Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook

Start from the beginning
                                    

«............»Jungkook មិនមាត់ដោះកាសចេញពីត្រចៀក លែងបាញ់តទៅទៀត ។

«មិនទៅចូលរួមពិធីភ្ជាប់ពាក្យបង Jiho ទេហេស៎អាសម្លាញ់»Karl ពោលសួរជាមួយនឹងសំណើចហាក់ចង់ញ៉ោះអ្នកកម្លោះច្រើនជាង ដៃនេះក៏លឿនទៀតលើកទៅទះស្មាគេមុននឹងកៀក.កយ៉ាងទំនង ។

«ភ្ជាប់ពាក្យហេស៎? ហឹស កំពុងតែចុះអេតាសុីវិលហើយទេដឹង»Jungkook សើចដើម.ក ទាញស្រោមដៃយកមកពាក់ នឹកឃើញរឿងនេះពេលណា នាយខឹងសឹងតែឆេះក្បាលទៅហើយ ។

«ចុះអេតាសុីវិល? ចុះក្រែង-»មិនអោយEdward បញ្ចប់ប្រយោគទាន់ទេ ទូរស័ព្ទរបស់ Jungkook ស្រាប់តែរោទ៍ឡើង ។

«គួរអោយធុញពិតមែន!!»Jungkook បន្លឺឡើងទាំងធុញទ្រាន់ ចុចទូរស័ព្ទបិទមិនខ្ចីទទួលលេខរបស់អ្នកផ្ទះដែលខលមក ទើបទាញកាតាបមកស្ពាយបម្រុងនឹងចាកចេញ ។

«អាវ៎...នេះទៅហើយហេស៎»Edward

«យប់នេះជួបគ្នាកន្លែងដដែល»Jungkook ស្រដីទាំងមិនបែរខ្នង បន្តដំណើរជាមួយនឹងរាងដ៏សែនសង្ហាខ្ពស់ស្រឡះរបស់នាយ ដែលទាក់ចិត្តស្រីៗមិនចេះតិច តែប្រុសម្នាក់នេះក៏ព្រានមិនធម្មតាដែរ ស្រីរបស់នាយកៀរនឹងជើងឯណោះ ។

«ហឹស...មើលទៅវិមាន Jeon អាចនឹងឆេះឬអត់ហាស៎»Karl

«វាមិនហ៊ានទេ យ៉ាងច្រើនអុកលុកពិធីតែប៉ុណ្ណឹង តោះទៅប្រណាំងឡាន»កម្លោះទាំងពីរកៀក.កគ្នាបណ្ដើរទៅរកកន្លែងកម្សាន្តបន្ត រង់ចាំដល់ពេលល្ងាចនឹងទៅសុីផឹក គយគន់នារីៗក្នុងក្លឹបជាមួយគ្នា ។

បកមកដឹងពីប្រវត្តិរបស់តួអង្គប្រុសយើងបន្តិច ។ Jeon Jungkook អាយុ 24 ឆ្នាំ បញ្ចប់ការសិក្សាពីបរទេសនៅឯកាណាដាជាមួយមិត្តគេពីរនាក់មុននេះ (បញ្ជាក់មិត្តគេនឹងអត់ប្រយោជន៍ដូចគ្នា)តែក៏មកបន្តជំនាញបន្ថែមផ្នែក IT ព្រោះមិនចង់ទំនេរនៅវិមានស្ដាប់លោកឪពុកទេសនា បានជារកលេសចេញអោយផុតពីវិមាន តែគ្មានសូវចូលរៀនទេ មួយអាទិត្យយ៉ាងច្រើនឃើញមុខបីដង ។ Jungkook ជាកូនពៅរបស់លោក Jeon Hanjung ដែលជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងនាសព្វថ្ងៃ ហើយបងប្រុសគេម្នាក់ទៀតគឺ Jeon Jiho នឹងឯង ។ ដែលមុននេះនិយាយថានាយធ្លាប់មានសង្សារជារឿងពិត Jungkook ស្រឡាញ់គេខ្លាំងណាស់ គ្រាន់តែពេលនោះនាយនៅខ្ចី ធ្វើអ្វីមិនសូវខ្វល់ពីអារម្មណ៍ដៃគូនោះទេ បានជាគេខឹងហើយសុំបែក និយាយអោយស្រួលស្ដាប់ទៅ ទំនាក់ទំនងពួកគេជាស្នេហាដែលមិនច្បាស់លាស់ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now