៉ុណ្ណោះ ព្រោះមនុស្សមិនដែលស្គាល់គ្នាពីមុនមក។

« មិនបាច់ខ្លាចក្រែងចិត្តខ្ញុំទេ ខ្ញុំឈ្មោះថា Younghoon រីករាយដែលបានស្គាល់ណា Taehyung » Younghoon លើកដៃឡើងដើម្បីរង់ចាំទទួលដៃ Taehyung មកចាប់ជាមួយនាយវិញ។

« រីករាយដែលបានស្គាល់លោកដូចគ្នាហើយក៏រីករាយដែលពួកយើងនៅក្នុងក្រុមតែមួយ សហការគ្នាធ្វើការងារក្រុមបានយ៉ាងល្អ » Taehyung លើកដៃទៅចាប់ដៃរបស់នាយវិញដោយការគួរសមដែលភាសាអង់គ្លេសហៅថា handshake ។

នាយតូចញញឹមស្រាលដាក់នាយព្រោះមានអារម្មណ៍ថារីករាយនិងស្រស់ស្រាយពេលដែលបានស្គាល់និងបាននិយាយជាមួយ Younghoon អាចចាត់ទុកបានថា Younghoon គឺជាមិត្តថ្មីរបស់គេហើយ។

« តៃកុងឡានរបស់ខ្ញុំមកហើយលាសិនហើយណា » Younghoon ញញឹមដាក់រាងតូចជាលើកចុងក្រោយមុននឹងក្រោកឈរអូសវ៉ាលីដើរសម្ដៅទៅរកឡានទំនើបមួយគ្រឿងដែលឈប់សំចតរង់ចាំនាយ។

« គេរួសរាយដែលតើ គ្មានអីគួរឲ្យខ្លាចដូចដែលយើងគិតទេ » Taehyung និយាយជាមួយខ្លួនឯងទាំងញញឹមតិចៗ។ បន្តិចក្រោយមកឡានរបស់ Juyeon ក៏បានមកដល់ល្មមទើបនាយតូចរហ័សក្រោកឈរដើរសម្ដៅទៅរកចំពេលដែល Juyeon ក៏ចុះចេញពីឡានមកដូចគ្នាដែរ តែខណៈនោះអ្វីៗគ្រប់យ៉ាងនៅលើភពផែនដីក៏លែងដំណើរការ បន្ទាប់ពីលេចវត្តមានរបស់មនុស្សប្រុសម្នាក់ដែលគេកំពុងតែនឹកនាជាខ្លាំង។ Juyeon ដើរមកបើកទ្វារឡានឲ្យបុរសរូបរាងសង្ហារ មុខមាំទាំគួរឲ្យខ្លាចម្នាក់នោះ រួចនាយចុះចេញពីខាងក្នុងឡានដោយរឹកពារហំហានធ្វើឲ្យ Taehyung ឃើញហើយគាំងវាចាកម្រើកខ្លួនទៅណាមិនបាន។

« លោ...លោកម្ចាស់? » Taehyung ចាប់ផ្ដើមភ័យញ័រខ្លួនប្រាណឲ្យតែឃើញវត្តមានរបស់នាយនៅចំពោះមុខ។ Jungkook បោះជំហានសម្ដៅចូលមករករាងតូចដែលកំពុងឈរគាំងនៅកណ្ដាលផ្លូវម្នាក់ឯង។

« មុននេះឯងនិយាយជាមួយនរណា? » សម្ដីធ្ងន់ៗជ្រៅៗរបស់ Jungkook បន្លឺឡើងច្បាស់ៗជ្រាបចូលដល់ខួរក្បាលរបស់រាងតូចធ្វើឲ្យគេញ័របបូរមាត់ភ្លាមៗ

« គឺ...គឺមិត្តរបស់ខ្ញុំ » Taehyung ឆ្លើយតបវិញទាំងមិនហ៊ានសម្លឹងមុខនិងកែវភ្នែកមុតស្រួចទាំងគូរបស់គេចំៗនោះឡើយ។ នាយតូចឱនមុខចុះគេចចេញតែក៏ត្រូវ Jungkook យកដៃមកទ្រចង្ការបស់គេឲ្យងើយឡើងមកសម្លឹងមុខរបស់នាយ ប៉ុន្តែកែវភ្នែកតូចៗរបស់គេទាំងគូក៏បានបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែភ័យញាប់ញ័រនឹងវត្តមានរបស់អ្នកនៅចំពោះមុខ។

« នឹកណាស់ដឹងទេ? » ប្រយោគមួយឃ្លាយ៉ាងស្រទន់លោតចេញពីប្រអប់មាត់របស់ Jungkook សម្ដៅទៅរកអ្នកម្ខាងទៀតធ្វើឲ្យគេបានឮហើយ បេះដូងចាប់ផ្ដើមលោតកន្ត្រាក់ញាប់ៗស្ទើរតែផ្ទុះចេញមកខាងក្រៅបូករួមនឹងភាសាផ្អែមល្ហែមមិនគ្រតគ្រាតទៀតនោះធ្វើឲ្យរាងតូចបិះនឹងទន់ជង្គង់ដួលទៅហើយ។

« លោក...លោកម្ចាស់មកវិញតាំងពីពេលណា? » Taehyung សម្លឹងមុខនាយភ្លឹសៗ កែវភ្នែកមូលក្រឡង់ៗគួរឲ្យក្នាញ់ឃើញហើយចង់តែចាប់ថើបទេ។

« យើងមកដល់កាលពីម្សិលមិញនេះ »

« អធ្យាស្រ័យ! សូមអញ្ជើញលោកម្ចាស់ចូលក្នុងឡានសិនបាទ ខាងក្រៅមេឃរកភ្លៀងមកហើយ » ដោយឃើញថាផ្ទៃមេឃរៀងងងឹតអាប់អួរហុំព័ទ្ធដោយពពកពណ៌ខ្មៅ Juyeon ក៏កាត់ការសន្ទនារវាងពួកគេទាំងពីរ។

« យកវ៉ាលីរបស់គេទៅទុកទៅ » Jungkook

« បាទ...ម៉ោះខ្ញុំជួយ » Juyeon ចូលទៅយកវ៉ាលីពីរាងតូចទៅទុកឯគូទឡាន។

« នឹក kitten របស់យើងខ្លាំងណាស់ » Jungkook ឱនទៅថើបថ្ងាស់រាងតូចមួយខ្សឺត ដៃក៏លូកទៅទាញចង្កេះតូចយកមកគៀកនឹងប្រាណនៅកណ្ដាលវាលធ្វើឲ្យនាយតូចឯណោះភ័យបុកពោះមិនស្ទើរទេ។

"នឹកក្លិនមួយនេះដល់ហើយ" Taehyung ឧទាននៅក្នុងចិត្តនិងសង្ងំស្ងៀមពេលដែលគេបានគៀកកើយក្បែរប្រាណរាងក្រាសហើយក៏បានស្រូបយកនូវក្លិនដែលគេធ្លាប់បានស្រោចស្រង់ពីមុនមក រាល់ពេលដែល Jungkook តែងតែឱបរឹតគេបែបនេះ។

អ្នកទាំងពីរក៏ចូលទៅអង្គុយក្នុងឡានជាមួយគ្នា បន្ទាប់ពីរួចរាល់ហើយអស់ Juyeon បានបញ្ឆេះម៉ាស៊ីនឡាននិងបានបើកបរធ្វើដំណើរត្រឡប់ទៅវិញ។

To be continued........

***
Goodnight loves enjoy ya reading:3

MR BADBOY // j.jk x k.thWhere stories live. Discover now