ភាគទី6:ល្បែងស្នេហា

1K 102 10
                                    

     ក្រោយចប់ពិធីរៀបការរួចចាស់ទុំទាំងសងខាងក៏លាគ្នាត្រឡប់ទៅវិញបន្សល់ទុកតែគូស្នេហ៍ថ្មីថ្មោងត្រូវមើលមុខគ្នាមិនចំ ពិធីរៀបការជុងហ្គុកនិងថេយ៉ុងធ្វើឡើងនៅផ្ទះធំមួយស្ទើរប៉ុនភូមិគ្រឹះប្រធានាធិបតីឯណោះចាស់ទុំបានទិញឲសម្រាប់ពួកគេពេលរៀបការរួចដូច្នោះពេលនេះមានតែជុងហ្គុកនិងថេយ៉ុងប៉ុណ្ណោះរីឯអ្នកបម្រើមិននៅផ្ទះធំទេ

    ងាកមកមើលខាងក្នុងបន្ទប់ឯណោះវិញជុងហ្គុកបានងូតទឹកសម្អាតខ្លួនរួចរាល់ហើយនាយកំពុងគេងផ្អែកខ្នងនឹងក្បាលគ្រែពាក់វែនតាពិនិត្យមើលឯកសារមួយចំនួន រយៈពេលជិតមួយអាទិត្យការងារក្រុមហ៊ុនត្រូវប៉ានាយចាត់ចែងឲគ្រប់យ៉ាងពេលនេះចប់កិច្ចកាតហើយទើបលោកចនប្រគល់ឲគេកាន់ការវិញ

    ចំណែកថេយ៉ុងគេនៅអង្គុយខាងមុខកញ្ចក់នៅឡើយទេការងារគេគីត្រូវដោះគ្រឿងពេជ្រនិងគ្រឿងតុបតែងខ្លួនមួយចំនួនទៀតទុកដោយឡែកសិនមុននឹងទៅងូតទឹកសម្អាតខ្លួនប៉ុន្តែសម្លៀកបំពាក់គេរ៉ូតមិនចេញសោះ

    *ព្រះអើយភ្លេចថារ៉ូតមិនចេញទេម៉ាក់ទៅបាត់ហើយអ្នកបម្រើក៏អត់មានតែពឹងគេអួយ!អត់ទេមិនពឹងៗធ្វើខ្លួនឯងវិញ*ដៃខ្លីៗប្រឹងរ៉ូតទម្លាក់យ៉ាងណាក៏មិនចេញវាជាប្រភេទរ៉ូបបុរាណប៉ុន្តែឌីហ្សាញបែបទាន់សម័យទើបបន្ថែមរ៉ូតពីក្រោយតែនរណាទៅដឹងថារ៉ូតខ្លួនឯងមិនចេញនោះ

    *ស្លាប់មិនខានទេរ៉ូតមិនចេញសោះតែយ៉ាងណាក៏មិនពឹងគេដែរឆឹស*

   "ហ៊ែម!!"ជុងហ្គុកធ្វើជាគ្រហែ៊មឮៗនាយចាំមើលមួយសន្ទុះធំហើយថាថេយ៉ុងនឹងព្រមហើបមាត់ឲនាយជួយឬអត់តែនេះមើលចុះគេចិត្តរឹងណាស់

    *រ៉ូតចេញទៅយើងអង្វរឯងណារ៉ូបឆ្កួត*ថេយ៉ុងនៅតែមិនបានចាប់ភ្លឹកពីសម្លេងគ្រហ៊ែមមិញនេះដដែលគេគិតថាមកពីនាយស្រេកទឹកទាំងមិនបានដឹងថាជុងហ្គុកកំពុងតាមដានសកម្មភាពគេនោះទេ

     "ឲជួយឬអត់?"សម្លេងស្រែកម្ដងទៀតនាំឲថេយ៉ុងភ្ញាក់មួយទំហឹង

    "មិន-មិនបាច់មិនត្រូវការ"

    "ចិត្តរឹងខុសរបៀបបើមិនឲជួយទេក៏អង្គុយរ៉ូតទល់ភ្លឺទៅតែប្រាប់មុនអ្នកណាមិនងូតទឹកហាមមកគេងលើគ្រែព្រោះវាស្អុយ!"

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនWhere stories live. Discover now