ភាគទី១៣/ បើសភាពខ្ញុំបែបនេះ អោយខ្ញុំរស់នៅធ្វើអ្វីទៀត?

220 26 2
                                    

ត្រឡប់មកផ្ទះវិញ ថេយ៍ណៃឈប់ម៉ូតូ អោយថេហង្សចុះ ដើរចូលផ្ទះ ចំណែកនាងក៏ជិះម៉ូតូទុកមួយឡែកទាំងមិនសូវសប្បាយចិត្តឡើយ បេះដូងឈឺដូចត្រូវគេចាក់មួយកាំបិត ហេតុអីបេះដូងនាងនៅតែត្រូវការជុងហ្គុកគ្រប់ពេល ?

~ផាច់~

គ្រាន់តែចូលផ្ទះភ្លាម ថ្ពាល់ក្រពុំដ៏សររលោងរបស់រាងល្អិតក៏ត្រូវទទួលមួយកំភ្លៀងពីមីងជីមួយទំហឹង មើលទៅគាត់មិនដឹងខឹងនឹងថេយុងរឿងអ្វីឡើយ ។

«មីងកើតអ្វី?ហេតុអីបានមកទះខ្ញុំ» ថេហង្សប៉ះថ្ពាល់ដៃម្ខាង កែវភ្នែកងាកមកសម្លឹងមើលមីងរបស់ខ្លួនទាំងមិនយល់ ។

«យើងទៅវិញទេដែលត្រូវសួរឯង ឯងនេះបានអាចរិតថោកទាបនឹងមកពីណា វាឆ្ងាញ់ណាស់ហេស៎ដែលឯងដណ្ដើមមនុស្សប្រុសដែលបងស្រីឯងស្រឡាញ់មកក្លាយជារបស់ឯងនោះហាស៎?? ឯងមិនអាណិតបងឯងទេហាស៎ថេហង្ស ចរិតពិសពុលរបស់ឯង ថ្ងៃណាវារលុបចេញពីខួរក្បាលរបស់ឯង» នៅពេលដឹងពីទំនាក់ទំនង ជុងហ្គុក នឹង ក្មួយស្រីសម្លាញ់ផ្ដាច់ទំនាក់ទំនងស្នេហាព្រោះវត្តមានថេហង្ស មីងជីផ្ដើមហួសចិត្តនឹងថេហង្ស គាត់ចាប់ស្មាថេហង្ស សួរដោយការខឹង ស្របពេលនោះ ថេយ៍ណៃក៏មកដល់តាមក្រោយដូចគ្នា ។

«ត្រូវហើយ!!វាយ៉ាងមិច វាក៏រួចគ្នាទៅនឹងទង្វើម្ដាយរបស់វាហើយ » ថេហង្ស ឆ្លើយធម្មតា ទាំងស្នាមញញឹមឌឺដង ។

«ហុឹស!!ក្អែកទោះដុសខាត់ក្លាយជាហង្សយ៉ាងណា ក៏សន្ដានវាគង់តែបញ្ចេញដដែល ឯងមិនបាច់ព្យាយាមសម្ដែងទេ មនុស្សដែលសាកសមនឹងជុងហ្គុកគឺត្រូវជាថេយ៍ណៃមនុស្សស្រីដ៏ល្អ មិនមែនក្អែកដូចជាឯង ហើយល្មមបញ្ឈប់អាគំនិតចងពារនឹងទៀតទៅ ឯងធ្វើបាបមនុស្សដែលមិនដឹងរឿង វាបាបណាស់ ប្រយ័ត្ននរកសុីក្បាលទាំងរស់ទៅ» មីងជីដៀលអោយថេហង្ស នាំអោយថេហង្ស ចុកឈាម ដៃក្ដាប់ខឹងឡើងញ័រ អ្វីដែលឈឺ គឺឈឺចិត្តស្អិតទ្រូង ហេតុអីមីងបង្កើត លំអៀងសម្រាប់គេ?

« ទោះជាមីងព្យាយាមនិយាយច្រើនជាងនេះទៀត ក៏វាមិនស្គៀត្រជាកខ្ញុំដែរ សម្ដីមីងវាគ្រាន់តែជាខ្យល់ មីងចាំតែមើលថ្ងៃមង្គលការទៅគឺដឹងហើយ ថាអ្នកណាសមជាងអ្នកណា » សម្ដីត្បកទៅអ្នកមីងដ៏សែនល្អ និយាយធម្មតា តែបង្កប់ទៅដោយន័យ អាចធ្វើអោយ មីង ចុកឈាមស្មើរគ្នា ។ ថេហង្ស បោះជំហ៑ាន ដើរចេញ ពេលឃើញ ទឹកមុខមីងជីស្ងាត់ជ្រាប ព្រោះចាញ់សម្ដីគេ ។

🔞ភ្លើងពិស🔥Место, где живут истории. Откройте их для себя