បុរសជោគជ័យ Jeon Jungkook❤️✨(ភាគទី១០)

Start from the beginning
                                    

«ប្រូហ្គុក...អង្គុយលេងសិនទៅថេហ៍ជួយចេញទៅយកអ្វីមកទទួលភ្ញៀវបន្តិចមកណា៎អរគុណ...»

ថេហ៍ក៏ដើរចេញទៅកាន់ផ្ទះបាយដោយរអ៊ូរង៉ាវៗជាប់មាត់ពេលនាងតូចញញឹមដាក់ជុងហ្គុកភ្លាម

«គ្រាន់តែគេមកសោះប្រើឯងភ្លាមអាល្អិតនោះវាសំខាន់ប៉ុណ្ណាទៅនឹកឃើញពេលណាក្ដៅចិត្តពេលនឹង...»

ថេហ៍ក៏ចូលត្រឡប់មកវិញជាមួយនឹងកាហ្វេនឹងតែព្រមជាមួយនឹងនំផងដែរហើយក៏ចូលទៅអង្គុយនៅតុកាងាររបស់ខ្លួនវិញទាំងមិនភ្លេចសម្លក់ជុងហ្គុក

«នូណាខ្ញុំសូមណែនាំឲ្យស្គាល់នេះគឺមីងឃូជាមិត្តរបស់ខ្ញុំដែលបាននិយាយគ្នាពីថ្ងៃមុននោះ...»

«សួស្ដីខ្ញុំមីងឃូរីករាយដែលបានស្គាល់...»

«សួស្ដីខ្ញុំនូណារីករាយដែលបានស្គាល់ដូចគ្នា...»

«បងជូននេះ...»

នូណារៀបនឹងណែនាំណាមជូនឲ្យជុងហ្គុកស្គាល់ទៅហើយតែត្រូវណាមជូននិយាយកាត់មុន

«បងស្គាល់ហើយអ្នកណាមិនស្គាល់ប៉ាឯងទៅទិញឡានឲ្យឯងនៅក្រុមហ៊ុនគេនេះហើយនៅមិនដឹងទៀត...ជួបគ្នាទៀតហើយណ៎...»

ណាមជូននិយាយទៅកាន់កម្លោះរូបសង្ហារជុងហ្គុកនឹងមីងឃូ

«បាទលោកណាមជូន...គាត់គឺជាសិស្សច្បងរបស់ខ្ញុំស្គាល់គ្នាយូរហើយបងមានប័ណ្ឌបើកឡានឬនៅ?» ជុងហ្គុក

«គឺនៅទេ...ហើយនេះនាំគ្នាមកទាំងព្រឹកបែបនេះមានការអ្វីនឹងប្អូនស្រីយើងនេះកុំប្រាប់ណាថាមកញ៉ែប្អូនយើងនោះមិនបានទេវើយ...»ណាមជូន

«បងនិយាយស្អី?អ្នកណាញ៉ែអ្នកណា?គិតដូចក្មេងទៅកើត...បងនៅនិយាយលេងជាមួយគេចុះខ្ញុំមាន រឿងនិយាយការងារជាមួយគាត់ខាងនេះអញ្ជើញទៅការិយាល័យរបស់ខ្ញុំមួយទៀតជីមីនបងមកតាមខ្ញុំមកទុកឲ្យថេហ៍នៅមើលបងជូនកុំឲ្យគាត់ធ្វើបែករបស់...»

នាងតូចដើរទៅខាងក្រោយកៅអីចុចបើកនៅបន្ទប់ប្រជុំមួយផ្សេងទៀតដោយមានមីងឃូនឹងជីមីនដើរតាមក្រោយនាងតូចមកដល់ក៏អង្គុយចុះនិយាយគ្នាតែម្ដង

បុរសជោគជ័យJeon Jungkook ❤️✨Where stories live. Discover now