ភាគទី7:ប្រពន្ធដេកជាមួយស្រី

1.2K 107 0
                                    

     "អាយ!!!! គីមថេយ៉ុងយើងមិនព្រមចាញ់ឯងដាច់ខាត"ប៉ៃហ្វុងគប់ទូរស័ព្ទទៅម្ខាងក្ដាប់ដៃវាយពូកមួយទំហឹងក្នុងទ្រូងនាងកំពុងមានភ្លើងមួយពំនូកដុតរោលរាលឡើងកម្ដៅរាប់អង្សារ នាងមិននឹកស្មានថាថេយ៉ុងពិសពុលយា៉ងនេះទេត្រឹមមួយយប់សោះគេអាចពង្វក់ជុងហ្គុកបាត់ទៅហើយនាងនឹងចាញ់ទេ?

    "យើងស្អប់ឯងថេយ៉ុងអាក្មេងខ្ទើយឯងតាមបំផ្លាញយើងគ្រប់ពេលហេតុអីឯងមិនងាប់ឲបាត់ទៅអាយ!!"នាងគប់របស់របរក្នុងបន្ទប់ចោលរា៉យបា៉យសឹមទាញរូបថតមួយសន្លឹកមកគូសវាសប្រឡាក់ប្រតាកមើលមិនយល់ក្នុងរូបនោះជារូបនាងថតបីនាក់ជាមួយសូហ្វានិងថេយ៉ុងកាលពីនៅរៀនឯវិទ្យាល័យពេលនោះទំនាក់ទំនងនាងនិងគេទាំងពីរល្អូកល្អើនណាស់ប៉ុន្តែក្រោយសូហ្វារៀបការនាងចាប់ផ្ដើមស្អប់គុំគួនជាមួយសូហ្វានិងថេយ៉ុងតែម្ដង

    តុ តុ "ហ្វុងកូនមានរឿងអីអ្ហេសកូន?"សម្លេងគោះទ្វាររបស់លោកស្រីលី ដោយសារតែសម្លេងបោកប្រាស់របស់របរក្នុងបន្ទប់លាន់ឮដល់ខាងក្រៅទើបគាត់រហ័សមកមើលភ្លាម

    ក្រាក!!

     "ហ្ហឹកៗម៉ាក់ខ្ញុំឈឺចាប់ណាស់"ស្រីល្អបើទ្វារមកទួញសោកដាក់រាងចំណាស់ភ្លាមធ្វើឲគាត់ភ្ញាក់ព្រើត

    "ហ្វុងយំរឿងអីអ្នកណាធ្វើអីកូនហាសប្រាប់ម៉ាក់មក?"លោកស្រីនាំកូនចូលបន្ទប់សួរនាំដោយក្ដីបារម្ភហើយកើតចិត្តខឹងនឹងជនដើមហេតុនាំឲកូនស្រីគាត់ស្រក់ទឹកភ្នែកភ្លាម

    "ហ្ហឹក!ម៉ាក់ថេយ៉ុង..គេ..ហ្ហឹកៗ"នាងធ្វើជាយំដង្ហក់និយាយមិនចេញដើម្បីឲលោកស្រីលីមានការយល់ច្រឡំុមកលើថេយ៉ុង

    "ថេយ៉ុង?គេធ្វើអីកូនប្រាប់ម៉ាក់មកវាធ្វើអីកូនស្រីម៉ាក់ខ្លះ"ឮដូច្នោះគាត់ប្រឹងជជីកសួរនាងបន្ថែមដោយអាការៈចង់ដឹង

    "គេដណ្ដើមបងជុងពីកូនមិនគ្រប់គ្រាន់គេនៅថតរូបគេងជាមួយបងជុងមកបញ្ឈឺកូនទៀតម៉ាក់ត្រូវចាត់ការវាឲខ្ញុំណាហ្ហឹកៗវាឌឺដងមកកាន់កូនមិនឈប់ទេ"នាងរៀបរ៉ាប់ទាំងទឹកភ្នែកហើយធ្វើជាខ្ទប់មុខយំកាន់តែខ្លាំងជាមុនហាក់បីទទួលសម្ពាធលើរឿងនេះណាស់អញ្ចឹង រីឯលោកស្រីលីវិញហេតុតែស្រឡាញ់កូនខ្លាំងពេកទើបមិនបានគិតរកហេតុផលគាត់បែរជាខឹងស្អប់ថេយ៉ុងតាមពាក្យញុះញុងរបស់ប៉ៃហ្វុងទៅវិញ

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនWhere stories live. Discover now