Part1:យើងស្អប់ឯង

Start from the beginning
                                    

         ទឺតៗ

      មួយសន្ទុះក្រោយមកសម្លេងស៉ីផ្លេឡានក៏លាន់រងំពេញវីឡារបស់ត្រកូលផាកដែលនាំរាងកាយវ័យចំណាស់បីអ្នកព្រមទាំងក្មេងកម្លោះដែលអាយុប្រហែល11ឆ្នាំម្នាក់មកជាមួយផង

       "អីយ៉ាបែកឯងយូនឹកអើយសែននឹក!"អ្នកស្រីផាករត់មកទទួលហក់ទៅឱបនាងជាមិត្តដែលបច្ចុប្បន្នក្លាយជាអ្នកស្រីមីនដែលជាអភិជននៅ Seuolនោះបាត់ទៅហើយ

       "នឹកដូចគ្នាយ៉ាងមិចសុខសប្បាយទេ?"គាត់ប្រលែងដៃចេញពីការឱបទើបបណ្ដើគ្នាចូលមកខាងក្នុង

        "សុខសប្បាយទេចុះឯងវិញ?"

         "ដូចតែគ្នានិង!"

         "អ្នកស្រីអញ្ចើញពិសាទឹក!"អ្នកមីងឆាងដែលត្រូវជាមេផ្ទះនៅទីនេះស្រដីទាំងលើកកែវទឹកមកជាមួយផងដែល
     
    "ចាស៎មីង!មីងជួយទៅហៅកូនមីនមកផង"គាត់តបទៅកាន់ទៅនមីងឆាងដែលជាមេផ្ទះនៅក្នុងវីឡាមួយនេះទើបរ់កដល់នាមជាកូនប្រុសសំណព្វចិត្តថ្លើមរបស់ខ្លួន

         "ចាស៎អ្នកស្រី!"គាត់ឱនគំនាបអ្នកស្រីផាកបន្តិចទើបសម្ដៅទៅរកបន្ទប់របស់កូនប្រុសម្ចាស់ផ្ទះនេះ

         "អ៎ភ្លេចណែនាំ!នេះមីនយ៉ុនហ្គី កូនប្រុសរបស់យើង!"មីន យ៉ុនហ្គី គឺជាកូនប្រុសច្បងនៃត្រកូលមីនដែលជាប់ឈ្មោះជាម្ចាស់ក្រុមហ៊ុនដ៏ធំបំផុតនៅ Seoulនិងនៅជប៉ុនផងដែល

   
      "ជម្រាបសួរអ្នកមីង"នាយសង្ហាឱនគោរពទៅកាន់អ្នកមានវ័យស្មើនិងម្ដាយខ្លួនបន្តិចមុននិងសម្រួលឥរិយាបទមកវិញ
   
      "ចាស៎លោកដៃថ្វាយព្រះបែកគ្នាយូកម្លោះអោយស្ដូកតែម្ដង"គាត់ញញឹមលូកដៃទៅអង្អែលក្បាលរបស់នាយក្រាស់ដោយក្ដីស្រឡាញ់
   
       "ម៉ាក់!!!"សម្លេងក្រអួនក្រអៅបន្លឺឡើងមកយ៉ាងស្រទន់កាត់ផ្ដាច់ការសន្ទនារបស់មនុស្សចាស់នាំអោយពួកគាត់ងាកទៅមើលព្រមគ្នា
   
       "អ៎មីននីចូលមកជម្រាបសួរមីងពូមកកូន!"គាត់ចូលមកទាញកាយកូនប្រុសអង្គុយនៅក្បែរខ្លួនទាំងណែនាំភ្ញៀវរបស់គាត់ទៅកាន់គេ
  
        "ជម្រាបសួរអ្នកមីង លោកពូ!"ក្មេងប្រុសមាឌរាងមានសាច់ជាងគេជាងឯងពោលឡើងទៅកាន់មនុស្សចាស់ទាំងពីរ
   
       "ចាស៎ជម្រាបសួរ!ក្មួយឈ្មោះអីដែល?"
 
         "ផាក ជីមីនបាទអ្នកមីង!"
 
        "អា៎ឈ្មោះពិរោះដល់ហើយ"
 
          "ផ្អាកនិយាយគ្នាត្រឹមនិងសិនហើយមកញ៉ាំបាយវិញចាំនិយាយត."លោកផាកចូលមកកាត់ផ្ដាច់ការសន្ទនារបស់នាមជាប្រពន្ធហៅគ្នសទៅបរិភោគអាហារពេលថ្ងៃត្រង់ព្រោះថារៀបចំយូហើយបើនៅយូខ្លាចថាត្រជាក់លែងឆ្ងាញ់
 
          "ចាស៎តោះយើង"អ្នកស្រីជីរ៉ាញញឹមតបទៅស្វាមីវិញរួមទាំងដើរទៅក្រៀកដៃនាមជាមិត្តល្អដែលស្គាល់គ្នាតាំងពីររៀនបឋមមកម្លេះ

💍ផ្ចាញ់ស្នេហ៍លោកគូដណ្ដឹង💐Where stories live. Discover now