ភាគទី៣ /តើមនុស្សស្លូតបូតអាចក្លាយជាមនុស្សពិសពុលដែរទេ?

Start from the beginning
                                    

«កុំមកប៉ះយើង!!»

«នៅអោយស្ងៀមទៅ ចង់ស្រែកឈឺដល់ស្លាប់ហេស៎?» សម្ដីសោះកក្រោះរបស់ជុងហ្គុកធ្វើអោយថេហង្សស្ងាត់ជ្រាបព្រមអោយនាយធ្វើសសៃអោយដោយមិនប្រកែកឡើយ ។ ដៃមាំច្របាច់ជើងសើៗដោយយកចិត្តទុកដាក់ ថេហង្សសម្លឹងមុខជុងហ្គុកភ្លិះៗ ប្រុសម្នាក់នេះមាត់ដាច ចិត្តក្ដៅក៏ពិតមែន តែក៏មានចំណុចល្អដែរតើ ចឹងតើបានបងស្រីរបស់គេវង្វេងដល់ថ្នាក់នេះ តែគេគ្មានគីឡូវង្វេងជាមួយទេ ប្រាប់ត្រង់ចុះ ។

គ្រប់គ្នាឃើញហើយខ្លះក៏ញញឹមអៀននឹងគូរឆ្មាកណ្ដុរនេះណាសើ អ្នកខ្លះក៏ខ្សឹបខ្សៀវគ្នា ខ្លះក៏និយាយបង្អាប់ចំៗតែម្ដង  ឈ្លោះចុះឈ្លោះឡើង មកsweetអីណា ដោយម្នាក់ៗមិនយល់អារម្មណ៍ថេយ៍ណៃជាសង្សារជុងហ្គុកទាំងមូលឡើយថានាងអន់ចិត្តប៉ុណ្ណានោះ ពេលមានគេshipមនុស្សដែលខ្លួនស្រឡាញ់ជាមួយប្អូនរបស់ខ្លួនបែបនេះ គ្រប់គ្នាមើលរំលងនាងពេកហើយ ។

«អាយយ!!ដាក់យើងចុះ» ថេហង្សស្រែកញ៉ែត ពេលត្រូវជុងហ្គុកលើកបីមិនប្រាប់ដំណឹងសោះ ។

«ឯងដើរមិនរួចទេ ចាំយើងបីឯងទៅលាបថ្នាំ» ថាហើយ ជុងហ្គុកក៏បីកាយល្អិតក្នុងរង្វង់ដៃដើរចេញ ទុកអោយថេយ៍ណៃជាសង្សារឈរមើលទាំងអន់ចិត្តស្ដូក បេះដូងក៏ផ្ដើមឈឺឡើងតិចៗ ។គ្រប់គ្នាឃើញហើយ កាន់តែជ្រួលជ្រើម លោកគ្រូក៏ប្រាប់អោយបំបែកគ្នាទៅផ្ទះវិញ ពោលគឺនៅសល់តែថេយ៍ណៃប៉ុណ្ណោះ ។

«ប្រយ័ត្ធប្អូនវាលួចសុីបាត់ទៅ បើឯងនៅតែប្រកាន់ចរិតស្លូតបូតបែបនេះរហូតនោះថេយ៍ណៃ គង់តែមានថ្ងៃទេ»ខណះនោះ ជីនណា ដែលជាសត្រូវថេហង្សតាំងពីតូច នាងដើរមកចាក់រុកអោយថេយ៍ណៃមានចិត្តស្អប់ប្អូន តែថេយ៍ណៃគឺមិនបានយកសម្ដីរបស់នាងមកគិតឡើយ ។

«ខួរក្បាលរបស់ខ្ញុំមិនដែលគិតរឿងអវិជ្ជមានដូចជានាងទេ »ថេយ៍ណៃបន្លឺសម្ដីទៅនាងទាំងត្រជាក់ស្រេបដូចផ្ទាំងទឹកកកព្រោះនាងមិនដែលគិតរឿងអវិជ្ជមានពិតមែន  តែធ្វើអោយអ្នកម្ខាងឡើងចុកឈាម   ។

«ប៉ុន្តែយើងគ្រាន់តែប្រាប់ឯងក្នុងបំណងល្អទេ ដូចពាក្យចាស់ពោលថា ការពារប្រសើរជាងព្យាបាល វាប្រៀបធៀបដូចជាឯងចឹង របស់នៅក្នុងដៃការពារបន្តិចទៅ » ជីនណានៅតែបន្លឺសម្ដីញុះញង់ពោពេញដោយស្នាមញញឹមពឹសពុលពេលឃើញកែវភ្នែកមួយគូររបស់ថេយ៍ណៃបង្ហាញមក ត្បិតថានៅខាងក្រៅថេយ៍ណៃធ្វើជាធម្មតា តែនាងអាចស្មានដឹងថា ថេយ៍ណៃកំពុងយកសម្ដីនាងមកគិតក្នុងចិត្ត សង្គ្រាមបងប្អូនច្បាស់ជាកើតឡើងឆាប់ៗមិនខានទេ ត្រៀមតែសប្បាយភ្នែកមើលទៅ។

🔞ភ្លើងពិស🔥Where stories live. Discover now